ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

ឯកឧត្តម នេត្រ ភក្ត្រា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បានលើកទឹកចិត្ត​ដល់​មន្ត្រី​សុខាភិបាល ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​ផ្តល់សេវា​សុខាភិបាល

ឯកឧត្តម នេត្រ ភក្ត្រា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បានលើកទឹកចិត្ត​ដល់​មន្ត្រី​សុខាភិបាល ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​ផ្តល់សេវា​សុខាភិបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រចេះ៖ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៏ថា វិស័យ​សុខា​ គឺ​គោលនយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ដែល​ដាក់ចុះ​ដើម្បី​គិត​គួរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដោយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​ទី​១ គឺ​ពង្រឹង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដោយ​បន្ត​អភិវឌ្ឍ​វិស័យ​សុខាភិបាល​សំដៅ​ធានា​អោយ​ប្រជាពលរដ្ឋ​គ្រប់រូប​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព សុខភាព​ល្អ​លើ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​សន្តិភាព។

ជាមួយនឹង​ការ​តាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល ក៏បាន​ផ្តោត​លើ​គោលដៅ​ធំ​ចំនួន​ពីរ ទី​១ ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ផ្សេងទៀត​ដែល​លេចឡើង​ជាយថាហេតុ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​, ទី​២ លើកកម្ពស់​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ងាយ​រងគ្រោះ​ដូចជា​ស្ត្រី កុមារ វ័យ​ជំទង់ មនុស្ស​ចាស់ជរា ជន​មាន​ពិការភាព តាមរយៈ​ការ​ពង្រឹង​ភាព​ធន់​នៃ​ប្រព័ន្ធ​សន្តិសុខ​សុខភាព និង​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្តល់​សេវា​ថែទាំ​សុខភាព ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេចការ​គ្របដណ្តប់​សុខភាព​ជាស​កល​នៅ​កម្ពុ​ជានា​ដំណាច់ឆ្នាំ​២០៣០។

នេះ​ជាការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិបាល តាម​បណ្តា​ស្រុក ក្រុង ក្នុង​ខេត្តក្រចេះ និង​ផ្តល់​ថ្នាំ​វីតាមីន C ទុក​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តា​មូលដ្ឋាន​នានា​ក្នុង​ខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា ពិធី​សំណេះសំណាល​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ នា​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្ត្រ​មណ្ឌល​ក្រចេះ និង លោកលោក/ស្រី​ក្រុមប្រឹក្សា​ខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានដាក់ចុះ​នូវ​វិធាន​គន្លឹះ ក្នុង​វិស័យ​សុខាភិបាល​ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​ពង្រឹង​សមត្ថភាព​ផ្តល់​សេវា​សុខភាព​បឋម​នៅ​មូលដ្ឋាន ដែល​ផ្តោត​ជា​ចម្បង​រួមមាន​៖

ទី​១- ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​នៅ​មូលដ្ឋាន មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​។ ទី​២-​ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​គ្រប់គ្រង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ ការងារ​និយតកម្ម ដើម្បី​ឆ្លើយតប​ការ​គំរាមកំហែង​សុខភាព​សាធារណៈ និង​គ្រោះអាសន្ន​សុខភាព ព្រមទាំង​លើកកម្ពស់​សុខភាព​នៃ​កិច្ច​ដំណើរការ​មុខងារ​ស្ថាប័ន និង​កសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព មានគុណ​ភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់។

​ឯកឧត្តម នេត្រ ភក្ត្រា ប្រធាន​ក្រុមការងារ បាន​វាយតម្លៃ​ខ្ពស់​និង​ថ្លែង​ការ​កោតសរសើរ​ចំពោះ​មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក និង​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​សុខាភិបាល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​ជាប់​ខេត្តក្រចេះ​ដែល​អញ្ជើញ​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិ​ភាព និង​សមធម៌ និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​គោរព​បាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីប្រធាន​ក្រុមការងារ​ បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​និង​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការ​ផ្តល់សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បន្ត​កសាង​នូវ​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​កា​ន់​តែ​ខ្លាំង​លើ​សមត្ថភាព និង​គុណភាព​នៃ​សេវា​សុខាភិបាល។

ឯកឧត្តម នេត្រ ភក្ត្រា នៅ​ក្នុង​ឱកាស​នោះ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ និង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត និង​ការ​គាំទ្រ​របស់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ ព្រមទាំង លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ដែល​តែងតែ​គាំទ្រ​លើកទឹកចិត្ត​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​និង​មន្ទីរពេទ្យ​នានា​ក្នុង​ខេត្ត​យកចិត្តទុកដាក់​លើ​ការ​ផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ព្រមទាំង​ចូលរួម​គាំទ្រ​សម្ភារ​ផ្សេងៗ​ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ។

ក្នុង​ឱកាស​នេះ​ដែរ លោក​វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​ចុះ​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ជូន​ប្រជាជន​នៅតាម​មូលដ្ឋាន​ខេត្ត​ក្រចេះ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ។

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តនឹង​ចុះ​ធ្វើការ​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ រួមចំណែក​ក្នុង​កម្មវិធី​លើកកម្ពស់​សុខុមាលភាព​សង្គម កាត់បន្ថយ​ភាព​ក្រីក្រ រួមចំណែក​លើកស្ទួយ​កម្រិត​ជីវភាព​របស់​ប្រជាជន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ