ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

បើកឡាន​ចុះ​ទូកដរ ច្រឡំ​ជាន់​ហ្គែ​ធ្លាក់​ទឹកទន្លេ សង្ស័យ​ស្លាប់​៧​នាក់ ក្នុងនោះ​មាន​ក្មេង​៥​នាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្ដាល ៖ មនុស្ស ៧​នាក់ សង្ស័យ​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​បើក​រថយន្ត Lexus ចុះ​ទូកដរ បែរ​ជា​ច្រឡំ​ជាន់​ហ្គែ ធ្លាក់ចូល​ទន្លេ​បាសាក់ ស្ថិត​នៅ​កំពង់ចម្លង​ព្រែក​អុងប៉ាង ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​មុន​នេះ​បន្តិច​។​

​សមត្ថកិច្ច​ស្រុក​ស្អាង​បានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ ៨៖៣៥​នាទី​យប់​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៦​នេះ មាន​រថយន្ត​លុច្ស​ស៊ីស RX-300 មួយគ្រឿង បាន​បើក​ចុះទូក​ចម្លង​ព្រែក​អុង​ប៉ាង តែ​ពេល​កំពុង​បើក​រថយន្ត​ចុះទូក​ចម្លង បាន​ច្រឡំ​ជា​ន់ហ្គា បណ្តាលឲ្យ​រថយន្ត​ស្ទុះ​ធ្លាក់​ទឹក​តែម្តង​។
​បើ​តាម​សមត្ថកិច្ច បានឲ្យដឹងថា នៅក្នុង​រថយន្ត​នោះ​មាន​ក្មេង ៥​នាក់​។
​សមត្ថកិច្ច​បាន​អះអាង​ចុងក្រោយ​ថា អ្នកដំណើរ​នៅក្នុង​រថយន្ត​ទាំង​ក្មេង​ចាស់​សរុប ៧​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ទាំងអស់​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ទាំង​នេះ​ទើបតែ​ត្រឡប់មក​ពី​ឆេង​ម៉េង ស្រាប់តែ​ជួប​ហេតុការណ៍​ដ៏​អាក្រក់​បែប​នេះ​តែម្តង​ទៅ​។​

​អ្នក​ស្លាប់​នោះ​មាន​មនុស្ស​ធំ​ប្រុស​ម្នាក់ ស្រី​ម្នាក់ និង​ក្មេងប្រុស​២​នាក់ ស្រី​៣​នាក់​។ រថយន្ត​នោះ​ពាក់​ស្លាក​លេខ 2S-9169 ពណ៌​ស ជា​អ្នក​រស់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​៕
​ដោយ ហុក វិបុល​

 

20160405 (1) 20160405 (2)

Filed in: ព័ត៌មានជាតិ