ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស២នាក់ និងរថយន្ត១គ្រឿង បំពាក់ឧបករណ៍ផ្តាច់សេវា ផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ==>សម្រេចផ្អាកឱសថស្ថានប៊ីយូឃែរ មិនឱ្យបើកដំណើរការរយៈពេល «១ឆ្នាំ» បន្ទាប់ពីឱសថស្ថានមួយនេះ រងការរិះគន់ពីមហាជន ដោយសារមិនលក់ថ្នាំឱ្យបុរសម្នាក់ ដែលខ្វះលុយត្រឹម៥០០រៀល ហើយម្ចាស់ឱសថស្ថាន ថែមទាំងយកវីដេអូពីកាមេរ៉ាសុវត្ថិភាពអំពីសកម្មភាពបុរសនោះ==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ==>ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​វរសេនីយ៍ត្រី ឃួន វិសាល មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច ហើយ​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ និង​ថវិកា​របស់​លោក​មេបញ្ជាកា​រ រួម​ជាមួយ​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌមានជ័យ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,០០០,០០០​រៀល​, ភេសជ្ជៈ​ចម្រុះ​ចំនួន ០៨​កេស​, មី​០២​កេស ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ