ទាន់ហេតុការណ៍
ដំណឹងដេញថ្លៃ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដាក់ឲ្យដេញថ្លៃជួសជុលឃ្លាំងដាក់សម្ភារៈមន្ទីរ តម្លៃផ្ដើមដេញថ្លៃចុះខ្ទង់ច្រើនរយលានរៀល បណ្តាក្រុមហ៊ុន/សហគ្រាស ប្រកបមុខរបផ្នែកសំណង់ គួរត្រៀមដាក់ពាក្យចូលដេញថ្លៃ..?==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

​សុ​ក្រំ ផ្ចឹក និង​ឈើ​ប្រណីត​ដូច​ជា ធ្នង់ បេង នាងនួន ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ​រង​ការបំផ្លាញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​តូចតាច​បាន​បង្ហើប​ឲ្យដឹងថា ឈើ​ប្រភេទ​សុ​ក្រំ ផ្ចឹក និង​ឈើ​ប្រណីត​ដូច​ជា ធ្នង់ បេង នាងនួន បាន​និង​កំពុង​រង​ការកាប់បំផ្លាញ ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ដែល​គ្រប់គ្រង​ដោយ​លោក សំ​រ៉ង់ ឌី​វិចិត្រ ជា​នាយក​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច ដែល​ជា​ប្អូនថ្លៃ លោក ចាយ សា​មិត្ត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បិរិស្ថាន និង​ក្រោម​ការទទួលខុសត្រូវ​ពី​លោក ឈិត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​។

​បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​ឈាន​ទៅ​រលាយ​ហិនហោច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈ​សកម្មភាព​កាប់​បំផ្លាញ​បាន​ប្រព្រឹត្ត​គ្មាន​លស់​មួយ​ថ្ងៃ​ពី​សំណាក់​ឈ្មួញ ដែល​សកម្មភាព​បំផ្លាញ​នោះ​ស្ថិន​នៅ​ចំណុច​ភូមិសាស្ត្រ ក្បាល​អូរ​ម៉ែ​ធុ​- ក្រង់​គុយ​- ក្រង់​ត្រាច​- ពាម​ក្រាយ -​ពាម​អូរ​តូ -​ភ្នំ​ង៉ត​- ក្បាល​អូរ​ខ្ញែង​- ក្រង់​ជី​លក​- អូរ​មីង​ជុង​-​អូរ​កន្លះ​- ភ្នំ​កង់​ស្យា​ល់​- អូរ​កញ្ជះ​- តាម​ដងអូរ​របោះ​- អូរ​ម៉ាញ​តា​ប៉ោក មានរ​ណា​យន្ត​កំពុង​កាត់ឈើ ប្រមាណ​ជាង ៤០០​គ្រឿង​ចូល​ក្នុង​ព្រៃ​អារច្រៀក​ចាប់តាំងពី​ខែ​មិនា រហូតមកដល់​ពេល​បច្ចុប្បន្ន​។​

​សេចក្តីរាយការណ៍​ពី​ប្រជា​សហគម​ន៍​បានឲ្យដឹងថា ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​មួយចំណែក​ធំ​ដែល​នៅសល់​ព្រៃស្រោង​នៅឡើយ​ដែល​ជា​គោលដៅ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​ស្រក់​ទឹកមាត់ និង​ប្រើប្រាស់​ល្បិចកល​គ្រប់​រូបភាព​ដើម្បី​បាន​បន្លំ​កាប់​ឈើ​ទាំងនោះ​។
​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ជា​គោលដៅ​ក្រុម​ឈ្មួញ​មាន​ងារ​សុទ្ធតែ «​ឧកញ៉ា​» កំពុង​ជ្រៀតចូល​កាន់កាប់​ដីព្រៃ​សម្បទាន​ក្នុង​បំណង​ប្រើប្រាស់​ជា​ខែល​ដើម្បី​បន្លំ​លួច​កាប់​ឈើ​នៅ​ក្រៅ​ដែនដី​របស់​ក្រុម​ហ៊ុម​ខ្លួន​ដែល​សកម្មភាព​នេះ​បាន​ប្រព្រឹត្ត​ទៅ​ហើយ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​សព្វថ្ងៃនេះ​។​

​សេចក្តីរាយការណ៍​បានបញ្ជាក់​ថា​ក្រៅតែពី​ឧកញ៉ា លឹម ប៊ុណ្ណា (​ហៅ​ខ្នា​) ឧកញ៉ា ថែ ដែល​កំពុង​មាន​សកម្ម​ភាព​កាប់​ឈើ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយ​ប្រើ​ខែល​ដី​សម្បទាន​ក្រុមហ៊ុន​ដាយ​ណា​ម ដោយ​មាន​មន្ត្រី​យោធា​នៅ​ខេត្តក្រចេះ​ពីររូប​ជា​អ្នក​ចេញ​មុខ​កាប់​ដាវ​កាប់​ឈើ​ឲ្យ​។​

​សេចក្តីរាយការណ៍​បាន​បន្តថា ជ្រក​ក្រោម​អំណាច និង​ឥទ្ធិពល របស់ឧ​ញ៉ាម​ន្ត្រី​យោធា​ពីរ​រូប​នៅ​ខេត្ត​ក្រចេះ​មាន​ឈ្មោះ ឃី ផេង និង​ឈ្មោះ ផ​យ ពក (​ដែល​ជា​ម្ចាស់កា​រ៉ាង​សាំង​នៅ​ខេត្ត​ក្រចេះ ដែរនោះ​) ពួកគេ​ជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ រាប់​ជំនាន់​មកហើយ ដោយ​មេ​ឈ្មួញ​ទាំង​ពីរ​រូប​នេះ​មាន​កូនចៅ​ប្រើរ​ណា​យន្ត​ជាង​២០០​គ្រឿង​ក្នុង​ម្នាក់​ក្នុងការ​ធ្វើ​សកម្មភាព​កាប់ និង​ប្រមូល​ទិញ​ឈើ​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ដែន​ព្រៃ​សហគមន៍ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​គេ​មិនដឹងថា​លោក សំ​រ៉ង់ ឌី​វិចិត្រ ធ្វើគ​ធ្វើ​ថ្លង់​នេះ​ដោយសារ​អ្វី​ទេ​។

​សេចក្តីរាយការណ៍​ពី​ភ្នំ​ពេជ្រ​បានឲ្យដឹង​ទៀតថា ឈើ​ក្រហម ជាង​ពីរ​ម៉ឺន​ម៉ែត្រ​គុប និង​រថយន្ត​បង្កុង ប្រមាណ​ជាង​៣០​គ្រឿង​កំពុង​ដឹង​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ ចូល​ក្រុមហ៊ុន​ដាយ​ណា​ម​គ្មាន​ការបង្ក្រាប​ឡើយ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​បាន​ថ្លែង​យ៉ាង​សង្វេគ​ថា បច្ចុប្បន្ននេះ បើ​គេ ចូល​ទៅ​ដល់​ក្នុង​តំបន់​ព្រៃ​ជ្រៅ គេ​មិន​អាច​ស្តាប់​ឮ​សម្លេង​សត្វព្រៃ​យំ ឬ​ស្រែក​អ្វី​ទៀត​ឡើយ ក្រៅពី ឮ​តែ​សម្លេងរ​ណា​យន្ត​អារឈើ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ស្រណោះ​ដែល​នឹង​ធ្វើឲ្យ​ដែនជម្រកសត្វព្រៃ​ភ្នំព្រេច​វិនាស​យ៉ាង​ឆាប់​មិនយូរ​ទេ​ព្រៃស្រោង​បាត់បង់​ទៅ សត្វ​ធំ​តូច​ក៏​គ្មាន​ជម្រក​ដែរ​។ ចំណែក​សត្វ​ព្រៃធំៗ​ដូចជា ដំរី ខ្ទីង ទន្សោង ក៏​គេ​កម្រ​បានឃើញ​ដូច​ការ​ពីមុន​ដែរ តែ​សម្រាប់​សត្វ​ជ្រូក​ព្រៃ ទន្សាយ ស្វា​…​មក​នៅ​ក្បែរ​មាត់​កំប៉ូត​ព្រៃ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​។ ផ្ទុយទៅវិញ​សព្វថ្ងៃ​គេ​អាច​មើលឃើញ ត្រឹម​ឡាន​កែច្នៃ​ធុន​ធំ​ប្រភេទ​ដំរី​ទឹក ប្រភេទ​បង្កុង និង​គោយន្ត​កន្ត្រៃ​ដឹកឈើ​ជំនួស​វិញ លែង​មាន​វត្តមាន​នៃ​សត្វព្រៃ​ដ៏​កម្រ​ទាំងនោះ​ហើយ​។ វត្តមាន​នៃ​ឡាន​ប្រភេទ​កែច្នៃ​ខាងលើ គ្មានអ្វី​ក្រៅពី​ក្រុម​ឈ្មួញ​យកទៅ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អភិរក្ស ក៏ដូចជា​ព្រៃ​ការពារ​នោះ​ឡើយ​។​

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​និយាយថា កុំថាឡើយ​ព្រៃ​ការពារ ឬ​ព្រៃ​អភិរក្ស​ដែល​រង​នូវ​ការកាប់បំផ្លាញ សូម្បី​ឈើ​នៅក្នុង​សហគមន៍​ដែល​បម្រុង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ប្រើប្រាស់ និង​ទុក​សម្រាប់​ឲ្យ​ពួកគេ​ស្គាល់​នូវ​ប្រភេទ​ដើមឈើ​ព្រៃ​ក្នុង​ស្រុក​ខ្មែរ​ក៏​គេ​លួច​កាប់​ស្ទើរ​អស់​គ្មាន​សល់​។
​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ភូមិ​អន្ទ្រ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​ពេជ្រា​ដា ជ្រក​ក្រោម​ស្លាក ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​តែ​ស្ថិតនៅ​ក្រៅ​ដែន​ដី​សម្បទាន​អូស​ដឹកជញ្ជូន​ឈើ​ចូល​បន្លំ​ជាមួយ​ឈើ​ស្របច្បាប់​ក្នុងព្រៃ​ក្រុមហ៊ុន​។

​បើ​ទោះ​ជា​ព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​និមួយៗ​កាប់​គ្មាន​សល់​ដើមឈើ​ធំៗ តែ​គេ​នៅតែ​ឃើញ​ឈ្មួញ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច បែរ​ជា​ដឹកឈើ​រាប់​ឆ្នាំ​មកហើយ មិនចេះ​អស់ ហើយ​ឈើ​ទាំងនោះ​ទៀត​សោត​សុទ្ធតែ​ជា​ប្រភេទ​ឈើ​ស្រល់​ថ្មីៗ អារច្រៀក រួច​ដឹក​យកទៅ​លក់​នៅ​វៀតណាម​តាម​ព្រំដែន​នៃ​ខេត្ត​ត្បូងឃ្មុំ រាល់​យប់​ដែល​ក្នុង​មួយ​យប់​មាន​ឈើ​មិនតិចជាង​៣០​ទៅ​៤០​រថយន្ត​យី​ឌុប​នោះទេ​៕

 

wood_mundulkiri_

Filed in: ព័ត៌មានជាតិ