ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សិស្ស​វិទ្យាល័យ​គោក​ដូង​ចំនួន ៣៥ នាក់ អង្គុយ​យំ​តៗ​គ្នា​ដោយ​មិន​ដឹង​មូលហេតុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់​ក៏​មាន​សិស្ស​វិទ្យាល័យ​គោក​ដូង​ប្រមាណ​ជាង​៣០​នាក់ ក្នុងនោះ​មាន​ប្រុស​ម្នាក់ បាននាំគ្នា​ឈឺ​ក្បាល​អង្គុយ​ទ្រហោ​យ​យំ​តៗ​គ្នា​ពី​មួយ​ទៅមួយ សម្រាប់​តែ​ថ្នាក់​ទី​៩​និង​ថ្នាក់​ទី​១១ ប៉ុណ្ណោះ ក្រៅពី​នោះ​គ្មាន​អ្វី​ចំណែក​ទេ ខណៈពេល​ដែល​នាំ​គ្នា​ចេញ​លេង ចេះតែ​នាំគ្នា​ទប់​មុខ​ស្រែកយំ ដោយ​មិន​ដឹង​មូលហេតុ​។​

​ក្នុង​ព្រឹត្តការណ៍​ចម្លែ​កមិន​ធ្លាប់​មាន​ដែល​សិស្ស​នាំគ្នា​យំ​បន្តបន្ទាប់​គ្នា​នេះ​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១១ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥​នេះ ស្ថិតនៅ​ក្នុង​វិទ្យ​ល័យគោក​ដូង ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ខណៈ​សិស្ស​ទាំងនោះ​ចេះ​តែ​ឈឺក្បាល​។​

​ក្រុម​ប្រជាពលរដ្ឋ និង​អាណាព្យាបាល​សិស្ស​ទាំងអស់​បាន​នាំគ្នា​និមន្ត​ព្រះសង្ឃ សូត្រមន្ត​បង្សកូល ឱ្យ​និង​លោក​អាចារ្យ រៀបចំ​បាយ​សម្លរ ដើម្បី​សែនព្រេន​ដល់​អារក្ស អ្នកតា នៅ​ក្រោម​ដើម​ពោធិ៍ ក្រោយ​សាលារៀន​នេះ​សុំ​សេចក្តីសុខ និង​សេចក្តីចម្រើន ព្រមទាំង​សុំ​កុំ​ឱ្យ​ធ្វើបាប​កូន​ក្មេងៗ​សិស្សសាលា​នៅ​វិទ្យាល័យ​គោក​ដូង​នេះ​តទៅទៀត  ពីព្រោះ​ពួកគេ​បាន​រៀបចំ​ឱ្យ​ហូប​បបូរ​ហូ​ហៀរ​ហើយ ដូច្នេះ​នាំគ្នា​ដើរ​ចេញពី​ទីនេះ ទៅ​នៅ​ឱ្យ​ឆ្ងាយ​ពី​សាលារៀន​នេះ​ទៅ​។​

​លោក សុខ ស៊ីផា អាយុ​៣៦​ឆ្នាំ ជា​នាយក​សាល​គោក​ដូង​នេះ មាន​ទីលំនៅ​ភូមិ គោក​ភ្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​បាន​រៀបរាប់​ប្រាប់​ថា ការដែល​សិស្ស​របស់គាត់​មាន​សភាព​បែប​នេះ លោក​ពិបាកចិត្ត​ណាស់ ដោយសារ​តាំងពី​លោក​មក​ធ្វើ​ជា​នាយក​សាលា​នេះ​មាន​រយៈពេល​ជាង​៦​ឆ្នាំ​មកហើយ ព្រមទាំង​បាន​ក្រុម​អង្គការ​ចាំ​បូ​ទូ​រស៍ អូ​គី​ណា​វ៉ា​យុ​អ៊ិ​ម៉ារឹ​៣-៤ នៃ​ប្រទេស​ជប៉ុន បាន​ជួយ​ឧបត្ថម​កសាង​សាលា​អនុវិទ្យាល័យ​រហូតដល់​វិទ្យាល័យ​គោក​ដូង​នេះ​មក​មាន​រយៈពេល​៤​ឆ្នាំ មិន​ដែល​មាន​រឿង​យ៉ាង​ដូច្នេះ​ទេ ។​

​លោក​បន្តថា ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ​មាន​សិស្ស​ដែល​ចេញលេង​នាំគ្នា​អង្គុយ​យំ ហើយ​សួរ​យ៉ាងណា​ក៏​ប្រាប់ថា ចេះ​តែ​ឈឺក្បាល​និង​ណែន​ដើមទ្រូង​មិន​ឈប់​សោះ ខណៈ​ដែល​ពួកគេ​បានឃើញ​គ្នា​យំ​ក៏​នាំគ្នា​យំ​តៗ​គ្នា​រហូត​មាន ជាង​១០​នាក់ រួច​លោក​ក៏​បាន​ឲ្យ​គ្រូ​ប្រចាំ​ថ្នាក់​ជួយ​ដឹកយក​ទៅ​ផ្ទះ​ឲ្យ​ឪពុក​ម្តាយ​គេ ។​លោក​បញ្ជាក់ទៀតថា នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​ធ្នូ នេះ​ក៏​ឃើញ​មាន​យំ​ដូច្នេះ​ទៀត​រហូតដល់​ទៅ​សរុប​តែ​២​ថ្នាក់ គឺ​ថ្នាក់​ទី​៩​និង​ទី​១១ ជាង​៣៥​នាក់ ទើប​លោក​សម្រេច​ចិត្ត​ឲ្យ​ពួក​គេ​ឈប់​រៀន​មួយរយៈ​សិន ដើម្បី​ឲ្យ​ព្យាបាលឬ​រកគ្រូ​ទស្សន៍​ទាយ​មើល ឬ​ក៏​ឲ្យ​យកទៅ​ពិនិត្យ​ព្យាបាល​នៅ​ពេទ្យ ប៉ុន្តែ​លោក​មិន​មាន​ជំនឿ​ថា មាន​ខ្មោច ព្រាយ​បី​សាច​ស្អី​គេ​នោះ គឺ​លោក​ហាក់ដូចជា​មិនសូវ​ជឿ​ទាំងស្រុង​នោះទេ ពីព្រោះ វា​មិន​ធ្លាប់មាន​។​

​ចំណែក​លោក​ចាន់ រិទ្ធ អាយុ​៤៦​ឆ្នាំ​មុខរបរ​ជា​កសិករ​រស់​នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​នេះ​បាន​រៀបរាប់​ប្រាប់​ថា លោក​ជា​អ្នក​រស់នៅ​ជិត​សាលា​នេះ​គឺ​បាន​ឃើញ​សិស្ស​ទាំងអស់​នាំគ្នា​អង្គុយ​បោចសក់​ធាក់​ដី​យំ​បែបនេះ គឺ​លោក​មិនដែល​ឃើញ​ពីមុនមក តែ​រឿង​ថា មាន​ខ្មោច​ចូល​នោះ គឺ​លោក​មិន​ជឿ​ទេ ព្រោះ​តាំងពី​លោក​រស់​នៅ​ទីនេះ​គ្មាន​ឃើញ​ខ្មោច​ព្រាយ​បី​សាច​ស្អី​មក​លង​មនុស្ស​ឬ​ធ្វើបាប​នរណា​ម្នាក់​សោះ ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​ទេ ។​

​លោក​បន្តថា ទាំងនេះ​គឺ ប្រហែល​មាន​គេ​ចង់​សាកល្បង​លេងសើច​ជាមួយ​លោកនាយក​នេះហើយ មើលទៅ​។ រីឯ​លោក អាចារ្យ និង​លោកយាយ ដែលជា​ចាស់ទុំ​រស់នៅ​ក្នុងភូមិ​គោក​ដូង​នេះ​បាន​និយាយ​ប្រហាក់ប្រហែលគ្នា​ថា តាំងពី​គាត់​រស់នៅ​តាំងពីក្មេង​មកដល់​ចាស់​ចង់​ស្លាប់​ទៅ​វិញ​ហើយ មិន​ដែល​ឮថា មាន​ខ្មោច​អារក្ស អ្នក​តា​ណា​មក​លលេង​ជាមួយ​អ្នក​ភូមិ​នេះ​ទេ ទើបតែ​ពេលនេះ​ឃើញ​ជាក់ស្តែង ពួកគេ​បាន​មក​លេងសើច​ជាមួយ​កេ្មងៗ បែបនេះ គឺ​វា​មិន​សម​ទាល់តែសោះ ព្រោះ​អី​សិស្ស​ទាំងអស់នេះ មិន​ដែល​ព្រហើន​ទៅ​លេងសើច​ជាមួយ​ខ្មោច​បី​សាច​នោះទេ ។ លោក​បាន​បន្តថា មុន​គេ​មក​លេងសើច​ជាមួយ​សិស្ស​នេះ គឹ​ពួក​គេ​ចង់​សាកល្បង ជាមួយ​និង​សិស្ស​ពូកែ​ម្នាក់​ក្នុងចំណោម​សិស្ស​ទាំងអស់​ដែល​រៀន​នៅទីនេះ ។ លោក​បញ្ជាក់ទៀតថា ក្រោយពី​បាន​ធ្វើ​ឲ្យ​សិស្ស​ពូកែ​ម្នាក់​នោះ​ឈឺក្បាល ហើយ​ឪពុក​ម្តាយ​របស់​សិស្ស​នោះ​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​ខាង​ពេទ្យ​បាន​ប្រាប់ថា គ្មាន​រោគា​អ្វី​ទេ​។​ទើប​លោក បាន​សន្និដ្ឋានថា គឺ​មាន​ខ្មោច​បី​សាច​ពិតប្រាកដ​មែន​នៅ​ខាងក្រោយ​សាលារៀន​នេះ ប្រហែលជា​មាន​គេ​បញ្ជា​មកហើយ ទើប​ធ្វើ​ដូច្នេះ​។​លោក​បាន​បញ្ជាក់បន្ថែម​ថា ដោយសារ​រឿង​ខ្មោច​ព្រាយ​បី​សាច​នេះហើយ ទើប​ឪពុកម្តាយ បាន​ទៅ​អញ្ជើញ​ឲ្យ​ពួកគាត់​មក​ធ្វើ​ពិធីសែនព្រេន​បាយ​សម្លរ​ឲ្យ​អារុ​ក​អារក្សអ្នកតា ខ្មោច​បី​សាច​ទាំងនេះ បាន​ស៊ី កុំឲ្យ​ធ្វើបាច​ក្មេងៗ​សិស្សសាលា​កំពុង​រៀន​នៅ​ទី​នេះ​តទៅទៀត ដើម្បី​ឲ្យ​ពួកគេ​បាន​រៀនសូត្រ​កុំឲ្យ​មាន​រឿង​ដូច​ថ្ងៃនេះ​ទៀត ។ បើ​ធ្វើ​ហើយ​ពួកគេ​នៅតែ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទៀត លោក និង​និមន្ត​ព្រះសង្ឃ​ចំនួន​៨​អង្គ​ព័ទ្ធ​សី​ម៉ា ជុំវិញ​សាលារៀន​គោក​ដូង​នេះ ដើម្បី​ធ្វើ​ពិធី​ប្រដេញ​ពួក​ព្រាយ​បី​សាច​ទាំងនេះ​ចេញ​ឲ្យអស់​កុំ​ឲ្យ​ពួក​វា​ធ្វើបា​ចដល់​សិស្ស​សាលា​នេះ​តទៅទៀត​៕

​ដោយ​(​លុច ណា​ម​)​សៀមរាប​

2015_12_17ch2 (1) 2015_12_17ch2 (2) 2015_12_17ch2 (3)

 

Filed in: ព័ត៌មានជាតិ