ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ការប្រពន្ធថ្មី នាំទៅផ្ទះឪពុកម្តាយ ជួបជុំមិត្តភក្ដិហូបស្រាស្រវឹង បើករថយន្តក្រឡាប់បណ្តាលឱ្យរបួសធ្ងន់នៅស្រុកស្វាយចេក

ការប្រពន្ធថ្មី នាំទៅផ្ទះឪពុកម្តាយ ជួបជុំមិត្តភក្ដិហូបស្រាស្រវឹង បើករថយន្តក្រឡាប់បណ្តាលឱ្យរបួសធ្ងន់នៅស្រុកស្វាយចេក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ៖ បុរសម្នាក់ទើបការប្រពន្ធហើយថ្មីៗ ហើយបើករថយន្តទៅផ្ទះឪពុកម្តាយជួបជុំ បងប្អូនមិត្តភក្ដិហូបស្រាស្រវឹង បើករថយន្តត្រឡប់ទៅផ្ទះប្រពន្ធវិញ ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តបណ្តាលឱ្យរបួសធ្ងន់នៅថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៣តាមផ្លូវជាតិលេខ56A ស្ថិតភូមិ.ឃុំទ្រាស់ ស្រុកស្វាយចេក ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទើបការប្រពន្ធហើយថ្មីៗនេះនៅភូមិ.ឃុំថ្មី ស្រុកថ្មពួក ហើយបានបើករថយន្តមកផឹកស៊ីនៅផ្ទះឪពុកម្តាយបង្កើតនៅភូមិ.ឃុំទ្រាស់ ស្រុកស្វាយចេក ពេលត្រឡប់ទៅផ្ទះខាងប្រពន្ធវិញបានបើកបររថយន្តក្នុងស្ថានភាពស្រវឹងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត២ទៅ៣ត្រឡប់បណ្តាលឱ្យរបួសធ្ងន់និងខូចខាតរថយន្តធ្ងន់ធ្ងរ។

សមត្ថកិច្ចបញ្ជាក់ថាៈ គ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយខ្លួនឯងបណ្តាលរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនក្រុងសិរីសោភ័ណ ហើយរថយន្តដែលក្រឡាប់ជាច្រើនត្រឡប់ចូលព្រៃឈើត្រូវបានសាច់ញាតិក្នុងភូមិទាញរថយន្តឡើងលើហើយអូសទៅរកជាងធ្វើការជួសជុលដោយខ្លួនឯង។

មូលហេតុគ្រោះថ្នាក់ចរាចរណ៍រខាងលើអ្នកបើកបរថយន្តក្រឡាប់ជាច្រើនត្រឡប់របួសធ្ងន់ព្រោះតែអ្នកបើកបរផឹកស្រវឹងជោកជាំបើកបរខ្វះការប្រុងប្រយត្នក្រឡាប់រថយន្តជាច្រើនត្រឡប់រងការខូចខាតនិងរបួសធ្ងន់តែសំណាងមិនគ្រោះថ្នាក់ដល់អាយុជីវិតព្រោះទើបតែរៀបការប្រពន្ធថ្មីថ្មោងបែរជាទៅដេកពេទ្យវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ