ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បើក​ការប្រគួត​បាល់ទាត់​ដណ្តើមពានរ​ង្វាន់​យុវជន​ខេត្ត​ប្រចាំឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​បើក​ការប្រគួត​បាល់ទាត់​ដណ្តើមពានរ​ង្វាន់​យុវជន​ខេត្ត​បន្ទាយមានជ័យ ប្រចាំឆ្នាំ​២០១៦ កា​ព្រឹក​ថ្ងៃទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​សាកលវិទ្យល័យ​មានជ័​យ​ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ហើយ​ពិធី​នេះ​មាន​ការចូលរួម លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​វរៈសេនីយ៍ឯក វង្ស​ធី មេបញ្ជាកា​រង​កង​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ តំណាង​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មន្ត្រី​កិត្តិយស​និង​អ្នក​ចូល​ទស្សនា​ជាច្រើន​រយ​នាក់​ទៀត ។

​លោក វង្ស ធី បាន បាន​ប្រសាសន៍​ក្នុង​ការបើកប្រគួ​ត​ពេលទា​ត់​នោះ​ថា ជា​រៀងរាល់ឆ្នាំ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​តែងតែ​រៀបចំ​បើក និង​បិទ​ការប្រគួត​បាល់ទាត់​ដណ្តើមពានរ​ង្វាន់​យុវជន​ខេត្ត​បន្ទាយមានជ័យ​មិន​ដែល​ខាន ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ល្បី​រន្ទឺ​ក្នុង​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​យើង​នេះ ។

​លោក វង្ស ធី បាន​មានប្រសាសន៍​បម្តទៀតថា កីឡាបាល់ទាត់​ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស តាមរយៈ​ការ​បំផុស​ដល់​ស្រទាប់​យុវវ័យ​គ្រប់​មូលដ្ថាន គ្រប់​មជ្ឈដ្ឋាន​សិក្សា​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​យក​ពេលទំនេរ ពី​ការសិក្សា​ចូល​ហក​វឹក​ហាត់​បច្ចេកទេស​កីឡា​បាល់ទាត់​នេះ ។

​ក្នុង​នេះដែរ លោក គោ​ស៊ុំ សារឿ​ត បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​និង​យុវជន​ទាំងអស់ សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ត្រូវ​ងាក​មក​ចាប់​អារម្មណ៍​ចូលរួម​ជាមួយ​វិស័យ​កីឡា ជាពិសេស​កីឡាបាល់ទាត់​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះ​កីឡា​នាំមក​នូវ​មិត្តភាព សាមគ្គីភាព សុខភាព កេរ្តិ៍ឈ្មោះ កិត្តិយស​ខ្លួន​ក្រុមគ្រួសារ និង​ប្រទេសជាតិ​មាតុភូមិ​ជាដើម ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការប្រគួត​បាល់ទាត់​ដណ្តើមពានរ​ង្វាន់​យុវជន​ខេត្ត​បន្ទាយមានជ័យ​ប្រចាំឆ្នាំ​២០១៦​នេះ មាន​រយះពេល​ពេញ​១ ខែ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដល់​១៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ដែល​មាន​ក្រុម​កីឡាបាល់ទាត់​ចូល​ប្រកួត​មាន​ចំនួន​៩​ក្រុម ។ មាន​ក្រុមបាល់ទាត់​ភ្នំ​ស្វាយ ប្រគួត​ជាមួយ​ក្រុមបាល់​ទាត់លី​ហេង​ឆាយ ក្រុមបាល់ទាត់​បន្ទាយមានជ័យ ប្រកួត​ជា​មួយ​ខ្លា​កំណាច​និមិត្ត ក្រុម​កីឡាបាល់ទាត់ Asia ៤ Bet ប្រគួត​ជាមួយ​ក្រុម Sisophon FC​ក្រុម​ភូមិ​គា ប​ប្រគួត​ជា​មួយក្រុម​ភ្នំ​ស្វាយ FC ក្រុម​សាកល​មានជ័យ​ប្រគួត​ជាមួយ​Asa៤Bet ក្រុម​ខ្លា​កំណាច​និមិត្ត​ប្រគួត​ជាមួយ​Sisophn FC ក្រុម​សកល​UME ប្រគួត​ពា​មួយក្រុម​ភូមិគាប​ក្រុម​ភ្នំ​ស្វាយ​FC​ប្រគួត​ជាមួយ​sport World​ក្រុម​ភូមិ​គាប​ប្រគួត​ជា​មួយក្រុម​Sport World ៕

 

2015_12_14b (1)

2015_12_14b (3)

2015_12_14b (4)

2015_12_14b (5)

Filed in: ព័ត៌មានជាតិ