ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច ក្រោយ​ឆ្លង​ជំងឺ​កូវី​ដ​១៩ និង​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​មេដឹកនាំ​នានា​ដែល​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​

​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច ក្រោយ​ឆ្លង​ជំងឺ​កូវី​ដ​១៩ និង​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​មេដឹកនាំ​នានា​ដែល​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​ដោយ​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច ក្រោយ​រកឃើញ​ជំងឺ​កូវី​ដ​១៩ ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។​

​តាមរយៈ​សារ​សំឡេង​នេះ សម្ដ​ច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បញ្ហា​ជំងឹ​កូវី​ដ​១៩ គឺជា​រឿង​តូចតាច​នោះ​ទេ​សម្រាប់​សម្ដេច ប៉ុន្ដែ​អ្វី​ដែល​សម្ដេច​មាន​កង្វល់​ធំជាងគេ តើ​មេដឹកនាំ​ដែល​ចេញពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៉ី និង​ការវិលត្រឡប់​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​វិញ មាន​វិជ្ជមាន​កូវី​ដឬ​អត់ ដែល​នេះ​ទើប​ជា​បញ្ហា​កង្វល់​ធំ​របស់​សម្ដេច​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ទៀតថា មេដឹកនាំ​បណ្ដា​ប្រទេស​ដែល​ប្រជុំ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៉ី ក្នុង​កិច្ចប្រជុំ G20 នោះ គឺ​ភាគច្រើន​ស្ទើ​ទាំងអស់​ចេញពី​កម្ពុជា​ទៅ ក្នុង​នោះ​ប្រធានាធិបតី​ឥណ្ឌូនេស៉ី ជា​ប្រធាន​អាស៊ាន​បន្ដវេន​ពី​សម្ដេច​នោះ គឺ​នៅ​ជាប់​ជាមួយ​សម្ដេច​ជា​និច្ច​។ ក្រៅពីនោះ​មាន​មេដឹកនាំ​មួយចំនួនទៀត ក៏​នៅ​ជាប់​គ្នា ចាប់ដៃគ្នា ហើយ​ធ្វើ​ដំណើរ​ជាមួយ​ទៀត រាប់​ទាំង​លោក ចូ បៃ​ឌិន ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​អង្គុយ​ទទួលទាន​អាហារ​ជាប់​សម្ដេច​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​កង្វល់​ធំ​របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​សុខា​ភាព​របស់​មេដឹកនាំ​បណ្ដា​ប្រទេស និង​អង្គការ​អន្ដរជាតិ​នានា ដែល​បាន​មក​ប្រជុំ​នៅ​ប្រទេស​កម្ពុជា ថា​តើ​ពួកគាត់​មាន​ឆ្លងកូវី​ដ​១៩ ឬ​អត់​? ប៉ុន្ដែ​ឆ្លងកាត់​ការស្រាវជ្រាវ​អ្នក​ដែល​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៉ី និង​អ្នក​ដែល​ត្រឡប់​ទៅ​ប្រទេស​វិញ ពុំ​ឃើញ​មាន ថ្នាក់ដឹកនាំ​រូប​ណាមួយ ដែល​មាន​កូវី​ដឆ្លង​ចេញពី​កម្ពុជា​នោះ​ទេ​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី យល់ឃើញថា អ្វី​ដែល​ឆ្លង​សម្រាប់​សម្ដេច​នៅ​ពេល​នេះ ប្រហែល​ស្ថិត​នៅ​ពេលវេលា​ដែល​សម្ដេច​ហត់នឿយ​ខ្លាំង​បំផុត ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោល​មួយ​សប្ដាហ៍​ចុងក្រោយ ដែល​សម្ដេច​ក្នុង​មួយ​ថ្ងៃ​ធ្វើការ​ក្នុង​រង្វង់​១៥​ម៉ោង ដូច្នេះ​ការ​ហត់នឿុ​យរបស់​សម្ដេច គឺជា​មូលហេតុ​ក្នុង​ការវាយលុក​នៃ​ជំងឹ​កូវី​ដ​១៩​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន​, មកដល់ពេលនេះ អាការៈ​របស់​សម្ដេច គឺ​ធម្មតា​ទាំងអស់​មិន​មាន​អ្វី​ខុស​ប្លែក​នោះ​ទេ ពោល​សូម្បីតែ​ទទួលទាន​ក៏បាន​ធម្មតា ការ​សម្រាក​ក៏​ធម្មតា​។ សម្ដេច​បញ្ជាក់​ទៀត​ថា សម្ដេច​នឹង​ធ្វើ​ការងារ​ពី​ផ្ទះ លើកលែង​តែ​ការ​ទទួលភ្ញៀវ​ប៉ុណ្ណោះ ដែល​ត្រូវ​អាក់ខាន​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍​ទៀតថា «​ពិតណាស់ គ្មាន​នរណា​មាន​បំណង ដើម្បី​ឱ្យ​ខ្ញុំ​ព្រះករុណា​ខ្ញុំ មិន​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​G20 នៅ​ឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ APEC នៅ​ប្រទេស​ថៃ​។ ខ្ញុំ​សូម​ឱ្យ​បំបាត់​ចោល​នូវ​ការភ័ន្តច្រឡំ និង​ការវិភាគ​ណា ដែល​នាំ​ទៅដល់​ការយល់ច្រឡំ​។ ប្រធាន G20 គឺ​ប្រទេស​ឥណ្ឌូនេស៊ី ចង់​ណាស់​មាន​វត្តមាន​របស់​សម្តេច​ជា​ប្រធាន​អាស៊ាន ហើយ​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APEC ពិត​ជា​ចង់​ណាស់ ឱ្យ​សម្តេច​មាន​វត្តមាន​»​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​ថ្វាយ​នូវ​ការថ្លែងអំណរគុណ​ចំពោះ​ព្រះមហាក្សត្រ និង​ហ្លូង​ម៉ែ ដែល​ប្រទាន​នូវ​ព្រះរាជសារ ប្រទាន​ពរ​ចំពោះ​សម្ដេច ដើម្បី​ឆាប់​ជាសះស្បើយ ហើយ​ក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ​ដែល​បាន​ព្រួយបារម្ភ​ពី​សុខភាព​របស់​សម្ដេច​៕

Filed in: ព័ត៌មានជាតិ