ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បុណ្យ​កឋិនទាន​សាមគ្គី​ដង្ហែ​យក​បច្ច័យ ត្រែយ៍ ស្បង់​ជីវរ មក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​មួយ​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​ស្វាយ​ឧត្តម (​ហៅ​វត្ត​ស្វាយ​)!

បុណ្យ​កឋិនទាន​សាមគ្គី​ដង្ហែ​យក​បច្ច័យ ត្រែយ៍ ស្បង់​ជីវរ មក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​មួយ​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​ស្វាយ​ឧត្តម (​ហៅ​វត្ត​ស្វាយ​)!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)÷ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ១៥​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ លោកគ្រូ​ពេទ្យ នាង សន និង​លោកស្រី ស សា​ភាន ព្រមទាំង​បុត្រ​. លោក ស សុភាព និង​លោកស្រី ឱ វណ្ណឌី​ម៉ា​.​ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ស្វាយ​ឧត្តម (​ហៅ​វត្ត​ស្វាយ​) រួម​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​មូលមតិ​គ្នា​ជា​ឯក​ឆន្ទ​ផ្ដួចផ្ដើម​ធ្វើ​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​ដើម្បី​នាំយក​ត្រៃ​យ៍ ស្បង់ ជីវរ និង​បច្ច័យ​ទៅ​ប្រគេន ព្រះ​ភិក្ខុសង្ឃ គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​រយៈពេល ៣​ខែ​ក្នុង​ពុទ្ធ​សីមា​វត្ត​ស្វាយ​ឧត្តម (​ហៅ​វត្ត​ស្វាយ​) ស្ថិតនៅក្នុង​ភូមិ​អូរ​សំដី ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ។​

​បន្ទាប់ពីរ​អង្គ​កឋិនទាន​សាមគ្គី​បាន​ដង្ហែរ​ប្រទ្សិ​ន ជុំវិញ​ព្រះវិហារ​៣​ជុំ​ដើម្បី​វេរ​ត្រៃ​ស្បង់ ជីវរ ប្រគេន​ដល់​ព្រះសង្ឃ​រួចមក ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​ឧត្តម (​ហៅ​វត្ត​ស្វាយ​) បាន​មាន​សង្ឃដីកា​ថា​÷ បុណ្យ​កឋិនទាន​ជា​បុណ្យ​ដ៏​ធំ​ក្នុង​ចំណោម​ពិធី​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា នានា ហើយ​អ្នក​ដែល​បាន​ធ្វើ​បុណ្យ​កឋិនទាន​សាមគ្គី​នេះ​ទទួលបាន​នូវ​អនុ​សង្ឃ​ច្រើន ។​

​បន្ទាប់មក ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​ឧត្តម (​ហៅ​វត្ត​ស្វាយ​) ក៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រ្រៅ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ពុទ្ធបរិស័ទ​ជាតិ​ឆ្ងាយ​ដែល​បាន​ផ្តួចផ្តើម​ធ្វើ​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​ដង្ហែ​ចូល​មក​វត្ត​ស្វាយ ដើម្បី​ប្រគេន​ត្រៃ​យ៍ ស្បង់ ជីវរ​ដល់​ព្រះសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះវស្សា​រយៈពេល​៣​ខែ នៃ​ការចូល​ព្រះវស្សា និង​បាន​ប្រមូល​បច្ច័យ​សម្រាប់​កសាង​បន្ត​នូវ​សមិទ្ធផល​នានា​ក្នុង​ទី​អាវាស​វត្ត ដែល​សព្វថ្ងៃ​មាន​ការខ្វះខាត ។​

​ចុងបញ្ចប់​.​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​ឧត្តម (​ហៅ​វត្ត​ស្វាយ​) បាន​មាន​ថេរៈ​ដីកា​÷ ថ្លែង​ផ្ដាំផ្ញើ​ដល់​ញាតិ​ញោម​ពុទ្ធបរិស័ទ​នៅ​ទីនោះ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យបាន​មាំមួន​ល្អ​ពិសេស​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​កុំឲ្យ​ឆ្លង​ជំងឺ​កូវី​ដ​.១៩ ទន្ទឹម​នេះ​ដែរ​ញាតិ​ញោម​ត្រូវ​អប់រំ​កូនចៅ​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន និង​កុំ​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​និង​បន្ត​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ផងដែរ ។​

​បញ្ជាក់​.​បច្ច័យ​ដែល​បានមក​ពី​អង្គ​កឋិនទាន​សាមគ្គី​នាពេលនេះ គឺ​យក​មក​ប្រគេន​ដល់​ព្រះ​ស​ង្ស​សម្រាប់ទុក​កសាង​សមិ​ទ្ធ​ផល​ក្នុង​ទី​វត្ត​អារាម​ឲ្យមាន​ការរីកចម្រើន​បន្តទៀ​ត ។

Filed in: ព័ត៌មានជាតិ