ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល​ខេត្ត​ស្វាយរៀង បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ស៊ីសង ចំនួន ៦ ទីតាំង ក្នុង​ក្រុង​បាវិត

​រដ្ឋបាល​ខេត្ត​ស្វាយរៀង បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ស៊ីសង ចំនួន ៦ ទីតាំង ក្នុង​ក្រុង​បាវិត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ស្វាយរៀង​៖ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក សេង សិលា និង​លោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​បន្ត​ដឹកនាំ កំលាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​ល្បែងស៊ីសង ដែល​ធ្លាប់បាន​បើក​ខុស​ច្បាប់ (​ឆ្នោត​ឡូតូ​) បាន​ចំនួន ៦ ទីតាំង ក្នុង​នោះ​ស្ថិតនៅក្នុង​សង្កាត់​បាទី មាន ៤ ទីតាំង និង​សង្កាត់​ប្រាសាទ មាន ២​ទីតាំង ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បានឱ្យដឹងថាៈ ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ ឃើញថា គ្មាន​សកម្មភាព លេងល្បែង​ស៊ីសង​ទេ ក្រុមការងារ ក៏​បាន​ណែនាំ​បន្ថែម ដល់​ម្ចាស់​ទីតាំង ទាំងនោះ កុំឱ្យ​មាន​លួចលាក់​បើក​ឡើង​វិញ ព្រោះ​វា​ជា​ល្បែង​ដែល​ខុសច្បាប់​។​

​ដោយឡែក លោក​អភិបាលរង​ខេត្ត​ស្វាយរៀង ទាំងពីរ បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង​បាវិត និង​កងកម្លាំង ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ ការបន្ត​ជំរុញ និង​បំផុល​ចលនា ឱ្យមាន​ការចូលរួម​អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់ ជាទីបំផុត​៕

Filed in: ព័ត៌មានជាតិ