ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

លោក ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​ ៖ បើ​តាម​លោក  ទិ​ត្យ ណា​រ៉ុង ជា​អធិការ​នគរបាល ក្រុង​សៀមរាប ខេត្តសៀមរាប  បានឱ្យដឹងថា កន្លងមកនេះ មាន  សារព័ត៌មាន​ក្នុងស្រុក​ខ្លះ​បាន​រិះគន់ លោក​ថា​ពុំ​សូវ​យកចិត្តទុកដាក់​ក្នុង  ការចុះ​បង្ក្រាប​បទល្មើស​នោះ​ទេ ។  តែ​លោក​អធិការ​បាន​ឱ្យ​ភ្នាក់ងារ យើង​ដឹង​ថា​លោកពូំ​ដែល​ព្រងើយ កន្តើយ​ក្នុង​ការចុះ​បង្ក្រាប​បទល្មើស នោះទេ ការរិះគន់​ទាំងអស់នោះ  គេ​ពុំ​បាន​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព ការងារ​ដែល​លោក​បាន​អនុវត្ត​កន្លង មក​នោះ​ទេ ។​

​លោក​អធិការ​បាន​បន្តទៀតថា  លោក​ពុំ​បាន​គិត​ខ្វល់​អំពី​រឿង​ដែល គេ​រិះគន់​នោះទេ អ្វី​ដែល​សំខាន់​នោះ   គឺ​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការ ងារ​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេស ជាតិ ។ លោក​ថា កន្លងមកនេះ  លោក​បាន​ចាត់តាំង​កម្លាំង​ចុះ​ល្បាត  តាម​គោលដៅ​ជាប្រចាំ​ក្នុងការ  បង្ក្រាប​និង​ទប់ស្កាត់​នូវ​រាល់​បទ​ល្មើ ស​ផ្សេងៗ​ដែល​កើតមានឡើង​ក្នុង មូលដ្ឋាន​ជា​បន្តបន្ទាប់ ។​

​លោក​បន្ថែម​ទៀត​ថា​កន្ល​ង​មក ក៏ដូចជា​បច្ចុប្បន្ន​លោក​តែងតែ​អនុវត្តតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ជាប្រចាំ​ក្នុង​ការថែរក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង មូលដ្ឋាន ក្នុង​ការប្រកប​មុខរប​រ  ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ។

​ប្រជាពលរដ្ឋ​បាន​រស់នៅ  ដោយ​សុខសន្តិភាព​ពុំ​មាន​ការ​ព្រួយ បារម្ភ​អ្វី​នោះឡើយ ៕

 

tit narong1

Filed in: ព័ត៌មានជាតិ