ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ហេង ប្រាណ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)÷ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប នៅ​សាលាខេត្ត​កែប​។

​ពី​ធី​ប្រកាស​តែងតាំង និង​ចូល​កាន់តំណែង​នេះ បាន​ធ្វើឡើង​នៅ​សាលាខេត្ត​កែប ដែល​មាន​ការ​អញ្ជេី​ញ​ចូលរួម ដោ​ដោយ​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប និង​លោក សោម ពិសិដ្ឋ អភិបាល នៃ​គណ​អភិបាលខេត្ត ,​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក និង​ក្រុម​យុវជន​សរុប​ប្រមាណ​២០០​នាក់​។​

​ក្នុងឱកាស​នោះ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា លោក សាម ណូក បាន​ដល់​អាយុ ត្រូវដាក់​អោយ​ចូល​និវត្តន៍​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល និង​ត្រូវ​តែងតាំង លោក ហេង ប្រាណ ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ជំនួស​វិញ​។

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន ថ្លែងថា ការប្រកាស ចូលកាន់ មុខតំណែង ប្រធាន មន្ទីរ​នាពេលនេះ គឺជា ការប្រគល់ ភារកិច្ច និង ជាការ ផ្តល់នូវ ការទទួលខុសត្រូវ មួយ ថែម​ទៀត ដែល តម្រូវឱ្យ សាមីខ្លួន ត្រូវតែ បញ្ចេញ ឱ្យអស់ សមត្ថភាព លទ្ធភាព និង ទេពកោសល្យ ដើម្បី ជម្នះ​បាន​រាល់​ការលំបាក​នានា​ដែល​កើតមានឡើង​កន្លងមក ហើយ ចាំបាច់ ត្រូវ សហការ ជាមួយ ថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទ ដើម្បី ធ្វើឱ្យ អង្គភាព មានការ ប្រែប្រួល មុខមាត់ ថ្មី សំដៅ ធានា ឱ្យបាន នូវ ភារកិច្ច ស្នូល ទាំងឡាយ ដែល​អង្គភាព​ត្រូវបំពេញ និង ទទួលខុសត្រូវ ចំពោះមុខ ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង ភារកិច្ច ទាំងឡាយ ផ្សេងៗ ទៀត ទៅតាម ការចាំបាច់ ដែល រដ្ឋបាលខេត្ត ប្រគល់ជូន ។​

​លោក​បាន​បន្ថែមទៀតថា ខេត្ត​កែប​ជា​ប៉ូល​ទេសចរណ៍​មួយ​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ កម្ពុជា ដែល​មាន​ឆ្នេរសមុទ្រ​ល្អ​ស្រស់ និង តំបន់ ទេសភាព ធម្មជាតិ អេកូ – ទេសចរណ៍ ច្រើន ទៀត សម្រាប់ ភ្ញៀវទេសចរ មក ទស្សនា កម្សាន្ត ។

​លោក​បាន បន្តថា ទោះ ស្ថិតក្នុង ដំណាក់កាល ផលប៉ះពាល់ នៃ ជំងឺ កូ វីដ -១៩ ក៏ដោយ ក៏ រដ្ឋបាល​ខេត្ត​កែប ប​បាននិងកំពុង​ជំរុញ​និង​យកចិត្តទុកដាក់​លើ​ការកែលំអ​សោ​ភណ្ឌ​ភាព ក្រុង ឱ្យបាន កាន់តែ ល្អប្រសើរ ថែម​ទៀត ក្នុងនោះ​រួមមាន​ផ្លូវ ថ្នល់ ពង្រីក​ឆ្នេរ និង​កិច្ចការ​ការពារ​អនាម័យ​បរិស្ថាន​ជា​ដើម ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ