ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​រដ្ឋបាល​ខេត្ត​កំពត​នឹង​ស្តារ​ព្រែក​កំពង់បាយ​ដើម្បី​កែលម្អ​សោភ័ណភាព និង បញ្ចៀស​ទឹកជំនន់​លិច​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​កែលម្អ​សោភ័ណភាព និង បញ្ចៀស​ទឹកជំនន់​លិច​ក្រុង​កំពត នា​រដូវវស្សា​ក្នុងឆ្នាំនេះ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ចាត់វិធានការ​ពី​ចម្ងាយ ដោយ​បង្កើត​ជា គណៈកម្មការ​គ្រប់គ្រង និង​ស្តារ​ព្រែក​កំពង់បាយ ហើយ​បើ​តាម​ប្រសាសន៍​របស់ លោក​អភិបាល​ខេត្ត​កំពត​ថា គណៈកម្មការ​មួយ​នេះ​បាន​នឹង​កំពុង​ស្វែងរក​ក្រុមហ៊ុន​ឯកជន ដើម្បី​បូម​ខ្សាច់​ស្តារ​ព្រែក​កំពង់បាយ​ឲ្យបាន​លឿន​បំផុត​។ ចំណែក​ការរៀបចំ​លម្អ​សោភ័ណភាព​នឹង​ធ្វើ​ឲ្យ​ហើយ នៅ​មុន​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខ​។

​ថ្លែង​កិច្ចប្រជុំ​ចង្អៀត​ស្ដីពី​ការរៀបចំ​កិច្ចការងារ​របស់​គណៈ​កម្ម​ការគ្រប់គ្រង និង​ស្ដារ​ព្រែក​កំពង់បាយ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា បច្ចុប្បន្ន​តាម​បណ្ដោយ​ព្រែក​កំពង់បាយ កន្លែង​ខ្លះ​ទឹក​បាន​ហូរ​នាំ​យក​ខ្សាច់​មក​ចាក់គរ​ជា​គំនរ បណ្តាលឲ្យ​ចំណុច​នោះ​មាន​ទឹករាក់ ធ្វើឲ្យ​ទូក​ទេសចរណ៍ ក៏ដូចជា​ទូក​នេសាទ​មិន​អាច​ឆ្លងកាត់​បាន​, ចំណែក​កន្លែង​ខ្លះ​ទៀត គ្មាន​របៀបរៀបរយ​ល្អ​នៅឡើយ​ទេ កន្លែង​ខ្លះ​ធ្វើ​រោង​ចូល​ទៅក្នុង​ទឹក កន្លែង​ខ្លះ​ចាក់​ខ្សាច់​លយ​ចូលទៅក្នុង​ព្រែក​ជាដើម ខណៈ​ដែល​ទឹក​កខ្វក់​មួយចំនួន ក៏​ត្រូវ​បាន​បង្ហូរ​ចូលទៅ​ក្នុង​ព្រែក​កំពង់បាយ​ផងដែរ​។

​ដោយ​មើលឃើញ​អំពី​ចំណុច​អវិជ្ជមាន​ទាំងនេះ និង​ដើម្បី​បញ្ចៀស​បញ្ហា​ទឹក​ជំនន់​លិច​ក្រុង​នៅ​រដូវវស្សា​ផង ទើប​រដ្ឋបាល​ខេត្ត​កំពត បាន​បង្កើត​គណៈកម្មកា​រ​គ្រប់គ្រង និង​ស្តារ​ព្រែក​កំពង់បាយ​ឡើង ដើម្បី​ស្តារ​ព្រែក បញ្ចៀស​ទឹកជំនន់​ផង និង​រៀបចំ​កែលម្អ​សោភ័ណភាព​ព្រែក និង​ក្រុង​ឲ្យមាន​ភាពទាក់ទាញ​បន្ថែមទៀ​ត​។​

​លោក ជាវ តា​យ បានបញ្ជាក់​ថា បញ្ហា​នៅ​ចំពោះ​មុខ​ក្នុង​ពេល​នេះ​គឺ​ធ្វើ​យ៉ាងណា​បូម​ខ្សាច់​ចេញពី​ពោះ​ព្រែក​កំពង់បាយ ត្រង់​ចំណុច​ណា​ទឹក​បាន​ហូរ​នាំយក​ខ្សាច់​មក​ចាក់គរ​បណ្តាល​ឲ្យ​ទឹករាក់ ឬ​កន្លែង​ណា​ដែល​ពលរដ្ឋ​ចាក់​ខ្សាច់​ហូរ​ចូល​ទៅក្នុង​ព្រែក​។ តាមរយៈ​កិច្ចប្រជុំ​នា​រសៀល​នោះ គណ​:​កម្ម​ការគ្រប់គ្រង និង​ស្តារ​ព្រែក​កំពង់បាយ នឹង​ធ្វើ​ការពិភាក្សា​ជាមួយ មន្ទីរជំនាញ ពាក់ព័ន្ធ​ដែល​ជា​សមាជិក ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ឯកជន​មក​បូម​ខ្សាច់​ចេញពី​ពោះ​ព្រែក​កំពង់បាយ​។

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ក្រៅពី​មាន​គម្រោង​ស្ដារ​ព្រែក​កំពង់បាយ រដ្ឋបាល​ខេត្ត​ក៏​គ្រោង​នឹង​កែលំអ​សោភ័ណភាព​តាម​ដងព្រែក​ឲ្យបាន​កាន់តែ​ល្អប្រសើរ ប្រកបដោយ​អនាម័យ បរិស្ថាន ធានា​បាន​សុខមាលភាព​សាធារណៈ ពិសេស​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​ទស្សនា​កំសាន្ត​នៅ​ខេត្ត​កំពត​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ថែមទៀ​ត​។

​ចំពោះ​ការងារ​រៀបចំ​ខាងលើ នឹង​ត្រូវ​ធ្វើឲ្យ​បាន​រួចរាល់​នៅ​ដំណាច់​ចុងឆ្នាំ​២០២០ ខាងមុខនេះ ពិសេស​សម្រាប់​ត្រៀម​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ សកល​ដែល​នឹង​មកដល់​នាពេលខាងមុខ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ