ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

កម្ពុជា-ចិន ជំរុញការកសាងសហគមន៍ជោគវាសនារួម បំពេញបេសកកម្មប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងដំណើរទំនើបកម្ម

កម្ពុជា-ចិន ជំរុញការកសាងសហគមន៍ជោគវាសនារួម បំពេញបេសកកម្មប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងដំណើរទំនើបកម្ម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ វេទិកាជាន់ខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន និងវេទិកា ផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិន ប្រចាំនៅកម្ពុជា បានបើកធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានមានវត្តមាន និងឡើងថ្លែងសុន្ទរកថា នៅក្នុងពិធីបើក។


អ្នកទទួលខុសត្រូវ មកពីប្រព័ន្ធផ្សព្វផ្សាយធំៗ ជាង ៤០ នៅកម្ពុជា តំណាងសហគ្រាស ចិន និងមន្ត្រីតំណាងស្ថាប័នផ្សេងៗ នៅកម្ពុជា សរុបជាង ១២០ នាក់ ក៏បានចូលរួម ក្នុងកម្មវិធីនេះផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពល ដល់មតិសាធារណៈ ប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន មានលទ្ធផលល្អ និងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជំរុញការ កសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។ ថ្មីៗនេះ ខ្សែភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពី សមិទ្ធផលផ្លែផ្កា ដែលកើតចេញពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ។

លោកបានលើកឡើងថា ត្រូវបន្តការលើកកម្ពស់ការអនុវត្តជាយុទ្ធសាស្ត្រ នៃកិច្ចសហ ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការបណ្តុះបណ្តាលធនធាន មនុស្ស។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងកម្ពុជា និងចិន បានត្រៀមខិតចូល មកដល់ហើយ។ ការរៀបចំវេទិកាជាន់ខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន និង វេទិកា ផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិន លើកទី៣ គឺចំពេលល្អណាស់។ ការរអភិវឌ្ឍទំនាក់ទំនង ប្រទេស និងប្រទេស ត្រូវពឹងផ្អែកលើការយល់ចិត្តយល់គំនិតគ្នា របស់ប្រជាជន។ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងកម្ពុជា និងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំង ពីរ មានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាន នូវកិច្ចសហប្រតិបត្តិការ ផ្ដល់ប្រយោជន៍ ឱ្យគ្នាលើគ្រប់វិស័យ ទាំងអស់ រវាងកម្ពុជានិងចិន។ ឆ្លៀតឱកាស នៃវេទិកាលើកនេះ បន្តលើកកម្ពស់កម្រិត កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យ នៃការផ្លាស់ ប្ដូរប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នាបង្កើត សហគមន៍ប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន ដើម្បីចូលរួមជាកម្លាំងថ្មី និងកាន់តែច្រើនបន្ថែម ទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន​បានមាន ប្រសាសន៍ថា នៅក្នុងវេទិកាកំពូល ” ខ្សែក្រវាត់និងផ្លូវ​ ” សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់ ”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យថ្មី។ លោកបានបន្តថា ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្ម គឺជាគោលដៅតស៊ូរួម នៃប្រជាជន នៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុកបេសកកម្ម ដ៏ពិសេសនិងសំខាន់។ លោក ក៏បានលើកឡើងផងដែរថា ពួកយើងមានឆន្ទៈសហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា កត់ត្រាយ៉ាងរស់រវើក អំពីការអនុវត្តកិច្ចសហប្រតិបត្តិការ ”ត្បូងពេជ្រ” រវាងកម្ពុជា និងចិន និងរួមគ្នាកសាង ”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងស្រូវ” ជំរុញការផ្លាស់ប្ដូរវប្បធម៌ លើវិស័យជាច្រើន នៃប្រទេសទាំងពីរ ដើម្បីផ្ដល់ផលប្រយោជន៍ កាន់តែល្អប្រសើរ ដល់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងជួយជំរុញការកសាង សហគមន៍ជោគវាសនារួម កម្ពុជា-ចិន ។

នៅក្នុងវេទិកា មានការចាក់បញ្ចាំងវីដេអូ ដែលផលិតឡើងជាពិសេស ដើម្បីអបអរសាទរ ខួបគម្រប់ ១០ ឆ្នាំ នៃការលើកឡើង នូវគំនិតផ្ដួចផ្ដើម ”ខ្សែក្រវាត់និងផ្លូវ”។ វីដេអូនេះ បានឆ្លុះបញ្ចាំង អំពីសមិទ្ធផលផ្លែផ្កា រយៈពេលដប់ឆ្នាំកន្លងមកនេះ ដែលប្រទេសកម្ពុជា និងចិន ទទួលបានលើវិស័យផ្សេងៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយជាដើម។ ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី បានផ្លាស់ប្តូរមតិយោបល់ ក្រោមប្រធានបទផ្សេងៗ ដូចជា “ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” និង “តើប្រព័ន្ធផ្សព្វផ្សាយ ត្រូវធ្វើដូចម្ដេច ដើម្បីរៀបរាប់រឿងរ៉ាវ ខ្សែក្រវាត់និងផ្លូវ ឱ្យបានល្អ”។

ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៦៥ ឆ្នាំ នៃការបង្កើតចំណងការទូត កម្ពុជា-ចិន ហើយក៏ជា ឆ្នាំមិត្តភាព កម្ពុជា-ចិន។ វេទិកាផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិន គឺព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃសម្ព័ន្ធផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ វេទិកាអនុវត្តតាមគោលការណ៍គោរពគ្នា ទៅវិញទៅមក សហការឈ្នះ-ឈ្នះ ជួយគ្នាទៅ វិញទៅមក និង រៀនសូត្រពីគ្នាដោយបរិយាបន្ន ដើម្បីធ្វើអោយការផ្លាស់ប្ដូរ និងការរៀន សូត្រពីគ្នា រវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានភាពប្រក្រតី និងរួមកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន នៅក្រោមបរិបទ នៃការអភិវឌ្ឍ ប្រកបដោយចីរភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ