ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្តន៍​កម្មវិធី​ឧបត្ថម​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា

វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្តន៍​កម្មវិធី​ឧបត្ថម​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កណ្តាល​)៖ ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្តន៍​កម្មវិធី​ឧបត្ថម​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត​កណ្តាល បានបញ្ជាក់​ថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​បង្ហាញ​ពី​ការយកចិត្ទទុកដាក់ ក្នុងការ​បង្កើន​ចំណេះដឹង ជំនាញ និង​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ប្រតិបត្តិ​កម្មវិធី​ផ្ទាល់ ដើម្បី​ត្រៀម​លក្ខណៈ​យ៉ាងសកម្ម ក្នុង​ការអនុវត្ត​នូវ​កម្មវិធី​ថ្មី​នេះ ឱ្យ​ទទួលបាន​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ឆ្លើយតប​ទៅនឹង​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម ប្រាក់ សារ៉ាត់ បាន​ជំរុញ​ដល់ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​វត្តមាន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ត្រូវ​លើកឡើង​ជា​សំណួរ​ទៅកាន់​វាគ្មិន​ក្នុងករណី​ដែល​មិន​ច្បាស់លាស់​លើ​ចំណុច​ណាមួយ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ ដែល​ធ្វើឱ្យ​ការអនុវត្ត​កម្មវិធី​កាន់តែ​មាន​ប្រសិទ្ធភាព និង​សម្រេចបាន​លទ្ធផល​ល្អ​។ ឯកឧត្តម​ក៏​បាន​ស្នើ​ដល់​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​បន្ត​ការតាមដាន ត្រួតពិនិត្យ ដើម្បី​ពង្រឹង​ការអនុវត្ត​មុខងារ តួនាទី ភារកិច្ច ឱ្យ​កាន់តែ​មាន​តម្លាភាព​គណនេយ្យ និង​សុក្រឹត្យភាព ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទាំង​លក្ខណៈ​បច្ចេកទេស និង​នយោបាយ ពិសេស​ការគ្រប់គ្រង​ក​រ​ណីមួយដ៏​សមស្រប និង​មាន​ភាព​បទ​បែន លើ​គ្រប់​ទិដ្ឋភាព​សង្គម​។​

​លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ​បាន​ដាក់ចេញ​នូវ​វិធានការណ៍​អន្តរាគមន៍​គាំពារ​សង្គម តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម​ចំនួន ២​បន្ថែម​ទៀត​គឺ​៖ កម្ម​វិធី​ទី​១៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ ងាយ​រង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា និង​កម្ម​វិធី​ទី​២៖ គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំ​នន ដែល​យើង​កំពុង​រៀបចំ​បណ្តុះបណ្តាល​នាពេលនេះ រហូតមកដល់​ពេលនេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពិតជា​ត្រូវបាន​ទទួលស្គាល់​ជា​យន្តការ​អន្តរាគមន៍​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​តម្រូវការ និង​ស្ថានភាព​ជាក់ស្តែង​ក្នុងសង្គម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកជំទាវ​បាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លោក លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលស្រុក ប្រធានការិយាល័យ​សង្គម​កិច្ច និង​សុខុមាលភាព​សង្គម​ក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់ និង​មន្ត្រី​កាន់​កម្មវិធី​ឃុំ​សង្កាត់ ដែល​បាន អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្ដាល​នាពេលនេះ ទាំងនេះ​បាន​បង្ហាញ​ពី​ការខិតខំ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​កម្មវិធី​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ជូន ជាពិសេស​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ​ដោយ​ហានិភ័យ​ផ្សេងៗ​។​

Filed in: ព័ត៌មានជាតិ