ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

មន្ត្រី​រដ្ឋបាល​សាលាស្រុក​២​នៃ​ខេត្ត​មណ្ឌលគិរី​ទទួលបាន​អគារ​ធ្វើការ​ថ្មី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ មន្ត្រី​រដ្ឋបាល​សាលាស្រុក​២​នៃ​ខេត្ត​មណ្ឌលគិរី​ទទួលបាន​អគារ​ធ្វើការ​ថ្មី គឺ អគារ​រដ្ឋបាល​និង​សាលប្រជុំ​តំលៃ​ប្រមាណ​ជា​២៨០,១៤៣,២០$(​ពីរ​រយ​ប៉ែតសិប​ ពាន់ មួយរយ​សែសិប​បី​ដុល្លា​និង​ម្ភៃ​សេន​) ត្រូវបាន ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​សាលាស្រុក​កែវ​សីមា ប្រើប្រាស់​តាម​ផ្លូវការ​បន្ទាប់​ពី​ស្ថាបនា​រួចរាល់​កាលពី​ពេល​ថ្មីៗ​នេះ​។ ​

​ក្នុង​ពិធី​ប្រគល់​អគារ​កាល ពី​ថ្ងៃ​ទី​២០​មេសា​ម្សិលមិញ​គណះអធិបតី​នៅពេល​នោះ​ត្រូវ​គេ​ឃើញថា ក្រោម​វត្តមាន​អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ​និង​ជា​នាយក​គម្រោង​អភិវឌ្ឍន៍​សាវា​កម្ម​សារ​ធារ​ណះ​និង​គ្រប់គ្រង​ វិស័យ​ហិរញ្ញវត្ថុ​តាម​បែប​វិមជ្ឍការ​(DPSFM)​ឯកឧត្តម ឡេង វី  ព្រមទាំង​អភិបាលខេត្ត​មណ្ឌលគិរី​ឯកឧត្តម ស្វាយ សំ​អ៊ាង ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​អភិបាល អភិបាលរង​ខេត្ត មន្ត្រីរាជការ​ទូទាំង​ស្រុក​កែវ​សីមា ទាំងមូល​។​
​អភិបាលស្រុក​កែវ​សីមា លោក ស៊ិន វណ្ណ​វុឌ្ឍន៍ នា​ឧ៍កាស​នោះ​បាន​ជម្រាប​អំពី​ដំណើរការ​និង​ការសាងសង់​អគា​រទាំង​២​យ៉ាង​ លម្អិត​ដល់គ​ណះ អធិបតី​និង​មន្ត្រីរាជកា​រថា​:​រដ្ឋបាល​ស្រុក​កែវ​សីមា​បាន​ចុះកិច្ចសន្យា​ ជាមួយ​ក្រុមហ៊ុន​អេស ធូ អេន​ជី​នារីង និង​ឌី​ហ្សា​ញ នៅ​ថ្ងៃ​ទី​២០​ឧសភា ២០១៥​និង​ចាប់ផ្តើម​បើក​ការដ្ឋាន សាងសង់​ថ្ងៃ​០៣​មិថុនា​២០១៥ ។

​ លោក​ថា ក្រោយ​ពី​ដំណើរការ​បាន​មួយ​រយះ ការសាងសង់​បាន​រកឃើញ ថា​ដី​ដែល​ទើប​ចាក់​បំពេញ ដោយ​រដ្ឋបាល​ស្រុក​កម្ពស់​២​ម៉ែត​កាលពីពេល​កន្លង​មក​នោះ ស្មើរ​និង​នីវ៉ូ​ផ្លូវជាតិ ដែល​ខ្ពស់​ជាង​ការកំណត់​នៃ គម្រោង និង​ត្រូវ​ចំណាយ​លើស​ប្រាក់​គម្រោង​ដែល​ផ្តល់​ដោយ​នាយក​គម្រោង​ប្រមាណ​ ៥,២១៩,៣៥(​ប្រាំ​ពាន់​ពីរ​រយ ដប់​ប្រាំបួន​ដុល្លា​និង​សា ម​សិប​ប្រាំ​សេន​) ។​

​លោក​បន្តថា ដូច្នះ​ហើយ​ក្រសួង​មហាផ្ទៃ​បាន​សម្រេ​ច​ផ្តល់​ថវិការ​ជំនួយ​បន្ថែម​ដើម្បី​ ប្តូរ​ប្រព័ន្ធ​គ្រឹះ លើក​ទី​០២​ចំនួន (៥,២១៩,៣៥)​លើ​ប្រាក់ គម្រោង​លើក​ទី​០១ ដែល​សរុប​ការចំណាយ​អស់ប្រាក់​ចំនួន​២៨០,១៤៣,២០(​ពីរ​រយ​ប៉ែតសិប​ពាន់ មួយរយ សែសិប​បី​ដុល្លា​និង​ម្ភៃ​សេន​)​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កែវ​សីមា​បាន​សាទរ និង​ការប្រគល់​អគារ​រដ្ឋបាល​និង​សាលប្រជុំ នៅពេលនេះ ដោយ​គេ​បានលើកឡើង ថា កាលដើមឡើយ​ពលរដ្ឋ​ត្រូវ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ដើម្បី​ស្វែងរក​ សេវា​ធារ​ណះ​រដ្ឋបាល​ស្រុក​កែវ​សីមា​ដែល​ស្ថិត នៅ​ឃុំ​ស្រែ​ព្រះ ដែល​មាន​ចម្ងាយ​ផ្លូវ​លំបាក ១២​គីឡូ​ម៉ែត ពី​ផ្លូវជាតិ​លេខ​៧៦​នោះ​និង​ពី​ទីប្រជុំជន​។​

​សេចក្តី​រាយ​ការ​ថា ក្រុមប្រឹក្សា អភិបាលស្រុក​និង​មន្ត្រីរាជការ អណត្តិ​ទី​០១​មានការ​ខ្លាចរអារ​និង​អង្គុយ​ធ្វើការ​នៅ​អគារ​សាលាស្រុក ចាស់​ដែល​មាន ទីតាំង​នៅ​ឃុំ​ស្រែ ព្រះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​សេសសល់​ពី​សម័យ​សង្គម​រាស្ត្រនិយម​នោះ ទើប​នៅ​ឆ្នាំ​២០០៩ គេ​បាន​ផ្លាស់​មក​អង្គុយ​ធ្វើការ​នៅ​រោង​ដែលមាន​ទទឹង​៥​ម៉ែត បណ្តោយ​១២​ម៉ែត លើ​ទីតាំង​លំនៅស្ថាន​របស់​លោក​អភិបាលស្រុក ស៊ិន វណ្ណ​វុឌ្ឍន៍ ផ្ទាល់​ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម អស់​រយះពេល​៧​ឆ្នាំ​៨​ខែ​មក​ហើយ​។​

​ជាមួយគ្នានេះដែរ នៅ​ព្រឹក​ថ្ងៃទី​២១​មេសា អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បន្ត​ទៅ​ប្រគល់​អគារ​រដ្ឋបាល​និង​ សាលប្រជុំ​ជូន​ដល់​រដ្ឋបាល ស្រុក​កោះ​ញែក ផងដែរ ដែល​ប្រើ​ពេល​សាងសង់​ក្នុងដំណាក់កាល​តែ​មួយ​ជាមួយ​និង​ស្រុក​កែវ​សីមា ក្នុង​តំលៃ​ទឹកប្រាក់ ២៧៥០០០$ នោះ​ថែម​ទៀត​ ។
​ក្នុងឱកាស​នោះ ​ឯកឧត្តម​អនុរដ្ឋលេខាធិកា​រ បាន​ថ្លែង​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់​ដល់​បណ្តា​ស្រុក​ក្រុង​ទាំង​៥​នៅក្នុង​ ខេត្ត​មណ្ឌលគិរី ដែល​បាន​ធ្វើការ អភិវឌ្ឍន៍​ពី​ខេត្ត​ដែល​ដាច់ស្រយាល​អោយ​ក្លាយជា ខេត្ត​មួយ​ដែល​កំពុង​តែ​រីកចម្រើន​លើ​គ្រប់​វិស័យ ។​

​ក្នុងនោះ ឯកឧត្តម​បាន​ផ្តាំផ្ញើរ​អោយ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អោយបាន​ល្អ​ប្រសើរ​ ៕
​គឹម ចំរើន​

 

IMG-20160421-WA0020 IMG-20160421-WA0021 IMG-20160421-WA0022 IMG-20160421-WA0019

Filed in: ព័ត៌មានជាតិ