ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​៖ ការចោទប្រកាន់ថា កម្ពុជា​បិទ​សិទ្ធិ​ធ្វើ​ពិធី​សាសនា គឺជា​ការវិភាគ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មា​ននិន្នការ​នយោបាយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានចាត់ទុក​ការផ្សាយ​រិះគន់​ចោទថា កម្ពុជា​បំបិទ​សិទ្ធិសេរីភាព ក្នុងការ​ធ្វើ​ពិធី​សាសនា គឺជា​ការវិភាគ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មា​ននិន្នការ​នយោបាយ​។​

​ការឆ្លើយតប​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ធ្វើឡើង​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ​មកនេះ មាន​វិទ្យុ​បរទេស​ដែល​និយាយ​ភាសា​ខ្មែរ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន បាន​លើកឡើង​នូវ​បទ​អត្ថាធិប្បាយ ឬ​ការវិភាគ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ និង​ការវាយតម្លៃ​ដល់​អាជ្ញាធរ​កម្ពុជា​ថា ធ្វើ​ការកៀបសង្កត់ និង​បិទ​សិទ្ធិសេរីភាព​ដល់​ប្រជាពលរដ្ឋ ក្នុង​ការជួបជុំ​ប្រារព្ធ​ពិធី​សាសនា​ផ្សេងៗ​។​

​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News យ៉ាង​ដូច្នេះ​ថា​៖ «​យើងខ្ញុំ​មើលឃើញថា ការវិភាគ​វាយតម្លៃ​របៀបនេះ គឺជា​ការវិភាគ​ចេញពី​ទស្សនៈ​ប្រកប​ដោយ​ទុទិដ្ឋិនិយម ខ្មៅ​ងងឹត និង​ធ្វើឲ្យ​មាន​ភាពជ្រួលច្របល់ បំពុល​បរិយាកាស​សង្គម និង​ធ្វើឲ្យ​មាន​ការភាន់ច្រឡំ​ពី​សំណាក់​សាធារណជន និង​ប្រជាពលរដ្ឋ​ខ្មែរ​»​។​

​លោក​ឧត្តមសេនីយ៍ឯក បាន​បន្តថា ចំពោះ​ការចោទប្រកាន់​ខាងលើ​នេះ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយ​មិន​បាន​ផ្អែក​ទៅលើ​ទិដ្ឋភាព​ច្បាប់ និង​មិន​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​នោះឡើយ ដោយ​មាន​ហេតុផល​៣​យ៉ាង​គឺ​៖

​ទី​១៖ កើតចេញ​ពី​អ្នក​សារព័ត៍មាន និង​អ្នកវិភាគ ដែល​ពុំ​មាន​ប្រភព​ព័ត៍មាន​ច្បាស់លាស់ គឺ​គ្រាន់តែ​ផ្សាយ​បន្ត​ចំពោះ​ព័ត៍មាន​អកុសលតៗ​គ្នា ដោយ​ពុំ​បាន​ធ្វើ​ការស្រាវជ្រាវ​ឲ្យបាន​ច្បាស់​អំពី​ប្រភព​ព័ត៍មាន​ពិត​។​
​ទី​២៖ អ្នកព័ត៍មាន និង​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​មួយចំនួន ធ្វើការ​វិភាគ​ដើម្បី​បម្រើ​ឲ្យ​នយោបាយ​ប្រឆាំង​និង​រដ្ឋាភិបាល​កម្ពុជា​។​
​និង​ទី​៣៖ គឺ​អ្នកវិភាគ​ដែល​មាន​គំនុំ​ជាមួយ​ប្រទេស​ជាតិ​របស់​ខ្លួន អ្នកវិភាគ​មួយ​ចំនួន​ទៀត គឺ​មាន​គំនុំ​ជាមួយ​ប្រទេស​ចាតិ​របស់​ខ្លួន ដោយសារ​ពួកគេ​បាន​រត់​គេចចេញ​ពី​សំណាញ់​ច្បាប់ ហើយ​មាន​កំហឹង​ចំពោះ​រដ្ឋាភិបាល ហេតុ​នេះ​ពួកគេ រិះរក​វិធី​បញ្ចេញ​នូវ​កំហឹង​ដោយ​ធ្វើការ​វាយបក​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​វិញ​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា​បិទ​សិទ្ធិ​ធ្វើ​ពិធី​សាសនា​នេះ​ដែរ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាង ការរៀបចំ​ពិធី​សាសនា​ផ្សេងៗ​គ្មាន​ច្បាប់​ណា​ហាមឃាត់​ទេ ក៏​លោក​បាន​បកស្រាយ​៣​ចំណុច​ត្រឡប់​ទៅ​វិញ​ដូច​តទៅ​៖

* ទី​១៖ ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុងតែ​យកចិត្តទុកដាក់​ក្នុង​ការទប់ស្កាត់​ប្រឆាំងនឹង​វីរុស​កូវី​ដ​១៩ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​រងគ្រោះ ឬក៏​ខិតខំ​បង្ការ​ទប់ស្កាត់ ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ដូច្នេះ វិធានការ​សុខាភិបាល គឺជា​ភាពចាំបាច់​ត្រូវតែ​អនុវត្ត ដោយ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​គម្លាត​សង្គម​។ ដូច្នេះ​ការជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ ត្រូវ​បាន​ហាមឃាត់​។​

* ទី​២៖ ជាធម្មតា​ម​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ការរៀបចំ​ពិធី​បុណ្យ តែងតែ​ធ្វើឡើង​នៅ​តាម​វត្ត​អារាម ឬក៏​នៅក្នុង​សាមី​ផ្ទះ​ម្ចាស់​បុណ្យ ហើយ​គេ​ក៏​មិន​ដែល​រៀបចំ​នៅ​តាម​ទីផ្សារ ហាង និង​តាម​ផ្លូវ​សាធារណៈ​ដែរ ឬ​រៀបចំ​តាម​កន្លែង​នានា ដែល​មិនមែន​ជា​សាមី​ផ្ទះ​នៃ​ម្ចាស់ដើមបុណ្យ​នោះឡើយ​។​

* ទី​៣៖ ប្រសិនបើ​ធ្វើ​ពិធី​នោះ ក៏​ត្រូវ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​នៅ​មូលដ្ឋាន មានន័យ​ថា បើសិន​ចង់​ធ្វើ​នៅ​ទីសាធារណៈ កន្លែង​ណា​ផ្សេង​ក្រៅពី​វត្ត​អារាម ក្រៅពី​ផ្ទះ​នៃ​សាមី​បុណ្យសព​នេះ ជា​ចាំបាច់​ត្រូវ​សុំច្បាប់​ពី​អាជ្ញាធរ ដោយ​នេះ​ជា​ច្បាប់ ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​។ បន្ថែម​លើ​នេះ ត្រូវ​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទីតាំង​គោលដៅ​ទៀតផង បើ​ទីនោះ​មាន​ម្ចាស់​គ្រប់គ្រង ឬ​ជា​កន្លែង​កម្មសិទ្ធិឯកជន​៕

Filed in: ព័ត៌មានជាតិ