ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​លោកគ្រូ​អ្នកគ្រូ​ ​នៃ​សាលាបឋមសិក្សា​ដាច់ស្រយាល​មួយ​នៃ​ខេត្ត​សៀមរាប​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​សិស្ស​ពួកគាត់​ខណៈ​ប្រទះឃើញ​មាន​សំបក​គ្រាប់ និង​ក្បាល​គ្រាប់​នៅ​ក្បែរ​បរិវេណ​សាលារៀន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​ ៖ ​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​នៅ​សាលា​គោក​ត្រប់ ក្នុងភូមិ​ស្លាត ឃុំ​ស្រែ​ខ្វាវ  ស្រុក​អង្គរជុំ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​ខេត្តសៀមរាប បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កូនសិស្ស​របស់​ពួកគាត់​ខណៈ​គេ​ប្រទះ​ឃើញ​ក្បាល​គ្រាប់  និង​សំបក​គ្រាប់​នៅ​ជិត​បរិវេណ​សាលារៀន​ដាច់ស្រយាល​មួយ​នេះ​ លោក ភឹង ដៀត ដែល​ជា​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​គោក​ត្រប់​បានឲ្យដឹង​ថា​សាលា​គោក​ត្រប់នេះ បាន​កសាង​តាំង ពី​ឆ្នាំ​២០១៣​ក្រោម​ជំនួយ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​។​សាលា​នេះ​ជា​ឧបសម្ព័ន្ធ​របស់​សាលា​បឋម សិក្សា គោក​រាជ្យ​។

​លោក​បន្តថា ចាប់តាំងពី​បង្កើត​មក​សាលា​នេះ​មាន​ការខ្វះខាត​យ៉ាងខ្លាំង សូម្បី​តែ​ផ្លូវ​ចូល​សាលា​ក៏​ដើរ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែរ​។​ថ្មីៗ​នេះ​ក្នុងពេល​ដែល​សាលា​មាន ការខ្វះខាត ហើយ​នោះ​ក៏​ស្រាប់តែ​មាន​ការប្រទះឃើញ​នូវ​សំបក​គ្រាប់​ក៏​ដូចជា​ក្បាល​គ្រាប់​ចាស់ៗ នៅក្បែរ​បរិវេណ​សាលា ថែម​ទៀត ដែល​បង្ក​ឲ្យមាន​ការព្រួយបារម្ភ​ពី​សុវ​ត្ថិ​ភាព​យ៉ាងខ្លាំង​។ លោក​ភឹង ដៀត បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជាពិសេស​អង្គការ​ស៊ីម៉ាក មេត្តា​ជួយ រុករក​គ្រាប់​ក្នុង​ដី​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​សាលា​ដើម្បី​កុំឲ្យ​មាន​គ្រោះថ្នាក់​ជា​យថាហេតុ​ណា មួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ក៏ដូចជា​ក្មេងៗ​សិស្សសាលា​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក ភ្ល​ក់ ផុស អភិបាលស្រុក​អង្គរជុំ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរ​ជុំ គឺ​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​នៅក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ប្រាកដ​ណាស់​ថា ដែល​នៅ​មាន​សំបក​គ្រាប់​ខ្លះ​នៅ​សល់​។​ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​មុន​នឹង​មាន​ការសាងសង់​សាលា​នេះ ទាំង​មេភូមិ​និង​មេឃុំ​ពួកគាត់​បាន​ស្គាល់​ច្បាស់​អំពី​ភូមិសាស្ត្រ​នេះ​ច្បាស់​ណាស់​។ ទោះជា​យ៉ាងនេះ​ក្តី​លោក​ភ្លុក ផុស បាន​និយាយថា លោក​នឹង​ទាក់ទង​ជាមួយ​អង្គការ​ស៊ីម៉ាក​ដើម្បី​ចុះ​ទៅ​តំបន់​នោះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​គាត់​ស្ងប់ចិត្ត​៕
​ដោយ​(​លុច​ណា​ម​)​សៀមរាប​

 

20160430c (1) 20160430c (2)

Filed in: ព័ត៌មានជាតិ