ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំ​សប្តាហ៍ និង​ទិសដៅ​បន្ត​

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤  អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំ​សប្តាហ៍ និង​ទិសដៅ​បន្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​អង្គារ ១៤ រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំ​សប្តាហ៍ និង​ទិសដៅ​បន្ត នៅ​ទីបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​
​លេខ​៥១៤​ស្ថិត​នៅក្នុង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ បាន​ធ្វើ​ការកោតសរសើ​រ​ដល់​គ្រប់​បណ្តា​អង្គភាព​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម​ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន នូវ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​។

​ជា​ចុងក្រោយ លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ បាន​សង្កត់ធ្ងន់ថា គ្រប់​កងឯកភាព ត្រូវ​បន្ត​យកចិត្តទុកដាក់​ការងារ​ស្នូល និង​ជំនាញ ពិសេស​ការងារ​ហ្វឹកហ្វឺន ត្រូវ​ត្រួតពិនិត្យ និង​ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាម​ផែនការ ដើម្បី​ធានា​ចេញ​ប្រតិបត្តិការ បំពេញ​បេសកកម្ម​តាម​បទ​បញ្ជា​ថ្នាក់លើ ឲ្យបាន​ទាន់​ពេលវេលា និង​ទទួល​ជោគជ័យ ត្រៀម​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​ផ្សេងៗ ៕

Filed in: ព័ត៌មានជាតិ