ទាន់ហេតុការណ៍
ដំណឹងដេញថ្លៃ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដាក់ឲ្យដេញថ្លៃជួសជុលឃ្លាំងដាក់សម្ភារៈមន្ទីរ តម្លៃផ្ដើមដេញថ្លៃចុះខ្ទង់ច្រើនរយលានរៀល បណ្តាក្រុមហ៊ុន/សហគ្រាស ប្រកបមុខរបផ្នែកសំណង់ គួរត្រៀមដាក់ពាក្យចូលដេញថ្លៃ..?==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

ឈ្មួញ​នាំ​ប្រេងសាំង​គេចពន្ធ​នាំចូល​មកពី​ប្រទេស​ថៃ​ស្តុក​ទុក​នៅ​ទីតាំងដី​ឡូ​ក្រុង​សៀមរាប​ធ្វើឲ្យ​បាត់​ចំណូល​រដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប​៖ មន្ត្រី​ជំនាញ​បើកភ្លើង​ខៀវ​ឲ្យ​ប្រេងសាំង​គេច​ពន្ធ​ដែល​នាំមក​ពី​ប្រទេស​ថៃ ចូល​ក្រុង​សៀមរាប​យ៉ាង​រលូន យក​មក​ស្តុក​ទុក​នៅ​ផ្លូវ​បាក់​ខែង (​ខាងជើង វត្ត​ស្វាយ​ដង្គំ​)​ទីតាំង​ដី​ឡូ​មួយកន្លែង​នៅ​ជាប់​និង​ភូមិគ្រឹះ សុខា​ណា​រី  ស្ថិតក្នុង សង្កាត់ ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប ។   មហាជន​បាន​កោត​ស​សើរ​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​ជំនាញ​(​គយ​) ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ពី​ការផាកពិន័យ​ពន្ធ​! រថយន្ត !​និង ម៉ូតូ​គ្រប់​ប្រភេទ​ដើម្បី​ប្រមូល​ថវិការ​ចូល​រដ្ឋ ! រីឯ​សាំង​គេច​ពន្ធ​វិញ​ពួកគេ​មិន​គិត​ពី​ការប្រមូល​ថវិការ​ជា​ចំណូល ចូល​រដ្ឋ ឫក៍​សេចក្តីសុខសាន្ត​របស់ ប្រជាពលរដ្ឋ នោះឡើយ !  ព្រោះថា​ការ​ស្តុក​ប្រេងសាំង វា​អាច​បង្ក​នូវ​បញ្ហា​ផ្សេងៗ ឫ​ការឆាបឆេះ​ដោយ ប្រការ​ណាមួយ ។

​ជាក់ស្តែង​ទីតាំង​ស្តុក​សាំង​គេច​ពន្ធ​ខាងលើ ដែល​មិន​មាន​ជំនាញ​មួយ​ណា​ហ៊ាន​បញ្ចេញ​ឈ្មោះ លោក ថៅ កែ មួយ​នេះ​បានធ្វើ សកម្មភាព​ចំហរ​ពេញទំហឹង​មិន​ញញើត និង​មន្ត្រី​ជំនាញ​ឫ​អាជ្ញាធរ​នោះ​ឡើយ ។

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មាន​រថយន្ត​គ្រប់​ប្រភេទ​ដឹក​ប្រេងសាំង​ចូលក្នុង​ទីតាំង​ដី​ឡូ​ចំនុច​ខាងលើនេះ ! រៀងរាល់​យប់ រួចហើយ​ចាក់​សោ របង​ជិតឈឹង ក្រោយពី​រថយន្ត រឺ​ម៉ក ជាច្រើន​មក​ទទួលយក​ទៅ​ចែកចាយ​បន្ត ដើម្បី​យកទៅលក់​នៅ​តាម​ដងផ្លូវ​គ្រប់​ទីកន្លែង​នានា​នៅក្នុង ក្រុង​-​ខេត្តសៀមរាប ។

​ប្រភព​ព័ត៌មាន​បាន​បន្តថា រថយន្ត​ដឹក​ប្រេងសាំង​គេចពន្ធ​យក​មក​ស្តុក​នៅ​ចំនុច​ខាងលើ​ឈរជើង​យួរ​ឆ្នាំ​មក​ហើយ​និយា យ បាន​ថា​( ដុះ​ស្លែរ​ទៀតផង ) ប្រហែលជា​មាន​ខ្នង​ក្រាស់​ហើយ ! បាន​ជា​មិន​ដែល​ឃើញ​មាន​មន្ត្រី​គយ ឫ សមត្ថកិច្ច​ជំនាញ​រូប​ណា​ចុះមក​ធ្វើ ការបង្ក្រាប​ម្តងណា​ឡើយ នោះ ប្រហែល​ជា​សំងំ​ប្រមូល​យក​ផលប្រយោជ ! ទទួល​លាភ​សក្កាៈ​ដាក់​ហោប៉ៅ ផ្ទាល់​ខ្លួន​ពី​ឈ្មួញ​ហើយ​មើលទៅ ។

​ចំណែក លោក (​សុខ សុ​ដា​រ៉ា​) មេ​គយ ប្រចាំ​ខេត្ត​សៀមរាប​បាន​បំភ្លឺ​ប្រាប់​អ្នកយក​ព័ត៌មាន​តាម ទូរ​សព្ទ័​នៅ​ចុង សប្តាហ៍​នេះ​ថា  ប្រេងសាំង​គេចពន្ធ ដែល​មេ​ឈ្មួញ​នាំ​ចូល​យក​មក​ស្តុក​ទុក​នៅ​ទីតាំង​ខាងលើ​លោក​មិន​បានដឹង​នោះទេ ! ហើយ​រូបលោក​កំពុង តែ​តាមដាន តើ​ប្រេងសាំង​គេច​ពន្ធ​នៅ​ចំនុច​មួយ​នេះ​ចូល​មក​តាម​ប្រភព​ណា ! កន្លងមក មាន​គេ​រាយ​កាណ៏ប្រាប់ លោក​កាលពី​ពេល​ថ្មីៗ​នេះដែរ ។

​អ្នកយកព័ត៌មាន​យើង​ក៏​បាន​សុំ​ការបំភ្លឺ​ទៅ​ឯកឧត្តម (​ឃឹម ប៊ុន​សុង​) អភិបាលខេត្ត​សៀមរាប តាម​ទូរ​សព្ទ័​កាលពី​ចុង សប្តាហ៍ នេះ​ថា កន្លង​មក​ឯកឧត្តម​បាន​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ ចុះ​ត្រួតពិនិត្យ​មើល​នៅតាម​ដងផ្លូវ​នានា ផងដែរ ដើម្បី ធ្វើការ​ណែនាំ​ដល់​ប្រជា​ពលរដ្ធ និង​បាន​ហាម​មិន​អោយ​ឲ្យ​ពួកគាត់​លក់​ប្រេងសាំង​គេចពន្ធ​ទៀតផង ។ តែ​បច្ចុប្បន្ន​នេះ នៅ​ក្រុង​សៀមរាប​ឃើញ​មាន​ការលក់​ប្រេងសាំង​គេច​ពន្ធ​ដដែល ៕
​ដោយ (​លុច ណា​ម​) សៀមរាប
​

2015_12_16ch1 (3) 2015_12_16ch1 (1) 2015_12_16ch1 (2)

Filed in: ព័ត៌មានជាតិ