ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ម៉ូតូ​០២​គ្រឿង​ទៀត ក្នុងចំណោម​ម៉ូតូ​០៣​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​!

ម៉ូតូ​០២​គ្រឿង​ទៀត ក្នុងចំណោម​ម៉ូតូ​០៣​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ផេក​ផ្លូវកា​ររបស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០៣​គ្រឿង ដែល​ជា​ម៉ូតូ​ពាក់ព័ន្ធ​ករណី​ចោរកម្ម ហើយ​បាន​យក​មក​ទុក នៅ​ចំណុច​កន្លែងផ្ញើម៉ូតូ ២៤​ម៉ោង​/២៤​ម៉ោង មុខ​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​ប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០៣​គ្រឿង​រួចមក កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ម៉ូតូ​០១​គ្រឿង ម៉ាក Dream 125 ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង 1T-7338 ត្រូវបាន​ម្ចាស់​ទទួលយក​ទៅ​វិញ​ហើយ​។ ដោយឡែក​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ម៉ូតូ​ចំនួន​០២​គ្រឿង​ទៀត រួមមាន ៖ ម៉ូតូ ម៉ាក Dream 125 ពណ៌​ខ្មៅ ស្លាក​លេខ ពោធិ៍សាត់ 1E-4879 និង ម៉ូតូ ម៉ាក​ស្គុប​ពី ពណ៌​ស លាយ​ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ ត្រូវបាន​ម្ចាស់​យក​ឯកសារ​មក​បង្ហា​ញ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ជា​បន្តបន្ទាប់​បញ្ជាក់ថា​ជា​ម្ចាស់​ម៉ូតូ​ពិតប្រាកដ និង​ទទួលយក​ទៅ​វិញ​ផងដែរ​។ ម្ចាស់​ម៉ូតូ​ទាំង​០២​គ្រឿង​នេះ​បញ្ជាក់​ឲ្យដឹង​ដូចគ្នាថា ត្រូវបាន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​ក ពី​ខេត្ត​ព្រៃវែង អស់​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​ពួក​ខ្លួន​មិន​បាន​ប្តឹង​សមត្ថកិច្ច អាវុធហត្ថ ឲ្យបាន​ដឹង​ពី​ព័ត៌មាន​ស្តីពី​ការ​លួច​នេះ​ទេ តែ​បែរជា​បានឃើញ​អាវុធហត្ថ​យក​ម៉ូតូ​របស់​ពួកគាត់ ដែល​ចោរ​បាន​លួច​ទៅ ហើយ​នោះ មក​ប្រកាស​ស្វែងរក​ម្ចាស់​នៅលើ​ផេ​កកងរាជអាវុធហត្ថ ដែល​ធ្វើឲ្យ​ពួក​ខ្លួន​មាន​ការភ្ញាក់ផ្អើល និង​រំភើប​បំផុត មិន​នឹកស្មានថា នឹង​អាច​រក​ម៉ូតូ​របស់​ខ្លួន​នេះ​ឃើញ​មក​វិញ​ឡើយ​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ