ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ពលរដ្ឋ​ចាប់​ជនសង្ស័យ​គាស់​ផ្ទះ​ចូល​លួច​លុយ​៦​លាន​កន្លះ​ប្រគល់​ជូន​សមត្ថកិច្ច ខណៈ​អ្នកសារព័ត៌មាន​សួរនាំ​មាន​ការលាក់លៀម​ចង់​សម្រួល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖  ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ បាន​ចូល​គាស់​ផ្ទះ​អា​ជី វករ​លក់​គុយទាវ និង​កាហ្វេ មួយកន្លែង លួច​លុយ​អស់​ចំនួន​៦​លាន​៥​សែន​រៀល លុះ​ម្ចាស់​ភ្ញាក់​ដឹងខ្លួន​ទាន់​ពេល​ក៏​ចាប់​ប្របួច​ប្រគល់ជូន​សម​ត្ថ​កិច្ច​នគ​របាល​អធិការ​ស្រុក​សាលា​ក្រៅ ខណៈ​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ចុះ​ទៅ​សួរនាំ មិន​ព្រម​ប្រាប់​នោះ​ទេ ដោយ​មាន​ការលាក់លៀម​ចង់​សម្រួល​ដោះ​លែង​រួច​ក្រោយមក​ក៏​បញ្ជូន​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្ត​។  ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ទៀត​ក៏​ត្រូវ​ក្រុម​ចោរ​ចូល​ក្នុងផ្ទះ​លួច​លុយ​អស់​ចំនួន​៣០​ម៉ឺន​រៀល និង​យក​ទូរស័ព្ទដៃ​អស់​ចំនួន​៣​គ្រឿង​ក្នុង​យប់​តែ​មួយ​ដែរ ។​

​ហេតុការណ៍​ពលរដ្ឋ​ចាប់​ចោរ​ចូល​លួច​លុយ និង​ទូរស័ព្ទ​ក្នុងផ្ទះ​ប្រគល់​ជូន​សមត្ថកិច្ច​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុង​ផ្ទះ​លក់​គុយទាវ និង​កាហ្វេ ក្នុង​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។ រី​ឯ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ទៀត ដែល​ត្រូវ​ចោរ​ចួល​លួច​លុយ​អស់​៣០​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​៣​គ្រឿង បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រំលងអធ្រាត្រ​ថ្ងៃ​ដដែល ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ទី​១. ដែល​ត្រូវ​ជនសង្ស័យ​ចូល​គាស់ ផ្ទះ​លួច​លុយ​អស់​ជាច្រើន​មាន​ឈ្មោះ ទេស ឡុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ ហួត ហួ​ង អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​បាត់​អស់​ប្រាក់​ចំនួន​៦​លាន​៥​សែន​រៀល ។ ចំណែក​ជនសង្ស័យ​ដែល​ម្ចាស់ផ្ទះ​ចាប់បាន មានឈ្មោះ យួន ធី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រកឃើញ​វត្ថុ​តា​កាំបិត​ខ្វែវ​១​ដើម ជា​ជន​សេព​គ្រឿងញៀន ក្រោយ​ពី​សួរនាំ​រួច​ឈានដល់​ចាប់​បាន​បក្ខពួក​ចំនួន​ពីរ​នាក់​ទៀត ទី​១. ឈ្មោះ បង់ សា​រ័ត្ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ  រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ទី​២. ឈ្មោះ រឿប អិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ទាំងអស់គ្នា​ជា​ជន​ប្រើប្រាស់​គ្រឿងញៀន ។​

​បើតាម​សម្តី​បុរស​ជនរងគ្រោះ​ខាងលើ ឈ្មោះ ទេស ឡុង អាជីវករ​លក់ដូរ​គុយ​ទា​យ​និង​កាហ្វេ មាន​ស្លាក​យីហោ​តា​ឡុង បានឱ្យដឹងថា នៅ​យប់​រំលងអធ្រាត្រ​ថ្ងៃ​កើតហេតុ ខណៈ​រូបគេ​និង​ក្រុមគ្រួសា​កំពុង​ដេក​លង់លក់ ស្រាប់តែ​មាន​ជនសង្ស័យ​ខាងលើ​ម្នាក់ បាន​យក​កាំបិត​ខ្វែវ​១​ដើម ចូល​ទៅ​គាស់​ទ្វារ​ផ្ទះ​ផ្នែក​ខាងក្រោយ រួច​ឡើង​ចូលទៅ​លួច​លុយ​ក្នុង ទូ​អស់​ចំនួន​៦​លាន​៥​សែន ខណៈ​កំពុង​តែ​រុក​រាវរក​ទូរស័ព្ទដៃ ដែល​ទុក​នៅ​ក្នុងផ្ទះ​នោះដែរ ស្រាប់តែ​រូបគេ​ភ្ញាក់​ដឹងខ្លួន​ទាន់​ពេល​ក៏​ចាប់​ក្របួច​ប្រគល់ឱ្យ​សមត្ថកិច្ច​អធិការ​ស្រុក​សាលា​ក្រៅ​តែម្តង ។​

​លុះ​ព្រឹក​ឡើង ខណៈ​អ្នកសារព័ត៌មាន​ចុះ​ទៅ​សួរនាំ​ខាង​សមត្ថកិច្ច​ហាក់ដូចជា​មាន​ការលាក់លៀម​មិន​ប្រាប់​ឈ្មោះ​ជនសង្ស័យ​នោះឡើយ តែ​ដោយសារ​មាន​អ្នកសារព័ត៌មាន​ពពាក់​ពពូន​ឈរ​ចាំ​យក​ព័ត៌មាន ទើប​នៅ​ល្ងាច​ថ្ងៃ​ដដែល​គេ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ញ៉ឹក ថុល អធិការ​ស្រុក​សាលា​ក្រៅ មិន​បាន​រៀប​រា បរាប់​អ្វី​ច្រើន​ដល់​អ្នកសារព័ត៌មាន​នោះឡើយ គ្រាន់តែ​ប្រាប់​ថា សូម​ទៅ​យក​ព័ត៌មាន​នៅ​ស្នងការ​នគរបាល​ខេត្ត ព្រោះ​ខាង​លោក​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ទៅ​ទីនោះ​ហើយ ។​

​ចំណែក​ប្រជាពលរដ្ឋ ម្នាក់ទៀត ឈ្មោះ  ជួន ចាន់​ធី ភេទ​ស្រី  អាយុ​៣៤​ឆ្នាំ  ត្រូវ​ក្រុមចោរ​ចូល​លួច​លុយ​ក្នុង​ផ្ទះ​អស់​៣០​ម៉ឺន​រៀល ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​ចំនួន​២​គ្រឿង និង​ណូគា​១​គ្រឿង រួច​រត់គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​នាង​ដេក​លង់លក់​នៅក្នុង​ផ្ទះ ។

​រហូតមកដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ឃុំ​នានា មាន​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​យ៉ាងខ្លាំង ខណៈ​ក្រុម​ចោរ និង​ក្រុម​ញៀន​គ្រឿងញៀន​បានធ្វើ​សកម្មភាព​ចូល​គាស់​ផ្ទះ​លួច​លុយកាក់​របស់​ពួកគាត់ ជា​រៀងរាល់​យប់​ថ្ងៃ ។ ដូច្នេះ​ពួកគាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​មេត្តា​យកចិត្តទុកដាក់​ការពារ និង​ល្បាត​នៅតាម​ដែន​ការពារ​របស់ខ្លួន​ឱ្យបាន​ដិតដល់ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ផងដែរ ៕ អត្ថបទ អ៊ុក ទូច​

 

2015_12_31ch6 (1) 2015_12_31ch6 (2) 2015_12_31ch6 (3) 2015_12_31ch6 (4)

Filed in: ព័ត៌មានជាតិ