ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បដិសេធ​រាល់​ការ​ចេញ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​បាន​ចោទ​រូបលោក និង​អភិបាល​ក្រុង រឿង​កាស៊ីណូ យីហោ​« ហ្គូ​ដ​វើ​លដ៍ រឺ​ស្រះ​ទឹក »​បើក​លេង​ល្បែងស៊ីសង​ឲ្យ​ខ្មែរ​ចូល​លេង​!

អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បដិសេធ​រាល់​ការ​ចេញ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​បាន​ចោទ​រូបលោក និង​អភិបាល​ក្រុង រឿង​កាស៊ីណូ យីហោ​« ហ្គូ​ដ​វើ​លដ៍ រឺ​ស្រះ​ទឹក »​បើក​លេង​ល្បែងស៊ីសង​ឲ្យ​ខ្មែរ​ចូល​លេង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយ​ពី​សង្គេត​ឃើញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​Facebook បាន​ធ្វើ​ការផ្សព្វផ្សាយ ចោទប្រកាន់​ទៅលើ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ពាក់ព័ន្ធ​ករណី​កាស៊ីណូ យីហោ «​ហ្គូ​ដ​វើ​លដ៍ រឺ​ស្រះ​ទឹក បើក​លេង​ល្បែងស៊ីសង​ឲ្យ​ខ្មែរ​ចូល​លេង​» នោះ លោក​វរៈសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​ការច្រានចោល​ទាំងស្រុង ចំពោះ​ការផ្សព្វផ្សាយ​ដោយ​គ្មាន​ការពិត និង​គ្មាន​ធ្វើ​បទ​សម្ភា​សួរនាំ​ឲ្យបាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ ពិសេស​អង្គភាព​នគរបាល ដែល​កំពុង​តែ​ខិតខំ​បំពេញ​ភារៈកិច្ច​យ៉ាង​មមាញឹក​ទាំង​យប់​ទាំង​ថ្ងៃ ជូន​ប្រជាពលរដ្ឋ និង​ជាតិ ។​

​លោក​វរៈសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង បានឲ្យដឹងថា រយះ​ការ​កន្លងមកនេះ​ពោល​គឺ​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​គ្រប់​ម្ចាស់​ទីតាំង​ដែល​កំពុង​បើក​ដំណើការ និង​មាន​ការសង្ស័យ​ទាំងអស់​បញ្ជា​ឲ្យ​បិត និង​ធ្វើ​កិច្ចសន្យា​មិន​អនុញ្ញាត​បន្ត ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​មាន​ច្បាប់​ដូចជា​កាស៊ីណូ​ជា​ដើម​គឺ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ជាដាច់ខាត ។​ម្យ៉ាងវិញទៀត លោក​តែងតែ​ណែនាំ​ឲ្យកម្លាំង​ជំនាញ​របស់​លោក​ចុះ​ធ្វើការ​ស៊ើប​អង្គេត ស្រាវជ្រាវ​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ព្រមទាំង​បិត​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ នៅ​គ្រប់​ទី​សារ​ធា​រណៈ ទីប្រជុំជន ភោជនី​ដ្ឋា​ន ហាង​គុយទាវ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ​។​ល​។ ផងដែរ ដើម្បី​ជា​ការងារ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ​រាយការណ៍​បាន​ទាន់ពេលវេលា និង​ពេល​មាន​ហេតុ​ការ​ឬ​បទ​ល្មើ​អ្វីមួយ​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែ​ត​ទៀតផង ។​

​ដោយឡែក​សម្រាប់​កាស៊ីណូ ឈ្មោះ «​ហ្គូ​ដ​វើ​ល រឺ​ស្រះ​ទឹក​» នោះ​កម្លាំង​ជំនាញ​របស់​លោក​បាន​ធ្វើ​ការ​ស៊ើប​អង្គេត និង​បាន​ចុះ​ទៅដល់​គោលដៅ​មិនឃើញ​មាន​អ្វី​ដូច​ការចោទប្រកាន់​របស់​បណ្តាញ​សង្គម​មួយ​ចំនួន​នោះ​ដែ​រ ហើយ​កម្លាំង​បាន​បន្ត​ធ្វើ​ការណែនាំ​និង​ធ្វើ​កិច្ចសន្យា​មិនឲ្យ​មាន​ការបើក​ល្បែងស៊ីសង ដោយ​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ហើយ​ដែរ​។ ដូច្នេះ​លោក​បាន​ស្នើ​ឲ្យ​ម្ចាស់​គ្រប់គ្រង​ការផ្សព្វផ្សាយ​បញ្ឈប់​ការផ្សព្វផ្សាយ​ខុស​ពី​ការពិត និង​បែប​ញុះ​ញ៉ុង​បន្ត ជាហេតុ​នាំ​ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន​មាន​ការភាន់ច្រឡំ បើ​ពុំ​ដូច្នោះ​ទេ​អង្គភាព​នគរបាល​និង​អនុវត្ត​តាម​និតិ​វិធី​ច្បាប់ ៕

​

Filed in: ព័ត៌មានជាតិ