ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ការ​ដឺ​ក​ជញ្ជូន​ឈើប្រណិត​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​គោក​និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ កម្លាំង​អាវុធហត្ថ ប៉ុស្ត៏​ព្រុំដែន​ឡាបា​ខេ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក កែវ​សីមា​ហាក់ដូចជា​កំពុង​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ​រកស៊ី​ឈើ​មួយ​ចំនួន ព្រោះថា​ក្នុង​កំឡុងពេល  ​ប្រហែលជា​ជាង​កន្លះ​ខែ​កន្លងមកនេះ​គេ​សង្គេតឃើញថា​នៅក្នុង​ស្រុកកែ​វសីមា​នៅតែ​មាន​ការដឺកជញ្ជូន​ឈើ​ប្រណិត​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​គោក​ក៏ដូចជា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ផងដែរ ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មិនា​២០១៦​នេះ​កម្លាំងចំរុះ​របស់​ស្នាក់ការ​អភិរក្ស​ជីវចំរុះ​សីមា​ដែល​ដឹកនាំ​ដោយ​លោក មាគ វុ​ឌ្ឍី ប្រធាន​គំរោង​អភិរក្ស​ជីវចំរុះ​សីមា បាន​ធ្វើ​ការបង្ក្រាប​បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង និង​ឃាត់ខ្លួន​ស្ត្រី ម្នាក់​ផង​ដែរ ។​

​លោក មាគ វុ​ឌ្ឍី បានអោយដឹងថា ករណី​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ខុសច្បាប់ នៅ​ព្រឹក​មិញ​នេះ គឺ​កម្លាំង​របស់​លោក​បាន​ដេញតាម​ចាប់​បាន​រថយន្ត​មួយគ្រឿង​ម៉ាក កា​មា​រី​ស្វិត ពណ៏​ប្រផេះ ពាក់​ស្លាក​លេខ ច​៧៣៧៥ ភព​២ និង​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​១៤​ដុំ ព្រម​ទាំង​ស្ត្រី​ម្នាក់​ ដែល​រួម​ដំណើ​ជាមួយ​រថយន្ត​នោះ​ក៏​ត្រូវបាន​នាំយក​ទៅ​សាកសួរ​នៅ​ឯ​ស្នាក់ការ​អភិរក្ស​ជីវចំរុះ​សីមា​ផងដែរ ។​

​លោក​បាន​បន្តថា សកម្មភាព​ខាងលើ​គឺ​កម្លាំង​របស់​លោក​បាន​ធ្វើ​ការដេញ​តាម​រថយន្ត​ល្មើស​តាំងពី​ ច​ណុ​ច​បង្គោលគីឡូម៉ែត្រ​៦៤​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​បោះពួយ​ឆ្ពោះទៅ​ផ្លូវ​បត់​ចូល​ច្រកព្រំដែន​ឡា​បា​ខេ លទ្ធផល់​តាម​ទាន់ និង​ចាប់បាន​គឺ​នៅ​ត្រង់​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ពោល​គឺ​នៅ​ជិត​ផ្នែក​រដ្ឋបាល​ព្រែ​ឈើកែវ​សីមា​តែម្តង ចំណែក​អ្នកបើកបរ​រថយន្ត​ល្មើស​
​បាន​រត់គេចខ្លួន​បាត់​ស្រមោល​តែម្តង ។ រថយន្ត និង​ឈើ​ដែល​ជា​វត្ថុតាង​គឺ​ត្រូវបាន​រៀបចំ​សំណុំបែបបទ​ ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ចំពោះ​ស្ត្រី​ម្នាក់​នោះ​ត្រូវបាន​ដោះលែង​អោយ​ទៅ​ផ្ទះ​វិញ​ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។​

​គួ​រំលឹក​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៩ មិនា​ថ្មីៗ​នេះ​លោក ជុ​យ សុខ​ឃាង ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​បានឲ្យដឹងថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​​នៅក្នុង​ស្រុក​កែវ​សីមា គឺ​ត្រូវបាន​រឹតបណ្តឹង​ស្ទើតែ​អស់រ​លី​ង​ទៅ​ហើយ​នៅសល់តែ​ចន្លោះប្រហោង​តិចតួច​ប៉ុណ្ណោះ ។ តែបើ​តា​ប្រភព​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​ស្រុក​កែវ​សី​មាន​អះអាងថា ពួកគេ​នៅតែ​ឃើញ​មាន​ការដឹកជញ្ជូន​ឈើ​តាមផ្លូវ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ស្រាក​ស្រា​ន​នោះទេ ៕
​ដោយ  ៖ គឹម ចំរើន​

 

 

IMG-20160401-WA0002 IMG-20160401-WA0003 IMG-20160401-WA0001

Filed in: ព័ត៌មានជាតិ