ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ

ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ តាមរយៈសុន្ទរកថាដ៏មានន័យរបស់ លោកជំទាវ លី សុខឆេង អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល នាឱកាសប្រកាសជាផ្លូវការ លើការសហការរួមគ្នានេះ បានមានប្រសាសន៍ថា ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល យើងខ្ញុំបាននឹងកំពុងបន្តបេសកកម្មកសាងម៉ាកយីហោ ផ្សារទំនើបរបស់កូនខ្មែរយើងមួយនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលកម្សាន្ត និងអប់រំ ដ៏មានប្រជាប្រិយភាពមួយប្រចាំប្រទេសកម្ពុជា ក៏ដូចជាក្លាយជាគោលដៅទេសចរណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ ។ ជាពិសេសយើងនឹងខិតខំប្រឹងប្រែងរក្សាឱ្យបាននៅគោលជំហរបន្តដឹកនាំ កសាងទំនុកចិត្តដល់ប្រជាជនខ្មែរគ្រប់ៗរូប មានជំនឿលើម៉ាកយីហោខ្មែរ ដែលបានរួមគ្នាបង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាក់ស្តែងដូចសមិទ្ធផលផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ។

លើសពីមជ្ឈមណ្ឌលលក់ទំនិញ ដែលប្រមូលផ្ដុំទៅដោយម៉ាកយីហោជាតិ និងអន្តរជាតិល្បីៗ ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ Authentic Advanced Academy (AAA), មជ្ឍមណ្ឌលកម្សាន្តសម្រាប់កុមារ Funderland និងក្រុមហ៊ុន Baby Outlet ដើម្បីបន្តផ្ដល់នូវបទពិសោធន៍គ្មានដែនកំណត់ រួមចំណែកបន្ថែមការបណ្ដុះបណ្ដាលភាពឆ្លាតដល់កុមារ បង្កើនភាពស្និទ្ធស្នាលរវាងមាតាបិតា និងកូនៗក្នុងកន្លែងតែមួយ ។

លោកជំទាវ អគ្គនាយិកា ក្រុមហ៊ុន ក្រុមហ៊ុន ជីប ម៉ុង រីថែល បញ្ជាក់បន្ថែមថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ យើងនឹងបានឃើញនូវវត្តមានរបស់ដៃគូពាណិជ្ជកម្ម ទាំងអស់នៅជាន់ទី ២ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលយើងបានផ្លាស់ប្តូរ floor concept ទៅជា concept Edutainment មានទាំងសាលារៀន និងកន្លែងក្មេងលេងសម្រាប់សិស្ស និងសមាជិកគ្រួសារ ។

ការរីកចម្រើនទាំងនេះបានបង្ហាញថា ក្រុមហ៊ុន ជីប ម៉ុង រីថែល មិនត្រឹមតែជាអ្នកដឹកនាំនៅក្នុងវិស័យផ្សារទំនើបតែប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសហការដែលមានចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖ +855 93 922 888 , +855 66 401 222, +855 87 322 522 ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ