ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​រួម​នឹង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​រួម​នឹង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា មុន​ពេល​បង្ក្រាប​ករណី​នេះ នៅ​យប់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​០០​និង​៣០​នាទី កម្លាំង​មូលដ្ឋាន​របស់​លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ភ្លាមៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ប្រតិបត្តិការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ង៉ែត ឧត្តម នឹង​ធ្វើការ​ឆែកឆេ​រលើ​ដងខ្លួន​រកឃើញ​គ្រឿងញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កូន​ថង់​កិ​ប ទម្ងន់​១១,៦៨​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ​ចំនួន​០៥​គ្រាប់ ទម្ងន់​២,២៦​ក្រាម​, ម្សៅ​ម៉ត់​កញ្ចប់​ពណ៌​ក្រហម​(​រូប​សេះ​)​ចំនួន​០២​កញ្ចប់ ទម្ងន់​៣៦,៣៦​ក្រាម​, ម្សៅ​ម៉ត់​កញ្ចប់​ពណ៌​ខៀវ​(​រូប​ផ្លែ​ទំពាំងបាយជូ​រ​)​ចំនួន ០៣​កញ្ចប់ ទម្ងន់​២២,៥៧​ក្រាម​, ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​ម៉ាក IPhone 12pro.max ពណ៌​ប្រផេះ​។​

​លោករ​វ​សេនីយ៍​ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ង៉ែត ឧត្តម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីកន្លែង​កំណើត​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន រស់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​ត្រូវបាន​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​យក​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ប៉ោយ​ប៉ែត ដើម្បី​សួរនាំ​តាម​នីតិវិធី​។

​ជនសង្ស័យ​រូបនេះ​ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច​បាន​ឆ្លើយ​សារភាពថា ខ្លួន​គេ​ពិតជា​បាន​ទិញ​គ្រឿងញៀន​ខា​លើ​មក​រក្សាទុក ដើម្បី​ប្រើប្រាស់​ពិតប្រាកដ​មែន ដោយ​ផ្អែកលេ​ី​វត្ថុតាង និង​ចម្លើយ​សារភាព​ទើប​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័​យ​ចាត់ការ​បន្ត​។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ឱ្យដឹងថា ការបង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​នេះ​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ ។

​បច្ចុប្បន្ន​៖ ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​៕

Filed in: ព័ត៌មានជាតិ