ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ក្រុមគ្រួសារ​ដឹក​សម្ភារៈ​សំណង់​ធ្វើឲ្យ​បាក់ស្ពាន​អូរ​ប្លាយ សូមឲ្យ​ជួយ​បន្ធូរបន្ថ​យ​ប្រាក់​សំណង់​ជួសជុល​ស្ពាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី ៖ ម្ចាស់​រថយន្ត​យី​ឌុប​ឈ្មោះ​ថៃ ថា​ន ភេទ​ប្រុស​ដែល​បាន​ដឹក​សម្ភារៈ​លើស​ទម្ងន់ ពាក់ព័ន្ធ​ករណី​បាក់​ស្ពាន​បា​ឡេ អូរ​ប្លាយ​ត​ភ្ជាប់​ទៅកាន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ កន្លង​មក​ត្រូវ​ក្រុមគ្រួសារ​បាន​ធ្វើការ​សំណូមពរ​ដល់​លោក ម៉ៅ ធន​រ័ក្ស ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត និង​ក្រសួង​សាធារណៈការ​សូមជួយ​បន្ធូរបន្ថយ​ប្រាក់​សំណង​ជួសជុល​ស្ពាន ។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុងស្រុក​ពេជ្រា​ដា​រួមទាំង​អាជ្ញា​ភូមិ​-​ឃុំ​ស្រែ​អំពូ​ម និង​ឃុំ​ប៊ូ​ស្រា​បាន​បញ្ជាក់​ឱ្យដឹងថា ស្ពានដែក​អូរ​ប្លាយ​នេះ​បាន​សាងសង់​នៅក្នុង​ឆ្នាំ​២០០៦​បើ​គិត​ពី​អាយុកាល​របស់​វា​មិន​ក្រោម​១០​ឆ្នាំ​នោះ​ឡើយ​ហើយ​នៅ​មុន​ថ្ងៃកើតហេតុ​បាក់​ស្ពាន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​មាន​ការ​ទ្រុឌទ្រោម​ខ្លាំង​ទៅ​ហើយ ។​

​ទាក់ទង​បញ្ហា​នេះ លោក​ម៉ៅ  ធន​រ័ក្ស ប្រធាន​មន្ទីរ​សាធារណៈការ​បានបញ្ជាក់​ថា​ខាង​មន្ទីរ​ផ្ដល់​ជម្រើស​២ ឱ្យ​ភាគី​ម្ចាស់​រថយន្ត​គឺ​ទី​១-​សូម​ឱ្យ​ម្ចាស់​រថយន្ត​ទៅ​រក​ក្រុម​ជំនាញ​ស្ពាន​ថ្នល់​ដើម្បីឱ្យ​គេ​វាយតម្លៃ​ទំហំ​ខូចខាត​និង​ប៉ាន់ស្មាន​ចំនួន​ទឹកប្រាក់​ដែល​ម្ចាស់​រថយន្ត​ត្រូវ​ចេញសង ។​ទី​២-​បើ​រក​ក្រុម​ជំនាញ​វិស្វករ​ខាង​ស្ពាន​ថ្នល់​មិន​បាន​ទេ​ភាគី​ខាង​ម្ចាស់​រថយន្ត​អាច​មក សហការ​ជាមួយ​ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​ដើម្បី​ធ្វើ​ការជួសជុល​ដោយ​ខាង​ម្ចាស់​រថយន្ត​ជា​អ្នក​ចាំ​ចំណាយ ។​

​ដោយឡែក​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការខូចខាត​នោះ លោក​មិន​ទាន់​បញ្ជាក់​ទេ​គ្រាន់តែ​ធ្វើ​ការប៉ាន់ស្មាន​ទៅ​មិន​ក្រោម​៥​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​ទេ​។​

​លោក ​ថៃ ថា​ន ជា​ភាគី​ម្ចាស់​រថយន្ត​បង្ក​បាន​និយាយថា ​បើ​ការចំណាយ​ប្រាក់​សំណង​ជួសជុល​ស្ពាន​ច្រើន​បែប​នេះ ខាង​លោក​ក៏​ដូច​ក្រុមគ្រួសារ អត់​មាន​លទ្ធភាព​ទេ​មាន​តែ​ក្រុម​គ្រួសារ​គាត់​សំណូមពរ​ដល់​ថ្នាក់លើ​ជួយ​បន្ធូរបន្ថយ​ប្រាក់​សំណង​ជួសជុល​ឱ្យ​មក​នៅ​កម្រិត​ទាប​ដែល​អាច​ឱ្យ​ក្រុមគ្រួសារ​របស់​លោក​ដើររក​ចងការ​ប្រាក់​គេ​យក​មក​សង​សំណង​ការជួសជុល​នេះ​។​

​លោក​ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​ថា​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​នឹង​ធ្វើការ​ពិនិត្យ​មើល​ពិភាក្សា​សម្របសម្រួល​ជាមួយ​ជំនាញ​ឈានទៅរក​ភាពរលូន និង​ល្អប្រសើរ​អាច​ទទួលយក​បាន​ទាំង​សងខាង ៕​
​ហេង  ចាន់​ណុប​

 

2015_12_22ch1 (1)

Filed in: ព័ត៌មានជាតិ