ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​នគរបាល​ស្រុក​កោះ​ញែក​បាន​ឃាត់ខ្លួន​បុរស​បីនាក់​ដែល​កំពុង​ដើរ​លក់​ទឹកឃ្មុំ​ក្លែងក្លាយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី ៖ ប្រតិបត្តិការ​ចុះ​ចាប់​បង្ក្រាប​ការជួញដូរ​ផលិតផល​ក្លែងក្លាយ​នេះ បាន​ប្រព្រឹត្តឹទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆាំ​២០១៥ វេលា​ម៉ោង​២​និង​៣០​រសៀល ក្នុងភូមិ​ណង​បួរ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក​។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បានឲ្យថា ពួកគេ​(​អ្នកលក់​ទឹកឃ្មុំ​) បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​មាន​គ្នា​ចំនួន​បី​នាក់ ទៅ​ទិញ​ក្បាល​ទឹកឃ្មុំ​នៅ​ភូមិ​អូរ​ត្រាវ ខេត្ត​រតនគិរី និង​បាន​សួរ​ពី​វិធី​លាយ​ទឹកឃ្មុំ​ក្លែងក្លាយ ពី​អ្នកភូមិ​នៅ​ទីនោះ (​ប៉ុន្ដែ​មិន​បាន​ស្គាល់​ឈ្មោះ​អ្នក​ប្រាប់​) ដើម្បី​យក​មក​អនុវត្តន៍​ខ្លួនឯង​បន្ដពេល​បាន​រូបមន្ដ​លាយ​រួចហើយ អ្នក​ទាំង​បី​ក៍បាន​ខ្ចី​សម្ភារៈ​អ្នកភូមិ​នៅ​ទីនោះ​ដើម្បី​យកមក​ធ្វើ​ទឹកឃ្មុំ​ក្លែងក្លាយ​ទុក​ដើរ​លក់​ដើម្បី​ចំណេញ​បាន​ច្រើន​។​

​អ្នកលក់​ទឹកឃ្មុំ​ក្លែងក្លាយ​នោះ​ទី​១​មានឈ្មោះ ជិន គង់ អាយុ​៣៣​ឆ្នាំ ទី​២​ឈ្មោះ វ៉ាត ដា​នី អាយុ​២៦​ឆ្នាំ និង​ទី​៣​ឈ្មោះ ឆាត វិឆ័យ អាយុ​២៤​ឆ្នាំ អ្នក​ទាំង​បី​នាក់​នេះ​រស់នៅ​ភូមិ​វាល ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។ សមត្ថកិច្ច​បាន​បង្ហាញឲ្យឃើញ​វត្ថុតាង​មាន​ដូចជា ម៉ូតូ​ចំនូ​ន​២​គ្រឿង ខ្សែក​១​ខ្សែ  ជញ្ជៀន​១​វង់ ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ប្រាក់​រៀល​ចំនួន​៥​ម៉ឺន​រៀល​។

​សមត្ថកិច្ច​បាន​បន្ដថា នៅពេល​ឃើញ​អ្នកលក់​ទឹកឃ្មុំ​កំពុងតែ លក់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពេល​នោះ​អ្នកទិញ​បាន​កំពុង​តថ្លៃ​ជាមួយ​អ្នក​លក់ សមត្ថកិច្ច​ឃើញ​ដូច្នេះ​ក៍បាន​ឃាត់​ខ្លួន​អ្នក​ទាំង​បី​ដើម្បី​សាកសួរ​ព័ត៌មាន​។ ក្នុងការ​លក់​នោះ​គេ​លក់​ក្នុង​តម្លៃ​១​លីត្រ ៣៥ ០០០​រៀល ប៉ុន្ដែ​នៅ​មិនទាន់​មាន​អ្នកទិញ​ទេ​។​

​ក្រោយពី​បាន​ធ្វើ​ការសាកសួរ​ជនសង្ស័យ​ទាំង​បី​ក្នុង​ករណី​ខាងលើ​រួម​ទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ចូនទៅ​ស្នងការដ្ឋាន​ដើម្បី​ចាត់​ទៅតាម​និតិ​វិធី​ច្បាប់​៕    ហេង ចាន់​ណុប​

 

2015_12_27c (1) 2015_12_27c (2) 2015_12_27c (3)

Filed in: ព័ត៌មានជាតិ