ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ឹម ម៉ាលី និង​ជា សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​សង្កែ ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​ចែក​អំណោយ​ជា​ង​១០០​គ្រួសារ​នៅ​ក្នុង​ឃុំ​សង្កែ !

មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ឹម ម៉ាលី និង​ជា សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​សង្កែ ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​ចែក​អំណោយ​ជា​ង​១០០​គ្រួសារ​នៅ​ក្នុង​ឃុំ​សង្កែ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ស្វាយរៀង​) ៖​នៅក្នុង​ឱកាស​បុណ្យ​គម្រប់​ខួប ១០​ឆ្នាំ ជួន​អ្នក​ម្ដាយ របស់ មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ឹម ម៉ាលី នៅ​ភូមិគ្រិះ​ផ្ទាល់ ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ ហ៊ឹម ម៉ាលី និង​ជា សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​សង្កែ បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចាស់ជរា​ជាង​១០០​គ្រួសារ នៅក្នុង​ឃុំ​សង្កែ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នារ​រៀលថ្ងៃ​សុក្រ ២ កើត ខែ​មិគសិរ ឆ្នាំ​ខាល​
​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ។​

​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ ហ៊ឹម ម៉ាលី និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​សង្កែ​ត្រូវជា​ម្តាយបង្កើត របស់​លោក​ឧត្តមសេនីយ៍ទោ ហេង ឡា​លី និង​កូនៗ បាន​នាំយក​អំណោយ​មក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជាង​១០០ គ្រួសារ នៅក្នុង​មូលដ្ឋាន​ឃុំ​សង្កែ ហើយ​លោក​ស្រី​បាន​ជួប​សំណេះសំណាល និង​បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំផ្ញើ​របស់​ថ្នាក់ដឹកនាំ​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ពី​ចម្ងាយ​ផងដែរ ។​

​នៅក្នុង​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ហែម សុីណា អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​រំដួល មន្ដ្រី​សាលាស្រុក លោក ពៅ សាមឿន​មេឃុំ​សង្កែ នឹង លោកនាយ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​សង្កែ ។​

​លោក​ហែម ស៊ីណា អភិបាល​ស្រុក​រំដួល​បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា លោក​ពិតជា​មាន​ចិត្តស្ញើច​សសើ​នូវ​ទឹកចិត្ត​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ឹម ម៉ាលី និង​ជា សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​សង្កែ និង​កូនៗ​របស់​គាត់​រួមមាន ៖ លោកស្រី ឈាង ម៉ាឡៃ និង​ស្វា​ម៉ី ព្រមទាំង​បុត្រ លោក ឈាង ម៉ា​ឡា និង​លោកស្រី ព្រមទាំង​បុត្រ លោក ហេង ឌី និង​លោកស្រី ព្រមទាំង​បុត្រ លោក​ឧត្តមសេនីយ៍ទោ ហេង ឡា​លីន និង​លោកជំទាវ ព្រមទាំង​បុត្រ​។ ដោយ​លោកស្រី និង​កូនៗ​តែងតែ​ចំណាយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជួយឧត្ថម្ភក​សាង​នូវ​សមមិទ្ធផល​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ឃុំ​សង្កែ​ក៏ដូចជា​នៅ​ក្នុង​ស្រុក​រំដួល យ៉ាងច្រើន​គួរ​ឲ្យ​កត់​សម្គាល់ជា​បន្តបន្ទាប់ ផងដែរ​។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​និង ចែក​អំណោយ​ជូន​ដល់ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ជាង​១០០​គ្រួសារ អំណោយ​ដែល​ទទួលបាន​ក្នុង​ម្នាក់ៗ ទឹកស៊ីអ៊ីវ ១​យូរ​ទឹកត្រី​១​យូរ សារុង ក្រមា និង ថវិកា​មួយចំនួន​ផងដែរ ។​

​ចំពោះ គ្រួសារ​ដែល​ក្រីក្រ​ហើយ​ខ្វះខាត​បំផុត​ក្នុង​ម្នាក់ៗ អង្គរ ១​បេ ស្មើនឹង​២៥​គីឡូក្រាម ទឹកស៊ីអ៊ីវ ១​យូរ ទឹកត្រី​១​យូរ សារុង ក្រមា និង ទទួលបាន​ថវិកា​ចំនួន ៥​មុ​ឺ​រៀល​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ផង​ដែរ មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ឹម ម៉ាលី និង​ជា សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​សង្កែ​បាន​មានប្រសាសន៍​ណែនាំ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​ទាំងអស់ សូម​កុំ​ចាញ់បោក​លើ​គណបក្ស​នយោបាយ​ផ្សេង ត្រូវ​ជឿជាក់​លើ​ក​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​អស់​រយៈ ពេល​៤៣​ឆ្នាំ​ហើយ​ក្រោម​ម្លប់​សន្តិភាព និង​ការរីកចំរើន​នៅ​គ្រប់​វិស័យ​។​

​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ បាន​លើកឡើង​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​រំដោះ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ នាំមក​នូវ​សន្តិភាព សុខដុម​រម្យ​នា រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ខិតខំ​កសាង​ប្រទេស​ពី​បាតដៃ​ទទេ រហូត​មាន​អ្វីៗ​គ្រប់​សព្វបែបយ៉ាង​ដល់​បច្ចុប្បន្ន​នេះ ។ ជាពិសេស ថ្នាក់ដឹកនាំ​គណបក្ស​ប្រជា ជន​តែងតែ​នៅ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ទីណា​ប្រជាពលរដ្ឋ​មានទុក្ខ ទីនោះ​មាន​មុខ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ជួយ​ជានិច្ច ហើយ​ចំណុច​ពិសេស​ទៀត​នោះ​គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​រត់​ចោល​បងប្អូន​ប្រជាពលរដ្ឋ​ដូច​មេបក្ស​ផ្សេងៗ​នោះទេ ពោល​គឺ​នៅ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាល​:​ទេស​:​ទាំងអស់ ។​

​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ បានបញ្ជាក់​ថា​អំណោយ និង​ថវិកា​ដែល​យក​មក​កសាង​គឺ​បានមក​ពី​ការជួយឧបត្ថម្ភ​ពី​ល​កូនៗ​របស់​លោកស្រី ជាពិសេស​កូនពៅ​លោកស្រី គឺ​ឯកឧត្តម ហេង ឡា​លីន ដែល​តែងតែ​ផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​ឲ្យ​លោកស្រី​ធ្វើ​បុណ្យ​ធ្វើ​ទាន​ចែក​អំណោយ​ជូន​បងប្អូន​ដែល​មាន​ជីវភាព​ខ្វះខាត ចាស់ជរា និង​ជនពិការ​ជា​បន្តបន្ទាប់​។​

​ជា​ចុងក្រោយ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ សូម​គោរព​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​សូម​ជួប​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ​វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕(​សូម​អរគុណ​)

Filed in: ព័ត៌មានជាតិ