ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

រថយន្ត​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក​ដឹកឈើ​ប្រណឹតរបស់​ឈ្មួញឈើ​ឈ្មោះ​សិទ្ធ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​រតនគិរី ៖ រថយន្ត​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នុំពេញ​២AA៤០០៩ ដឹកឈើ​ប្រណឹត​ចេញ​ពី​ទឹកដី​ខេត្ត​ស្ទឹងត្រែង ឆ្ពោះ​មក​ក្រុង​បាន​លុង ត្រូវបាន​កំលាំង​សហការ​របស់​រដ្ឋបាល​ព្រៃឈើ​ស្ទាក់​បង្ក្រាប បាន​នៅ​វេលា​ម៉ោង​ប្រមាណ​០៧​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​រិបអូស​បញ្ជូនមករ​ក្សារ​ទុក​នៅ​ទីធ្លា​បរិវេណ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រងចាំ​កោះហៅ​ម្ចាស់​រថយន្ត​និង​ឈើ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ព្រៃឈើ ។​

​បើ​យោង​តាម​ប្រភព​បាន​បង្ហើប​ឱ្យដឹងថា​រថយន្ត​សាំ​យ៉ុង​ដែល​កំលាំង​រដ្ឋបាល​ព្រៃឈើ​ដេញ​ស្ទាក់​បង្ក្រាប​យ៉ាង​ប្រផាត់ប្រភីង​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​សិទ្ធ​ជា​ឈ្មួញ​ដុះ​ស្លែ​ដឹកជញ្ជូន​ចេញពី​តំបន់​ទឹក​ដី​ភូមិ​ស្រែ​សាមី​និង​ភូមិ​ស្រែគរ​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន្ត​ខេត្ត​ស្ទឹងត្រែង ហើយ​ធ្វើ​ការដឹកជញ្ជូន​ចូល​ក្រុង​បាន​លុង​បន្ត​ទៅ​ប្រទេស់​វៀតណាម​ដោយ​មាន​មន្ត្រី​នគ​បាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ម្នាក់​ជា​អ្នក​ចេញ​មុខ​រត់កា​រដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ចាប់​ពី​ស្រុក​កូនមុំ​រហូតដល់​ប្រទេស​វៀតណាម​។ ទើបតែ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០៧​នេះ​ដោយសារ​រថយន្ត​នោះ​បើកបរ​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​មិន​ខ្វល់​អំពី​បញ្ហា​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ឡើយ ។ ហើយ​ក៏​ចៃដន្យ ក្នុង​ពេល​បើកបរ​ចូល​ដល់​ក្រុង​បាន​លុង អ្នក​បាន​ឃើញ​ហេតុ​កាណ៍​ថា រថយន្ត​នោះ​រេ​ចង្កូត​បំរុង​បុក​ទៅ​លើ​ក្រុម​ក្មេង​សិស្ស​សាលា​ធ្វើ​ឱ្យ​មហាជន​មាន​ការសង្ស័យថា មាន​ដឹក​អនុផល់​ព្រៃឈើ ទើប​ប្តឹង​សមត្ថកិច្ច​ស្រប​ពេល​កំលាំ​រដ្ឋបាល​ព្រៃឈើ​កំពុងតែប្រ​ម៉ាញ់​តាមប​ញ្ជា​របស់​មេ​ថ្មី​ផង​នោះ ក៏​ត្រូវ​ដេញតាម​យ៉ាង​ប្រផាត់ប្រភីង​គៀក​ប្រកិត​គ្នា​ពេញ​ក្រុង​បាន​លុង​បង្ករ​ការ​ភ្ញាក់​ទាំង​ក្បាល​ព្រលប់​។​

​រថយន្ត​នោះ​ក៏​ត្រូវ​បង្ក្រាប​បាន​ភ្លាម​បន្ទាប់ពី​បើកបរ​រត់គេច​អស់ចិត្ត​ហើយ​ក៏​ដល់​ចំនុច​ទាល់ច្រក​នៅ​ភូមិ​អូរ​កន្ទឹល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ក៏​ធ្វើការ​រឹបអូស​យក​មក​រក្សារ​ទុក​នៅ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រងចាំ​ចាត់កា​តាម​ច្បាប់​ព្រៃឈើ​ព្រោះ​បាន​ស្គាល់​មុខសញ្ញា​ហើយ​។​

​គេ​សង្កេតឃើញថា លោក​មេ​ខ័ណ្ឌ​ថ្មី​នេះ​កំពុង​បញ្ជា​កូនចៅ​ក្រោម​ឱវាទ​ចុះ​យទ្ធនាការ​បង្ក្រា​ប់យ៉ាង​ក្តៅគគុក​តែម្តង​ហើយ​មហាជន​ក៏​រងចាំ​មើ​ថា​តើ​លោក​នាយ​ខ័ណ្ឌ​ថ្មី​នេះ​បន្ត​យុទ្ធនាការណ៍​បង្ក្រាបរ​ហូ​តរឺ​ក៏​ធ្វើ​តែ​មួយ​ចំអិន​កំពឹស​ដើម្បីឱ្យ​ក្រុម​ឈ្មួញ​ស្គាល់​ទេ​?​។ តែ​ទោះជា​យ៉ាង​ក៏​លោកនាយ​ខ័ណ្ឌ​ថ្មី​នេះ​ត្រូវ​រក្សារ​កៅអី​ខ្លួន​ផង​និង​ក៏​ត្រូវ​រក​ចំណូល​ភ្គាប់​ចិត្ត​ថ្នាក់លើ​ផង​ដែរ​។​
​ឯ​ការបង្ក្រាប​ឈើ​ប្រណីត​ទាំង​ពីរ​ករណី​នៅ​ស្រុក​វើន​សៃ​រសៀល​ថ្ងៃ​ទី​០៦ មាត់កំពង់​តា​ស្វា​ន និង​ល្ងាច​ថ្ងៃទី​០៧​នៅ​អូ​កន្ទឹល​បន្តបន្ទាប់​គ្នា​នេះ មិនទាន់​បាន​ដឹង​អំពី​ទូរលេខ​នៅឡើយ ហើយក៏​មាន​ម្ចាស់​ឈើ​តែ​មនុស្ស​ដដែលៗ លិចលឺ​ទំនង​កំពុងតែ​រត់​ការសុំ​ដោះស្រាយ​យកចេញ​វិញ​ដែរ ប៉ុន្តែ​ភ្នាក់ងា​យើង​ក៏​មិនអាច់​សុំ​ការបំភ្លឺ​បាន​ដែរ​នៅ​ព្រឹក​ថ្ងៃទី​០៨​នេះ​៕
​ណាត ពៅ​

 

2015_12_08ch1 (1) 2015_12_08ch1 (2) 2015_12_08ch1 (3)

Filed in: ព័ត៌មានជាតិ