ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

កាកបាទក្រហមកម្ពុជា សូត្រមន្ត រាប់បាត្រ​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទ​ក្រហម​កម្ពូជា​និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់  កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៦​នេះ បាន​ប្រារព្ធ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​បរិត្ដ​រាប់បាត្រ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​វក អដ្ឋស័ក ព​.​ស ២៥៦០ នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទ​ក្រម​កម្ពុជា ។​

​បន្ទាប់ពី​ធ្វើ​កិច្ច​ន​មសិ​កា​ព្រះ​រតនត្រ័យ សម្ដេច​កិត្ដិ​ព្រឹត្ដ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ បាន​អញ្ជើញ​វេ​ប្រគេន​ទេយ្យវត្ថុ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ ដើម្បីឧ​ទិ្ទស​កុសល​បួងសួង​ដល់  វិញ្ញាណក្ខ័ន្ធ​បុព្វការីជន ដែល​បាន​បាត់បង់​ជីវិត មក​ទទួល​នូវ​កុសល ផល​បុណ្យ និង​បាន​ទៅ​កាន់​ឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លៀត​ឡើយ ព្រមទាំង​បួងសួង​ដល់​គុណ​បុណ្យ ព្រះ​រតនត្រ័យ ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​សក្តិ​សិទ្ធ​ទាំងឡាយ ប្រទាន​ពរជ័យ សិរី​សួស្តី បវរ​មហាប្រសើរ សិរី​មង្គល វិបុល​សុខ គ្រប់ប្រការ ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ទទួលបាន​នូវ​សុខ​សុភមង្គល សុខភាព​ល្អ កម្លាំងកាយ​មាំមួន ដើម្បី​បន្ត​បំពេញភារកិច្ច របស់​ខ្លួន​លើ​វិស័យ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឲ្យទទួល​បាន​ភាព​ជោគជ័​យ​ថ្មីៗ​បន្ថែមទៀត ជូន​ជាតិ​និង​ប្រជាពលរដ្ឋ​ស្របតាម ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​៕
​ដោយ ហុក វិបុល​

 

FB_IMG_1460119334041

Filed in: ព័ត៌មានជាតិ