ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជាក់​អំពី​ការត្រៀម​កម្លាំង​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជាក់​អំពី​ការត្រៀម​កម្លាំង​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​អំពី​ការត្រៀម​កងកម្លាំង​ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​កំពូលៗ​ទាំងនោះ និង​ដើម្បី​ធ្វើឲ្យ​កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន ប្រកប​ដោយ​មោទកភាព​ជាតិ លើ​ឆាក​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ត្រៀម​កងកម្លាំង និង​មធ្យោបាយ​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ដើម្បី​ការពារ​ដំណើរការ​ទូទៅ​នៃ​កិច្ចប្រជុំ​នេះ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ក៏ដូចជា​គោលដៅ​សំខាន់ៗ រួម​ទាំង​កន្លែង​ស្នាក់នៅ​ផងដែរ​។​

​សម្រាប់​កងកម្លាំង​ដែល​ត្រៀម​ខ្លួន​ការពារ​វិញ មាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ក្នុងនោះ​មាន​ទាំង​កងកម្លាំង​នគរបាលជាតិ​, កងរាជអាវុធហត្ថ និង​កង​យោធពលខេមរភូមិន្ទ​ផងដែរ ហើយ​កងកម្លាំង​ទាំងអស់នេះ គឺ​មកពី​បណ្ដា​អង្គភាព និង​ស្ថាប័ន ចំនួន​១៤​។ ចំពោះ​មុខ​នេះ គឺ​កងកម្លាំង​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រង​ក្នុង​ការរក្សា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​។​

​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ផ្ដើម​ថ្ងៃទី​០៨ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​ដោយ​កិច្ចប្រជុំ​នេះ នឹង​មាន​ថ្នាក់ដឹកនាំ​កំពូល​ពិភពលោក និង​ស្ថាប័ន​អន្តរជាតិ​ចូលរួម ចំនួន​៣៤​រូប​៕

Filed in: ព័ត៌មានជាតិ