ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ

ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ៖


ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន បានចាបអារម្មណ៏និងការវិនិយោគន៏នៅកម្មពុជា ត្បិត​តែ​សន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិន​ក៏​ដោយ ប៉ុន្តែ​វិនិយោគិន​ជប៉ុន​ទំនងជា​នៅ​តែ​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​បន្ថែម​ទៀត នៅ​ពេល​ខាង​មុខ ។ ក្តី​រំពឹង​នេះ ត្រូវ​បង្ហាញ​សុទិដ្ឋិនិយម ខណៈ​ពេល​ដែល​វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ដែល​មាន​ប្រមាណ ៣៦​ក្រុមហ៊ុន បាន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា…

ថ្វី​ត្បិត​តែ​សន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិន​ក៏​ដោយ ប៉ុន្តែ​វិនិយោគិន​ជប៉ុន​ទំនងជា​នៅ​តែ​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​បន្ថែម​ទៀត នៅ​ពេល​ខាង​មុខ ។

ក្តី​រំពឹង​នេះ ត្រូវ​បង្ហាញ​សុទិដ្ឋិនិយម ខណៈ​ពេល​ដែល​វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ដែល​មាន​ប្រមាណ ៣៦​ក្រុមហ៊ុន បាន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​ទីផ្សារ និង​សក្តានុពល​នៅ​កម្ពុជា ។

វិនិយោគិន​ជប៉ុន​មួយ​ក្រុម​នេះ គឺ​បាន​ដឹកនាំ​ដោយ​លោក តា​កា​ហា​ស៊ី ហ្វូ​មី​អា​គី (TAKAHASHI Fumiaki ) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ។

លោក ជា ធី​រិ​ទ្ធិ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង គណប្រតិភូ​ជប៉ុន​មួយ​ក្រុម​នេះ ចូល​ជួបនឹង​សម្តែង​ការ​គួរសម​ជាមួយនឹង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

លោក​បាន​ឲ្យ​ដឹង​ថា គណប្រតិភូ​វិនិយោគិន​ជប៉ុន​ទាំងនេះ គឺ​បាន​កំពុង​តែ​ស្វែងរក​ឱកាស​វិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក​សិ​-​ឧស្សាហកម្ម​ជាដើម ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ផ្នែក​ក​សិ​-​ឧស្សាហកម្ម​នេះ គឺជា​ចំណុច​ស្នូល​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាំងពី​ដើម​រៀង​មក រហូត​ដល់​រាជរដ្ឋាភិបាល​ថ្មី​ចាត់​ទុក​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម គឺជា​រឿង​ចាំបាច់​និង​អាទិភាព ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​បច្ចេកវិទ្យា ក៏​ដូច​គ្នា​ដែរ ដោយ​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ហើយ​កម្ពុជា កំពុង​ត្រូវការ​ខ្លាំង​ក្នុង​ផ្នែក​នេះ ។

សម្តេច​តេ​ជោ បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន ចាប់អារម្មណ៍ និង​ពង្រីក​សក្តានុពល លើ​វិស័យ​ទាំង​អស់នេះ ឱ្យ​មានការ​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ