ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អញ្ជើញ​ជា​គណៈអធិបតី​ទិវា​ជាតិ​ប្រយុទ្ធ​និង​ជំងឺគ្រុនចាញ់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន​៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អញ្ជើញ​ជា​គណៈអធិបតី ទិវា​ជាតិ​ប្រយុទ្ធ​និង​ជំងឺគ្រុនចាញ់​
​និង​ឯកឧត្តម​កើត​សុធា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​អម​គណៈអធិបតី​លោក​វេជ្ជបណ្ឌិត​LUCIANO ​តំណាង​អង្គការ​សុខា​ភាព​ពិភពលោក ,​លោក​វេជ្ជបណ្ឌិត​ហ៊ុយ​រី​កុល​នាយក​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ និង​ជំងឺគ្រុនចាញ់​ប៉ា​រ៉ា​ស៊ិត​សាស្ត្រ​ប៉ាណ​ក​សាស្ត្រ​, លោក សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន , លោក​មេបញ្ជាការ​បញ្ជារ​រង​កងរាជអាវុធហត្ថ​ខេត្ត , លោក​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​, លោក​អភិបាលក្រុង​ស្រុក​, អ្នកស្ម័គ្រចិត្ត​ទ្រទ្រង់​សុខា​ភាព​ភូមិ​, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​សរុប​ជាង​មួយ​ពាន់​នាក់​នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៦ ។​

​លោក សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​របាយ​ការណ៏​ស្តីពី​លទ្ធផល​ និង​បញ្ហា​ប្រឈម​នៃ​ការវិវត្ត​ជំងឺគ្រុនចាញ់​នា​ពេល​កន្លង​មក​ករណី​ ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​បាន​ថយ​ចុះ​ពី​៨១ ករណី​នៅ​ឆ្នាំ​២០០៨ មក​ត្រឹម​១១​ករណី​នៅ​ឆ្នាំ​២០១៥ ហើយ​ចាប់ពី​ឆ្នាំ​២០០៩ មក គឺ​ពុំ​មាន​ករណី​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នោះទេ​, លោក​បាន​បញ្ជាក់ទៀតថា បើ​ប្រៀបធៀប​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១៥ និង​២០១៦ ចំនួន​ករណី​គ្រុនចាញ់​បាន​ថយចុះ​ពី​១៣៨​ករណី ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១៥ មក ៦១ ករណី រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១៦ ។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្តថា ៖ ចំណែក​អត្រា​អាំង​ស៊ី​ដង់​នៃ​មេរោគ​គ្រុនចាញ់​ប្រភេទ​ហ្វាល់​ស៊ីប៉ារ៉ូ​ម​ ឆ្នាំ​២០០៩​មាន​រហូត​ដល់​២៣.៧​ក្នុងចំណោម​ប្រជាជន​១​ពាន់​នាក់​ធ្លាក់​មក​៥/ ​ប្រជាជន​១​ពាន់​នាក់​នៅ​ឆ្នាំ​២០១០​ហើយ​បន្ត​ថយ​ចុះ​រហូតដល់​១.៦​ភាគ​ពាន់​ នៅ​ឆ្នាំ​២០១៥ ។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសា​ស​ន៏​កោតសរសើរ​ចំពោះ​ បុគ្គលិក​សុខាភិបាល​ខេត្ត​ដែល​ខិតខំ​យកចិត្ត​ទុក​ព្យាបាល​លើ​បងប្អូន​ ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ជាពិសេស​ការព្យាបាល​នូវ​ជំងឺគ្រុនចាញ់​តែម្តង ។ ដោយឡែក ភាពជោគជ័យ​ធំធេង​របស់​ខេត្ត​ប៉ៃលិន​យើង​គឺ​រក្សាបាន​នូវ​ករណី​គ្មាន​អ្នក​ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​រយៈពេល​០៧​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៩​រហូតមកដល់​ ឆ្នាំ​២០១៥​នេះ​ហើយ​សង្ឃឹមថា​នៅ​ឆ្នាំ​២០១៦​នេះ​ដែរ​និង​ពុំ​មាន​អ្នកស្លាប់ ​ដោយសារ​ជំងឺ​គ្រុនចាញ់​នៅក្នុង​ខេត្ត​ប៉ៃលិន​ទៀត​ទេ ។​

​ឯកឧត្តម​បាន​លើក​យក​នូវ​ប្រវត្ត​ដើមនៃ​ខេត្ត​ប៉ៃលិន​ប្រសិន​គេ​និយាយ​ពី ​ខេត្ត​ប៉ៃលិន​គឺជា​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ជំងឺ​គ្រុនចាញ់​ខ្លាំងជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ករណី​ជំងឺ​គ្រុនចាញ់​បាន​ថយចុះ​ជាច្រើន​ពី​ចំនួន​ម៉ឺន​ករណី​ក្នុង​ឆ្នាំ​ ២០០០ មក​ត្រឹមរ​យករ​ណីក្នុង​ឆ្នាំ​២០១៥ ។ ឯកឧត្តម​បន្តថា ៖ កត្តា​ជោគជ័យ​ទាំងអស់នេះ គឺ​ឆ្លុះ​បញ្ជាំ​នូវ​សាមគ្គីភាព​និង​កិច្ចស​ហ​ប្រតិបិត្ត​ការយ៉ាង​ល្អប្រសើរ ​រឹងមាំ របស់​មន្ត្រី​សុខាភិបាល​ទាំងអស់ ពិសេស​ក្នុង​ការអនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា ​ល​ដូច​ជា​ការនែនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​អាជ្ញាធរខេត្ត រួម​ទាំង​កិច្ច​សហ​ប្រតិបិត្តការ​ល្អ​ជាមួយ​ដៃគូរ​អភិវ​ឌ្ឍ​ន៏​ផ្នែក​ឯកជន អង្គភាព​មន្ទីរ​ពាក់​ពន្ធ​នានា អាជ្ញាធរ​ស្រុក​ក្រុង​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​ប៉ៃលិន ។ ឯកឧត្តម​បន្តទៀតថា ៖ នេះ​ជា​លទ្ធផល​វិជ្ជមាន​មួយ​ដែល​ជា​ការឆ្លើយតប​ទៅ​និង​ទឹសដៅ​រយៈពេល​ខ្លី​ ឆ្នាំ​២០១១ ២០១៥ នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត​ជំងឺគ្រុនចា​ញ់ គឺ​ឆ្ពោះទៅរក​ការត្រៀម​លុបបំបាត​ជំងឺគ្រុនចា​ញ់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ក្នុង​ការលុបបំបាត់​មេរោគ​ គ្រុនចាញ់​ហ្វាល់​ស៊ីប៉ា​រ៉ូម ដែល​សាំ​និង​ឪ​សថ​អាតេ​ម៉ី​ស៊ីនីន និង​ដោយ​រំពឹងថា ចាប់ពី​ឆ្នាំ​២០១៦​ត​ទៅ​ជំងឺគ្រុនចាញ់​លែង​ជា​មូលហេតុ​ចំបង​នៃ​អាត្រា​ ស្លាប់​ជា​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀតហើយ ។​

​នា​ឱកាស​នោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​ និង​ជំងឺគ្រុនចាញ់​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៦ នេះ​ដោយសារ​លិខិតបញ្ជាក់​ថា ៖ ការ​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​និង​ជំងឺគ្រុនចាញ់​និង​ទិវា​គ្រុនចាញ់​ ពិភពលោក​ក្រោម​ប្រធានបទ​«​បញ្ចប់​ជម្ងឺគ្រុនចាញ់​អភិវឌ្ឍ​ន៏​សហគម​ន៏​» ក្នុង​គោលបំណង​ជំរុញ​និង​បំផុស​ការយល់ដឹង និង​ការយកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត​ក្នុង​ការលើក​កំពស់​ សុខុមាលភាព​សង្គម​សំដៅ​រួមចំណែក​ដល់​ការថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ ។​

​ក្នុង​សារលិខិត​បញ្ជាក់ទៀតថា ៖ ពិតណាស់​ថា​ជំងឺ​គ្រុនចាញ់​មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ខាត់​បង់ ​ថវិកា​តាមរយៈ​ការចំណាយ​ដោយផ្ទាល់​លើ​ការព្យាបាល​ការ​ខាត់​បង់​ការងារ​ បាត់បង់​ផលិតភាព និង​អាយុជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ផល់ប៉ះពាល់​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​ន៏​សង្គម​ សេដ្ឋកិច្ច​ទៀតផង ។ ការ​ប្រារព្ធ​ទិវា​គ្រុនចាញ់​ក្រោម​ប្រធានបទ​«​បញ្ចប់​ជម្ងឺគ្រុនចាញ់​ អភិវឌ្ឍ​ន៏​សហគម​ន៏​»​នេះ​សមស្រប​និង​ដំណើ​រវិ​វត្ត​ន៏​សង្គម​សេដ្ឋកិច្ច​ របស់​កម្ពុជា​ខណៈ​ដែល​កម្ពុជា​នៅ​ប្រឈម​និង​អាត្រា​ស្លាប់​ដោយ​ជំងឺ​ គ្រុនចាញ​នៅឡើយ​កម្ពុជា​បាន​បង្កើត​ផែនការ​យុ​ទ្សា​ស្ត្រជាតិ​លុបបំបាត់​ ជំងឺគ្រុនចា​ញ់​ឆ្នាំ​២០១១​ដល់​២០២៥ ដែល​ជា​ផែនទី​បង្ហាញផ្លូវ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រតិបត្តិ​ ជាក់ស្តែង​លើ​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ ។​

​ក្នុង​សារលិខិត​បាន​បញ្ជាក់ទៀតថា ៖ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​មិន​ត្រួវ​ភ្លេចខ្លួន​ហើយ​ស្កប់ស្គល​និង​លទ្ធផល​ដែល​យើង​ទទូលបាន​នោះ​ទេ ព្រោះថា ជំងឺគ្រុនចាញ់​នូវតែ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​កម្ពុជា​ហើយ​បើ​យើង​ មិនទាន់​លុបបំបាត់​មេរោគ​គ្រុនចាញ់​ឲ្យអស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់​រូប ​នោះ​ទេ សត្វ​មូស​ដែកគោល​ញី ដែល​នៅ​បង្ត​មាន​ក្នុង​ព្រៃ​និង​តំបន់​ជុំវិញ នៅតែ​មាន​ឪ​កាស​ប៊ឺត​ឈាម​ចម្លង​មេរោ​គគ្រុនចាញ់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស ​ម្នាក់​ទៀត​និង​ពី​សហគម​ន៏​មួយ​ទៅ​សហគម​ន៏​មួយ​ដដែល ។

​នៅ​ក្នុង​សារលិខិត​នោះដែរ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ វិស័យ​ឯកជន​អង្គការ​នានា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សហគម​ន៏​ជាតិ​ អន្តរជាតិ​និង​ដៃគូរ​អភិវឌ្ឍ​ន៏​ជាពិសេស​ប្រជា​ពលរដ្ឋ​គ្រប់រូប​សូម​បន្ត​ ចូលរួម​និង​គាំទ្រ​ដល់​សកម្មភាព​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការលុបបំបាត់​ ជំងឺគ្រុនចាញ់​ឲ្យទទូល​បាន​ជោគជ័យ និង​សម្រេច​តាម​គោលដៅ​យុទ្ធសាស្ត្រ​ជាតិ លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ឆ្នាំ​២០១១ ដល់​២០២៥​ផងដែរ ។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​នេះ​ក៏​មាន​ការលែង​ល្ខោន​អប់រំ​ពី​សុខា​ភាព​នៃ​ជំងឺ​គ្រុនចាញ់​ ឲ្យ​គណៈអធិបតី​និង​ភ្ញៀវ ព្រមទាំង​មន្ត្រីរាជការ​បុគ្គលិក​ម​ន្ទីរ​សុខាភិបាល​តាម​ឃុំ​សង្កាត់​ក្រុង​ ស្រុក ៕

 

20160426b (3) 20160426b (4) 20160426b (1) 20160426b (2)

Filed in: ព័ត៌មានជាតិ