ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ​៖​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស ដែលមាន​ចរិត ញុះញង់ បំភ្លៃ បំភាន់ និង​បំផ្លើស ។

ឯកឧត្តម​ថា​ ចរិត ឬ​ក៏​គោលបំណង​ក្នុងកា​រប​ង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយ គឺ​ធ្វើ​យ៉ាង​ណា​បញ្ឆេះ​កំហឹង​ប្រជាជន ដើម្បី​ធ្វើ​យ៉ាងណា​បង្កើត​ឱ្យ​មានការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ក៏​ដូច​ជាការ​រើសអើង និង​ទម្លាក់​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ។

ឯកឧត្តម នេត្រ ភក្ត្រា ​គូសបញ្ជាក់​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​យុទ្ធនាការ «​និយាយ​ថា ​ទេ​! ចំពោះ​ព័ត៌មាន​ក្លែងក្លាយ – Say No to Fake News» នា​ព្រឹ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ដោយ​មានការ​អញ្ជើញ​ចូលរួម​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង ព័ត៌មាន ប្រធាន​មន្ទីរ​ព័ត៌មាន រាជធានី ខេត្ត ទាំង​២៥ ថ្នាក់ដឹកនាំ​សមាគម​សារព័ត៌មាន និស្សិត​មក​ពី​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​(DMC) នៃ​សាកលវិទ្យាល័យ​ភូមិ ន្ទ​ភ្នំពេញ និង​តាម​ប្រព័ន្ធ​វី​ដេ​អូ Zoom មាន​អភិបាលរង​រាជធានី ខេត្ត ទទួល​បន្ទុក​ព័ត៌មាន សមាជិក​អ្នកនាំពាក្យ​រាជធានី ខេត្ត និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន សរុប​ប្រមាណ ១,០០០ នាក់ ។

ឯកឧត្តម នេត្រ ភក្ដ្រា បាន​មាន​ប្រសាសន៍​ថា​ ៖ «​ចំពោះ​ដំណឹង​ក្លែងក្លាយ (Fake News) ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​គោលដៅ​បំភ្លៃ បំផ្លើស បំភាន់ ជា​សាច់​រឿង​មិន​ពិ ត​ដែល​ត្រូវ​គេ​ប្រឌិត​ឡើងជា​ទម្រង់​រូបភាព អត្ថបទ វី​ដេ​អូ សំឡេង​ជាដើម ហើយ​ផ្សព្វផ្សាយ​នៅ​លើ​គ្រប់​ទម្រង់​ជា​ពិសេស​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បណ្តាញសារព័ត៌មាន​ផ្សេង​ៗ​ក្នុង​គោលបំណង​កេង​ចំណេញ​នយោបាយ អាជីវកម្ម ឬ​ចង់​បំផ្លាញ​កេរ្តិ៍ឈ្មោះ ជំនឿ​ទុកចិត្ត​។ ករណី​សង្ស័យ​ថា ​ជា​ព័ត៌មាន​ក្លែងក្លាយ សូមកុំ​ចែករំលែក​បន្ត និង​ត្រូវ​រាយការណ៍ ទៅ​បណ្តាញ​សង្គម​ដែល​ប្រើប្រាស់​ថា​ជា False Information»​ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ថ្លែង​បញ្ជាក់​ថា យុទ្ធនាការ «​និយាយ​ថា ​ទេ ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​- Say No to Fake News» ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​ឥរិយាបថ របស់​ប្រជាជន ដែល​ជា​អ្នក​ប្រើ ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ដើម្បី​ទប់ស្កាត់ ការ​រីកសាយ​ភាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​សង្គម​កម្ពុជា ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​ស្នើ​ដល់​សាធារណជន​ទូទៅ អ្នក​សារព័ត៌មាន អ្នក​ផលិត​មាតិកា​ពិសេស​យុវជន សូម​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយ តាម​រយៈ​ការ​ផ្សព្វ​ព័ត៌មាន​ពិត និង​កុំ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល។ រាល់ពេល​ប្រើ​បណ្តាញ​សង្គម ត្រូវ​គិតដល់​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងក្លាយ​ ដែល​អាច​កើតឡើង​ ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​បញ្ជាក់​បន្ថែម​ថា យុទ្ធនាការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ធ្វើ​ឡើង​ផ្តោត​ជា​សំខាន់​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​ជ្រៀតចូល​លើ​បណ្ដាញ​ទំនាក់ ទំនង​សង្គម TikTok និង Facebook និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ជា​ច្រើន​ផ្សេង​ទៀត ។

សូម​ជម្រាប​ជូន​ថា ក្រសួង​ព័ត៌មាន រៀបចំ​ការ​អនុវត្ត​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័​ត៌ មាន​ក្លែងក្លាយ​- Say No to Fake News» សំដៅ​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​ព័ត៌មាន​ស​ម្រាប់​អ្នក​ប្រ​ល​ប្រាស់ និង​ធានា​សន្តិសុខ​ព័ត៌មាន ដែល​សន្តិសុខ​ព័ត៌មាន​នេះ គឺ​ក្រសួង​ព័ត៌មាន ផ្តោត​ជា​សំខាន់​ចំនួន​៣ ទី​១៖ ធានា​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​, ទី​២៖ គុណភាព​ព័​ត៌ មាន ផ្តល់​ជូន​ប្រជាពលរដ្ឋ និង​ទី​៣៖ សុវត្ថិភាព​ព័ត៌មាន​សម្រាប់​ប្រជាជន​ប្រើប្រាស់ ហើយ​កិច្ច ការងារ​ទាំងនេះ គឺជា​ការ​រួមចំណែក​ដល់​ការ​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព​សង្គម ៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ