ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រជុំ​បិទ​កិច្ច​សវនកម្ម​ផ្ទៃក្នុង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សម្រាប់​ការិយបរិច្ឆេទ ២០២១ និង បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​!

ប្រជុំ​បិទ​កិច្ច​សវនកម្ម​ផ្ទៃក្នុង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សម្រាប់​ការិយបរិច្ឆេទ ២០២១ និង បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​មហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ បិទ​កិច្ច​សវនកម្ម​ផ្ទៃក្នុង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សម្រាប់​ការិយបរិច្ឆេទ ២០២១ និង បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍​និង​រាយការណ៍​អំពី​លទ្ធផល​ការងារ រយះពេល​៦​ខែ ដើមឆ្នាំ​២០២២ ស្តីពី​ការបង្ក្រាប​បទល្មើស​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ -​បទល្មើស​ព្រហ្មទណ្ឌ -​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណ​: -​សន្តិសុខ​ព្រំដែន -​បទ​គ្រោះថ្នាក់​ចរាចរណ៍ -​បទល្មើស​ជួញដូរ​គ្រឿងញៀន -​បទល្មើស​ជួញដូរ​មនុស្ស -​បទល្មើស​ទំនិញគេចពន្ធ -​ការផ្តល់​សេវាសាធារណ​:​ផ្សេងៗ និង​ការកសាង​អង្គភាព​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សុខ សារ៉េត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើ ចំពោះ​លោក​ស្នងការ និង​លោក លោកស្រី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ សម្រេចបាន​លទ្ធផល​ល្អ​គួ​ជាទី​មោទន​:​។ ក្នុងនោះ​ឯកឧត្តម​ក៏បាន ផ្តល់​អនុសាសន៍ កែលម្អរ​ចំនុច​ខ្វះខាត​មួយចំនួន ដើម្បី​ឲ្យ​លទ្ធផល​ការងា​រ​នៅ​ឆ្នាំ​បន្ទាប់​កាន់តែ​ប្រសើរឡើង​។​

​ទន្ទឹម​គ្នា​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត ក៏​បាន​អំពាវនាវ​ដល់​លោកស្នងការ ត្រូវ​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ពាក់ព័ន្ធ មេបញ្ជាការ​វរ​:​នគរបាល​ការពារ​ព្រំដែន លោក​អធិការដ្ឋាន​ក្រុង​-​ស្រុក និង​ប៉ុស្តិ៍ ត្រូវ​ពន្លឿន​ការចុះបញ្ជី​ដីធ្លី​ធ្វើ​ប្លង់ដី ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​បញ្ចៀស​ការបាត់បង់​និង​កា​រំលោភ​។ ត្រូវ​បន្ត​បំពេញ​តួនាទី ភារកិច្ច​ឲ្យបាន​ល្អ​ប្រកបដោយ​គុណភាព លើសពីនេះ​ត្រូវ​មាន​សមគ្គីភាព​ផ្ទៃក្នុង​ទើប​ការងារកាន់​តែ​រីកចម្រើន​៕

Filed in: ព័ត៌មានជាតិ