ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ឃាត់ខ្លួន អ្នកបើក​ទូកដ ក្នុងករណី​ធ្វេសប្រហែស បណ្ដាលឲ្យ​មនុស្ស​៧​នាក់​ស្លាប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖  នៅ ថ្ងៃទី 4,​ខែ​មេសា​,​ឆ្នាំ​២០១៦ លោក​លឹម សុគន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៦ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​ទូកដ​ពាក់ព័ន្ធ​ការធ្វេសប្រហែស​បណ្ដាលឲ្យ​រថយន្ត​ធ្លាក់​ទឹក​ស្លាប់​មនុស្ស​៧​នាក់​បន្ទាប់​ពី​អ្នកបើករថយន្ត​ត្រូវបាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦​។​

​លោក​វរសេនីយ៍ទោ​សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បានឲ្យដឹងថា លោក​លឹម សុគន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល​បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន ឈ្មោះ​ស៊ិន រតនា ហៅ​ខុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​អ្នកបើក​ទូកដ និង​ដាក់​កំណល់​រថយន្ត​) មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៦​ម៉ោង​១០​និង​០៥​នាទី​ព្រឹក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​លោក​អធិការ​ស្រុក​ស្អាង​បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ឆ្លង​ដ​បណ្ដាលឲ្យ​ធ្លាក់​ទឹក​ស្លាប់​មនុស្ស​៧​នាក់ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក ដែល​បណ្ដាលឲ្យ​មនុស្ស​៧​នាក់​ស្លាប់​។​

​ចំពោះ​ហេតុការណ៍​នោះ លោក​អធិការ បាន​បញ្ជាក់ទៀតថា នៅ​មុនពេល​កើតហេតុ មនុស្ស​១១​នាក់​(​ក្មេង​៦​នាក់​) រួម​នឹង​អ្នកបើកបរ បាន​ធ្វើដំណើរ​តាម​រថយន្ត​លុច​ស៊ី​ស RX300 ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-9169 ចេញពី​សង្កត់​ថ្នូរ​នៅ​ផ្សារ​ព្រែក តា​ជន ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ដោយ​អ្នកបើកបរ​បាន​ផឹក​គ្រឿង ស្រវឹង​អស់ពីរ​កំប៉ុង​។ ពេល​បើក​ចុះ​ទូកដ​អុង​ប៉ាង ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល អ្នក​ដែល​នៅរស់​៣​នាក់​បាន​ចុះ​ពី​រថយន្ត​។ បន្ទាប់មក​អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​ចុះ​ទូកដ ដោយ​ជាន់​ហ្គែ​រ​ខ្លាំង​លើស​ល្បឿន ធ្វើឲ្យ​រថយន្ត​ឡើង​លើ​កំណល់​ធ្លាក់​ទឹក​តែម្ដង ហើយ​អ្នកបើកបរ​ក៏​ចេញ​តាម​ទ្វារ ដោយសារ​កញ្ចក់​បើក​ស្រាប់​។ ក្រៅពី​នោះ​ថប់ដង្ហើម​ឈ្លក់ទឹក​ស្លាប់​ទាំងអស់​៧​នាក់ (​ប្រុស​៥​នាក់ ស្រី​២​នាក់​) ក្នុងនោះ​ក្មេង​៥​នាក់​។​

​លោក​បន្ថែមថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ​សាក់ សារ៉ាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ ជាង​ឌី​ណា​ម៉ូ ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ចំណែក​អ្នករួមដំណើរ​១០​នាក់​ទៀត​មាន​
១-​ឈ្មោះ​វឿង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​(​ស្លាប់​) ។​
២-​ឈ្មោះ​សឿន សុ​វណ្ណា​រី​ទ្ធ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​(​ស្លាប់​)​។​
៣-​ឈ្មោះ​គឿន សុ​វណ្ណា​រាជ ភេទ​ប្រុស អាយុ​៤​ឆ្នាំ​(​ស្លាប់​)​។​
៤-​ឈ្មោះ​រ៉ាក់ ឆៃ​ណា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ​(​ស្លាប់​)​។​
៥-​ឈ្មោះ​វឿន គីម​ឡាង ភេទ​ស្រី អាយុ​១៣​ឆ្នាំ​(​ស្លាប់​)​។​
៦-​ឈ្មោះ​ចាន់ថន រចនា ភ​ទ​ស្រី អាយុ​៨​ឆ្នាំ​(​ស្លាប់​)​។​
៧-​ឈ្មោះ​ខន ឡេន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​(​ស្លាប់​)​។​
៨-​ឈ្មោះ​ផ្លុំ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​នៅរស់​)​។​
៩-​ឈ្មោះ​ខន ប្រាំង ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​នៅរស់​)​។​
១០-​ឈ្មោះ​វឿន គីម​ហុង ភេទ​ស្រី អាយុ​៣​ឆ្នាំ (​នៅរស់​)​។ អ្នក​ទាំង​១០​នាក់ រស់នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ជាមួយគ្នា​។​

​បើ​តាម​អ្នក​បើក​ឡាន បាន​ប្រាប់ថា គាត់​បាន​ហូប​ប៊ីយែ​រ​២ .៣ កំប៉ុង ពេល​ជួប​បងប្អូន​សែន​ឆេង​ម៉េង ហើយក៏​វិលត្រឡប់​មក​លំនៅឋាន​វិញ តែ​ពេល​ធ្វើដំណើរ​មក​ដល់​កំពង់​ចម្លង ដ​អុង​ប៉ាវ បាន​បើករថយន្ត​ចុះ​ទៅ​លើ​ដ ដោយ​អត់​ពាក់​ខ្សែក្រវាត់ និង​បិទ​កញ្ចក់​មុខ ស្រាប់តែ​ពេល​ទៅដល់​លើ​ដ ត្រូវបាន​កម្មក​រដ​យក​កំណល់ មក​កល់​មុខ​កង់ឡាន តែ​ពេល​នោះ​គាត់​ច្រឡំ​ជាន់​ហ្វ្រាំង បែរ​ជា​ជាន់​ហ្គ្រែ​រ ក៏​ស្ទុះ​ទៅ​ចូល​ទឹកទន្លេ​តែ​ម្ដង​។ តែ​ដោយសារ​គាត់​បាន​បើក​កញ្ចក់ និង​អត់​ពាក់​ខ្សែក្រវាត់​ទើប​រូបគាត់ និង​បងស្រី​ម្នាក់​ទៀត​លូត​ចេញ​តាម​កញ្ចក់​រួចខ្លួន​។ ចំណែកឯ​៧​នាក់​ទៀត​បាន​ហប់​នៅក្នុង​រថយន្ត​៕
​ដោយ ហុក វិបុល​

 

20160405a (2) 20160405a (1)

Filed in: ព័ត៌មានជាតិ