ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​អធិការ​ក្រុង​ប៉ោយប៉ែត ចុះ​អប់រំ​ណែនាំ​គ្រប់​ម្ចាស់​កាស៊ីណូ ហាម​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​

លោក​អធិការ​ក្រុង​ប៉ោយប៉ែត ចុះ​អប់រំ​ណែនាំ​គ្រប់​ម្ចាស់​កាស៊ីណូ ហាម​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ÷ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​ក្រុង​ប៉ោយ​ប៉ែត​
​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ថា លោក បាន​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​អប់រំ​ណែនាំ ម្ចាស់​កាស៊ីណូ​ទាំងអស់​ដែល​មាន​ទីតាំង​ឋិត​នៅក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ដែល​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ក្រសួង​ពាក់ព័ន្ធ បើក​ដំណើរការ​ល្បែងស៊ីសង និង ហាម​ដាច់ខាត មិនអោយ​មាន​ពលរដ្ឋ ខ្មែរ ចូល​ទៅ​លេង នោះទេ ព្រោះ​នេះ​គឺជា​សកម្មភាព ល្មើស​និង​ច្បាប់​។

​លោក​អធិការ​បន្ត​ថា ថ្មីៗ​នេះ មាន​សារព័ត៌មាន មួយ បាន​ធ្វើ​ការផ្សព្វផ្សាយ​មាន​ចំណងជើង និង ខ្លឹម​ថា : លោក​គាត ហ៊ុល និង​លោក​សៅ សារឿ​ន កំពុងតែ​នាំគ្នា​ផ្គើន និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ទាក់ទង​និង​ករណី​កាស៊ីណូ យីហោ ហ្គូ​ដ​វើ​លដ៍ ហៅ​កាស៊ីណូ​ស្រះ​ទឹក បើក​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ អោយ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ សង្ស័យ​ជា​ឆ្នាំងបាយ​របស់​សម្ថ​កិច្ច និង​អាជ្ញាធរ​។ ក្នុង​នោះ​សារព័ត៌មាន បាន​ចុះផ្សាយ​ទៀតថា នៅ​ក្នុង​កាស៊ីណូ ហ្គូ​ដ វើល​ដ៍ គឺ​មាន​បង្កប់​នូវ​ល្បែង​ជល់​មាន់​ផងដែរ ។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន បានបញ្ជាក់​ថា បន្ទាប់​ពី បានទទួល​ព័ត៌មាន​នេះហើយ លោក​បាន​ចាត់​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត យ៉ាង​យកចិត្ត​ទុក ជា​លទ្ធផល រកឃើញថា ក្នុង​កាស៊ីណូ​មួយ​នេះ ពុំ​មាន​ល្បែង​ជល់​មាន់​ដូច​ការចុះផ្សាយ​នោះទេ រីឯ​រូបភាព គឺជា​រូបភាព​ចាស់ យក​មក​ពី​កន្លែង​ផ្សេង មិនមែន​ឋិត​ក្នុង​ទីតាំង​កាស៊ីណូ ហ្គូ​ដ​វើ​ល​ដ៏ ឡើយ ។ លោក​បន្តថា ចំពោះ កាស៊ីណូ​នេះ គឺ​គេ​មានច្បាប់​អនុញាត​ត្រឹមត្រូវ ។ ដោយឡែក លោក​ក៏​បាន​អោយ​ម្ចាស់​ទី​តាំងធ្វើ​កិច្ចសន្យា​ផងដែរ គឺ​ហាម​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ឡើយ បើ​ម្ចាស់កា​សុីណូ ហ្គូ​ដ វើល​ដ៏ ឬ ទីតាំង ផ្សេងទៀត ហ៊ាន​បំពាន​និង​ការ​បំរាម​នេះ គឺ លោក​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ