ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

នាំខ្លួន​ជនសង្ស័យ ចំនួន ០៦ នាក់​មកកាន់​ស្នងការដ្ឋាន ពី​បទ​ឆក់​កាបូប និង​ទូរស័ព្ទដៃ​

នាំខ្លួន​ជនសង្ស័យ ចំនួន ០៦ នាក់​មកកាន់​ស្នងការដ្ឋាន ពី​បទ​ឆក់​កាបូប និង​ទូរស័ព្ទដៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម​ពុទ្ធីឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង  នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​យក​កាបូប និង ទូរស័ព្ទដៃ ) ចំនួន ០៤ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៦ នាក់​មកកាន់​ស្នងការដ្ឋាន ដកហូត​បាន ម៉ូតូ ០២ គ្រឿង និង ទូរស័ព្ទដៃ ០១ គ្រឿង ។

1️⃣ ឈ្មោះ ខៀវ យ៉ា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ឆ្តោរ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ ឡុង លា​វ ហៅ ត​ក់ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។
4️⃣ ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។
5️⃣ ឈ្មោះ ធឿន ថន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។
6️⃣ ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ តា​កុយ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ឈ្មោះ ខៀវ យ៉ា និង ឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ បាន​ឆ្លេី​យ​សារភាពថា ៖ កាលពី​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលា​ម៉ោង ១៣:៤០ នាទី នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ខ្លួន​បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០២០ ទៅ​ឆក់​យក​កាបូប ដែល​ជា​របស់​ជនរងគ្រោះ ឈ្មោះ ថ្លាង ស៊ីណាន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​៖
– ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក Iphone 7 Plus ពណ៌ ផ្កាឈូក
– សោរ​តេ​ឡេ​ម៉ូតូ PCX ០១ គ្រឿង ។

​ចំពោះ​ជនសង្ស័យ ឈ្មោះ ឡុង លា​វ ហៅ ត​ក់  បាន​ឆ្លេី​យ​សារភាពថា ៖ កាលពី​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ០៧:៣០ នាទី នៅ​ចំណុច​មុខ​ផ្សារ​ព្រែក​តា​ច្រែង ស្ថិតនៅក្នុង​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ខ្លួន​បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ ទៅ​ឆក់​យក​ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ ខ្មៅ របស់​ជនរងគ្រោះ ០១ នាក់ មិន​ស្គាល់​ឈ្មោះ​និង​ទីលំនៅ ភេទ​ស្រី អាយុ ប្រហែល ៥០ ឆ្នាំ ហេ​ី​យ​ជិះ​គេចខ្លួនបាត់ ។

​ចំណែក​ជនសង្ស័យ ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ឈ្មោះ ធឿន ថន ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម បាន​ឆ្លើយថា ៖ កាលពី​ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ ២០២២ វេលា​ម៉ោង ប្រហែល ០១:២០ នាទី រំលង​អាធ្រា​ត្រ ឈ្មោះ ធឿន ថន បាន​ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក HONDA CB 400 CC ដែល​ជា​របស់​ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម ឌុប ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ធ្វើ​សកម្មភាព​ឆក់​យក​កាបូប របស់​ជនរងគ្រោះ ឈ្មោះ ខា​រ៉ូ​ឡាន ( CAROLANN ) ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិ កាណាដា មុខរបរ ជា​គ្រូបង្រៀន​ភាសាបរទេស នៅ​សាលា​អន្តរជាតិ ឌូ​វី ដែល​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​នៅ​ក្នុង​កាបូប​នោះ​មាន ៖
– ទូរស័ព្ទដៃ ម៉ាក SAMSUNG GALAXY A22 ពណ៌ ផ្ទៃមេឃ ០១ គ្រឿង
– កាត​ធនាគារ ABA ០១ សន្លឹក​
– ប្រាក់​ខ្មែរ ចំនួន ៨០,០០០ រៀល ( ប្រាំបី​ម៉ឺន​រៀល )

​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន រួមមាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក HONDA CLICK ពណ៌ ស ក្រហម ស៊េរី​ឆ្នាំ ២០២១ ពាក់​ស្លាក​លេខ បាត់ដំបង 1AM-7778
– ម៉ូតូ ០១​គ្រឿង ម៉ាក HONDA CB 400 CC ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HV-7702
– ទូរស័ព្ទដៃ ម៉ាក Iphone 7 Plus ០១ គ្រឿង ៕

Filed in: ព័ត៌មានជាតិ