ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំ​ប្រតិភូ​សាស្ត្រាចារ្យ គរុ​សិស្ស និង​និស្សិត​ពេទ្យ ៩៧៣ នាក់ ទៅ​បំពេញ ទស្សនៈកិច្ច​នៅ​ខេត្ត សៀមរាប អង្គរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប ៖ លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស នៃ​សាលា​គរុកោសល្យ​កំពត ចំនួន ២២៧​នាក់ និង​និស្សិត​ពេទ្យ ជា​គិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិការ   និង​ពេទ្យឆ្មប​ជនបទ នៃ​សាលា​មធ្យមសិក្សា សុខា ភិបាល​ភូមិភាគ​កំពត ចំនួន ៧៤៦ នាក់ ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គ​មហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទៅ​បំពេញ ទស្សនៈកិច្ច​សិក្សា​រយៈ ពេល ០៨​ថ្ងៃ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ ខេត្តសៀមរាប អង្គរ ចាប់ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ ២៩ ខែ មិនា ឆ្នាំ ២០១៦  តប​តាម​អនុសាសន៍​ថ្លៃថ្លា​របស់ សម្តេច​អគ្គ​មហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្ទះ​កុមារ​អង្គការ SOS ស្ថិតនៅក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពីពេល​កន្លង​ទៅ​ដែល​តំរូវអោយ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ដឹកនាំ​គណៈប្រតិភូ​ជា​គរុ​សិស្ស និង​និស្សិត​ពេទ្យ ទាំង​៩៧៣​នាក់​ទៅ​កំសាន្ត​សប្បាយ​នៅ​ខេត្ត សៀមរាប ។​

​ក្នុង​ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាន​ដឹកនាំ​គណប្រតិភូ​តាម​វគ្គ​ជា​បន្តបន្ទាប់​ទៅ​ទស្សនា​នៅតាម​ប្រាង្គ​ប្រាសាទ​នានា ដែល​ជា​កេរ្តិ៍មរតក​ដូនតា​ខ្មែរ​យើង​តាំងពី​យូរលង់​ដែលជា​ដួងព្រលឹង​ជាតិ​ខ្មែរ មិន​អាច​កាត់ថ្លៃ​បាន ។​

​ឆ្លៀត​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ខាងលើ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាន​បញ្ជាក់​ជូន​ដល់​ក្រុម​គរុ​សិស្ស តាម​ប្រាសាទ​នានា​ដូចជា ប្រាសាទបាយ័ន​បាន​កសាង នៅ​ចុង ស​ត្ស​វត្ស​ទី ១២ ដែល​មាន​លក្ខណៈ ជា​ប្រាង្គ និង​ចេតីយ៍ ដើម្បី​ឧទ្ទិស​ដល់​វិរៈបុរស និង​យុទ្ធជន​ពលី នា សម័យបុរាណ និង​រំលឹក​ផងដែរ ពី​ព្រហ្មវិហារ​ធម៌​របស់ បុរស​ពិសេស ពី​ព្រហ្មវិហារ​ធម៌​របស់​ឳ​ពុក ។​

​នៅ​ទី​លានជល់ដំរី ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន បានអោយដឹង​ថា​គឺជា​កន្លែង បង្កក់​ប្រសិទ្ធី​តាំងពី​សម័យ​បុរាណកាល​នៃ​ការ​លើកទ័ព​និង រេពល​ទៅ​ធ្វើ​សឹក​សង្គ្រាម​កាល សម័យអង្គរ ហើយ​នៅ​ទីនោះ​ក៏​មាន​ចំលាក់​បង្ហាញ​អំពី​គន្លង​ធម៌​របស់​ព្រះរាជា​នា​សម័យ នោះ​ដែល​ជួនកាល​គេ​ទៅ​ជា​និយាយ​ពី​ស្តេច​គំលង់​ទៅវិញ  ។ ក្នុងនោះដែរ ប្រតិភូ​ក៏​បាន​ទស្សនា​ប្រាសាទនាគព័ន្ធ គឺជា​កន្លែង​បញ្ជាក់​ពី​ការរីកចម្រើន​នៃ​វិស័យ​សុខាភិបាល​នា សម័យ​នោះ​ផងដែរ ។ ដោយឡែក ចំពោះ​ប្រាសាទតាព្រហ្ម​វិញ​ដែល​ព័ទ្ធ​ទៅ​ដោយ​ស្តង់​ធំៗ ត្រូវបាន​កសាងឡើង​ដោយ ព្រះបាទ​ជ័យ​វរ័​ន្មទី ៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះអង្គ​ដែល​ទ្រង់​អា​ពាធ ដោយ​ជម្ងឺឃ្លង់ (​កាមរោគ​?) ដែល​ជំនាន់​នោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អកុសលកម្ម របស់លោក ។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុម​គរុ​សិស្ស​ក៏​បាន​បន្តដំណើរ​ទៅ​ទស្សនា​នៅ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ដែន​មាន​រោង​ជាងទង សីលា ចរិក ជ័យ​ន​ន្ទ និង​ចំលាក់   ឯទៀត មាន​ជាន់​បាកណៈ ព្រះ​ពាន់ ដែល​នៅ​ជាប់​និង​ប្រាសាទគក់ទ្រូង ។​

​ចំណែកឯ​ប្រាសាទបន្ទាយស្រី​ឯណេះ​វិញ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាន បញ្ជាក់ថា ប្រាសាទ​នេះ​បាន​សាងសង់ឡើង​ចុងក្រោយ​នា​ស​ត្ស​វត្ស​ទី ១២ ដែលមាន រូបចំលាក់ ដិត​ជ្រៅ ឆ្មា​រ និង​រស់​រវើក ប្រកប​ដោយ​សិរី ឬ​បង្ហាញ​ពី​ចរិត​ល្វេ​ល្វន់ របស់ ស្ត្រី​ផង​ដែរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បញ្ចប់​វគ្គ​ទស្សនៈកិច្ច​និមួយៗ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាន​រៀបចំ​ពិធី​បាយ​សាមគ្គី និង​រាំ​កំសាន្ត​ផង​ដែរ ៕

 

20160403b (1)

20160403b (2)

Filed in: ព័ត៌មានជាតិ