ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ប្រធាន​ព្រៃ​កា​ពារ​ព្រួយ​បារ​ម្មណ៍​ពី​ចរន្ត​ភ្លើង​ឆេះ​ព្រៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ នា​រដូវប្រាំង​នេះ កំពុងតែ​វាយប្រហារ​មក​លើ​បណ្តា​ព្រៃ ការពារ​និង​ព្រៃ​អភិរក្ស​មួយចំនួន​ក្នុង​ខេត្ត មណ្ឌលគិរី បង្ករ​អោយមាន​ផលប៉ះពាល់​និង​ក្តី​ព្រួយ​បារ​ម្មណ៍​ចំពោះ​ប្រជាពលរដ្ឋ ស្របពេល​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង ប្រឈម​និង​គ្រោះរាំងស្ងួត​ដែល​កំពុង​អូសបន្លាយ​អស់​រយះពេល​ច្រើន​ខែ​មក​ហើយ​នេះ​។​

​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ភ្លើងព្រៃ​ត្រូវគេ​រាយការណ៍​ថា កំពុងតែ​ឆាបឆេះ វាយប្រហារ​ព្រៃ​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ៧៦ ហើយ​ព្រៃ​ទាំងនេះ​ក៏​ស្ថិតក្នុង​តំបន់​ព្រៃ​កា​ពារ​អភិរក្ស​ជីវចំរុះ​សីមា​ផងដែរ​។​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ  បង្ហាញ​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ខណៈ​ភ្លើង​បាន​បន្ត​ឆាបឆេះ​ខិតជិត មក​ស្នាក់ការ​និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​។​

​នា​ល្ងាច​ថ្ងៃ​សៅរ៍​ដដែល ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី បាន​ផ្តល់​រថយន្ត​ពន្លត់​អគ្គីភ័យ​មួយ​គ្រឿង​ដើម្បី ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាន​សំដែង​ការខកចិត្ត​ថា មិន​អាច​ពន្លត់​បាន​មួយរយ​ភាគរយ​នោះទេ ព្រោះ​ស្ថានភាព​ឆេះ​ស្ថិតនៅលើ​កំពូលភ្នំ គ្មាន​ផ្លូវ​ចូល​ទៅ​ដល់​។​

​ប្រធាន​គំរោង​អភិរក្ស​ជីវចំរុះ​សីមា លោក មាគ វុ​ឌ្ឍី ថ្លែង​ថា​ភ្លើងព្រៃ​បានចាប់ផ្តើម​ឆេះ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ហើយ និង​បាន​រាលដាល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ និង​ពី​ខាងក្រោយ​ស្នាក់ការ​អភិរក្ស និង​អធិការដ្ឋាន នគរបាល ។​លោក​បន្តថា​នេះ​ជា​ទម្លាប់​ភ្លើង​ឆេះ​ព្រៃ​ទៅហើយ ដែល​តែងតែ​កើតមាន​ជា​រៀងរាល់ឆ្នាំ តែ​ដោយ​ឡែក នា​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ភ្លើង​បាន​ឆេះ​រំកិល​កាន់តែ​មក​ជិត​ស្នាក់ការ និង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ជា​ហេតុ​ធ្វើ អោយ​លោក ស្នើរ​ទៅ​លោក​ស្នងការ​ខេត្ត​ដើម្បី សូម​ផ្តល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ជួយ​អន្តរាគមន៍​។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ល្ងាច​ថ្ងៃ​២៣​មេសា​ដដែល រថយន្ត​ពន្លត់​អគ្គីភ័យ បាន​បន្ត​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ ជា​បន្តបន្ទាប់​អស់​ជាច្រើន​រថយន្ត ហើយ​អាច​កាត់បន្ថយ​កម្លាំង​ភ្លើង​មិនអោយ​ឆាបឆេះ រំកិល​ទៅ​ក្បែរ​ស្នាក់ការ និង​ផ្ទះ​ពលរដ្ឋ​បាន​មួយ​រយៈពេល ។ ទោះជា​យ៉ាងណា ក៏​អាជ្ញាធរ​នៅតែ​មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​សុ​វត្ថ​ភាព​ព្រៃ​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ដែល​អាច​និង​ត្រូវ​ភ្លើងព្រៃ​ឆេះ​បាន​គ្រប់​នាទី​ប្រសិនបើ​មាន​ការ​ធ្វេសប្រហេស​នោះ ហើយ ខណៈ​ដែល​ខេត្ត មួយ​នេះ កំពុង​ជូ​ប​គ្រោះរាំងស្ងួត​ផង​នោះ​។​

​គួរ​បញ្ចាក់​ផងដែរ​ថា ខេត្តមណ្ឌលគិរី​នៅ​មិនទាន់​មាន​របាយការណ៍​អំពី​ករណី​ភ្លើង​ឆេះ​ព្រៃ បំផ្លាញ​អាយុ​ជិវិត និង​លំនៅស្ថាន​ពលរដ្ឋ​នៅឡើយ បើ​ធៀប​និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ដែល​ធ្លាប់បាន​ជួប​គ្រោះ​រាំងស្ងួត​ដូចគ្នានេះ​៕

 

IMG-20160424-WA0005 IMG-20160424-WA0008 IMG-20160424-WA0009

Filed in: ព័ត៌មានជាតិ