ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​កិច្ចប្រជុំ បាន​ពិនិត្យ​និង​អនុម័ត​តាម​របៀបវារៈ​មួយចំនួន ដែល​ក្នុងនោះ​ពាក់ព័ន្ធ ស្ដីពី​សកម្មភាព​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ធ្វើ​បច្ចុប្បន្នភាព​លទ្ធផល​ស​ម្រេច​បាន ក្នុង​ការឆ្លើយតប និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង អង្គ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ ២០១៩​កន្លងទៅ ។ ជា​លទ្ធផល​របស់​រដ្ឋ​បាល​ក្រុង ស្រុក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ក្នុង​ចំណោម​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សរុប​ចំនួន​១៥៥ ករណី ក្នុងនោះ​បាន​ដោះស្រាយ​រួច​៨៣​ករណី កំពុង​ដោះស្រាយ​៣៧ ករណី មិនទាន់​បាន​ដោះស្រាយ​ចំនួន ៣៦​ករណី ។

​កិច្ចប្រជុំ​ក៏​បាន​លើក​មក​ពិនិត្យ​ពិភាក្សា​នូវ​ចំណុច​មួយចំនួន និង​បញ្ហា​ប្រឈម សំណូមពរ​នៅ​មូលដ្ឋាន ដើម្បី​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង ស្រុក​មន្ទីរ អង្គភាព​ឬ​មន្ត្រី​ពាក់ព័ន្ធ បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​កន្ល​ង​មក ពិសេស​ពាក់ព័ន្ធ​លើ​ការងារ​ផ្ដល់​សេវា​សាធារណៈ ការអភិវឌ្ឍ​គម្រោង​វិនិយោគ ទាំង​វិស័យ​ឯកជន​និង​វិស័យរ​រដ្ឋ ដោយ​ធ្វើយ៉ាងណា បម្រើ​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​ផល​ប្រយោជន៍​និង​មាន​ភាពកក់ក្ដៅ ព្រមទាំង​ភាព​រីកចម្រើន​របស់​ខេត្ត និង​ប្រទេសជាតិ​ទាំងមូល​ស្របតាម​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​កិច្ចប្រជុំ​នេះ អភិបាលខេត្ត លោក ជាវ តា​យ បាន ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែល​កន្លង​មក​តែង​បាន​គាំទ្រ និង​លើក​ជា​មតិយោបល់ ជួយ​ជម្រុញ​ដល់​មន្ទីរ​អង្គភាព​ជំនាញ ព្រម​ទាំង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច ថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម ការផ្ដល់​សេវា​រដ្ឋបាល សេវាសាធារណៈ ទប់ស្កាត់​បទល្មើស​នានា និង​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ដើម្បី​ឆ្លើយ​គោលការណ៍​របស់​រាជរដ្ឋាភិបាល ដើម្បី​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់​ចំពោះ វឌ្ឍនភាព​រីកចម្រើន​របស់​ខេត្ត ទាំង​វិស័យ​ឯកជន​និង​វិស័យ​រដ្ឋ​និង​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ជាមួយនេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​លើកឡើង​ផងដែរ​ថា ទន្ទឹម​នឹង​លទ្ធផល​រីកចម្រើន​ដែល​រដ្ឋបាល​ខេត្ត​បាន​ខិតខំ​កន្លងមក ប៉ុន្តែ​មាន​ភាព ខ្វះចន្លោះ​មួយចំនួន​ដែល​ទាមទារ​ឱ្យ ជំនាញ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​បន្ត​យកចិត្តទុកដាក់​ថែម​ទៀត ពិសេស​ពាក់ព័ន្ធ​សេវា​រដ្ឋបាល​និង គម្រោង​អភិវឌ្ឍន៍​នានា​ទាំង​វិស័យ​រដ្ឋ​និង​វិស័យ​ឯកជន និង​ការវាស់វែង​ផ្ដល់ កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​យកចិត្តទុកដាក់​សហកា​រ​រួមគ្នា​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​កំណត់​តាម​និតិ​វិធី និង​មាន​ភាពច្បាស់លាស់ ជៀសវាង​មាន​បញ្ហា​កាន់តែ​កើនឡើង​ដែល​នាំ​ឲ្យ​មតិ​មហាជន​វាយប្រហារ​មិនល្អ​មក​លើ​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ