ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រុមឆ​ក់យ៉ាងសកម្មជាច្រើនលើក​ ចំនួន៧​នាក់ ត្រូវបានកម្លាំងនគរបាល​ខេត្តកែប សហការ​បង្រ្កាប និងឃាត់ខ្លួន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី​លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងកា​រនគរបា​លខេត្តកែប កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរ​បាលព្រហ្មទណ្ឌ, កម្លាំងន​គរបាល​ប្រឆាំង​គ្រឿងញៀន, កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក សហកា​រជា​មួយនគរបាលខេត្តកំពត បានបង្រ្កា​បករណីឆក់ចំនួន៣លើកផ្សេងគ្នា នៅថ្ងៃតែមួ​យ(ខេ​ត្តកែបចំនួន១លើក និងខេត្តកំពតចំនួន២លើក)

 

ប្រតិបត្តិការនេះដកហូត​បានមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៩គ្រឿង(ម៉ូតូ) និងឃាត់ខ្លួនជន​ស​ង្ស័យ​ចំនួន៧នាក់ រួមមានឈ្មោះ៖

ឈ្មោះ សម្បត្តិ ធុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ឈ្មោះ សេង កែវ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ឈ្មោះ គួន សុខលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ឈ្មោះ អៀង នឿន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។

ឈ្មោះ នាង រស្មី អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងរពៅ ឃុំត្រពាំងរពៅ ស្រុកទឹកឈូ ខេត្តកំពត។

ឈ្មោះ លាង ច័ន្ទដារ៉ាប៊ុត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ឈ្មោះ នឹម ឆាត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

 

ក្រោយចាប់ឃា​ត់ខ្លួនជនសង្ស័យ​ខាងលើ​សមត្ថកិច្ចបា​នបញ្ជូនទៅកា​ន់ស្នងការដ្ឋាន​នគរបាល​ខេត្តកែប ដើម្បីសាកសួរ។​ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ថាខ្លួនពិតជាបាន​ប្រព្រឹត្ត​បទល្មើស​ឆក់កាបូប និងទូរសព្ទដៃកន្លងមកជាច្រើនលើកមកហើយ។

 

ចំពោះករណី​ខាងលើការិយាល័យ​ជំនាញកំពុងបន្ត​ស្រាវជ្រាវរកបក្ខ​ពួកដែលពាក់ព័ន្ធ និងកសាង​សំណុំរឿង​បញ្ជូនជនសង្ស័យចំនួន២នាក់ ដែលប្រព្រឹត្តបទល្មើសនៅខេត្តកែប ទៅអយ្យការ​អមសា​លាដំបូ​ងខេត្តកែប និងជនសង្ស័យចំនួន៥នាក់ទៀត ដែលប្រព្រឹត្តបទល្មើសនៅខេត្តកំពត ប្រគល់​ជូនន​គរបាលខេត្តកំពត ដើម្បីបន្តនីតិវិធីច្បាប់៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ