ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលក្រុង​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលក្រុង​កែប ដោយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ ក្រុមប្រឹក្សា​សង្កាត់ គ្រប់​សង្កាត់ និង​អាជ្ញាធរ​ក្រុងកែប ប្រមាណ​៧០​រូប​។​

​មានប្រសាសន៍ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​នេះ លោក សោម ពិសិដ្ឋ បាន​ស្នើ​ដល់​គណៈ​អភិបាលក្រុង​កែប និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ នូវ​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​COVID-19 នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​លោក​អភិបាលខេត្ត បាន​បន្តថា អាជ្ញាធរ​ក្រុង ត្រូវ​ធ្វើការ​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ដ៏​ទៃ​ផ្សេងទៀត ដែល​ទើបបាន​ត្រលប់​មក​ក្នុង​មូលដ្ឋាន​ក្រុង​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​។

​លោក​ថា​បាន​បន្ថែមថា ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ដែល​ទើប​មកពី​ប្រទេស​ផ្សេង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​ចាត់​មន្ត្រី​ជំនាញ ចុះ​ធ្វើ​ការពិនិត្យ ជូន​ពួកគាត់​ដល់ផ្ទះ និង​ត្រូវ​ធ្វើ​ការណែនាំ​ដល់​ពួកគាត់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ក្នុងករណី​មាន​ការសង្ស័យ ត្រូវ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់ លើសពី​នេះ​ឧត្ដម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ធ្វើ​អនាម័យ​ជាប្រចាំ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ត្រឹមត្រូវ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ការផ្ទេរ​ភារកិច្ច លោក គិន សុភក្ត្រ័ និង លោក លេង សុខុម ពី​អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ ទៅកាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលក្រុង​កែប គឺ​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ របស់​ក្រសួង​មហាផ្ទៃ លេខ ២៨០២​ប្រ​.​ក​. ចុះ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ហើយ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រ​នេះ មិន​មានន័យថា លោក​ទាំង​០២​រូបនេះ មាន​កំហុសឆ្គង​ផ្នែក​រដ្ឋបាល​ទេ គឺ​ត្រូវ​ដល់​អាណត្តិ​ដែល​ច្បាប់​កណត់ ។ លោក​បាន​បន្ថែមថា ព្រឹក​នេះ យើង​ប្រកាស​ផ្ទេរ​ភារកិច្ច​មន្ត្រី​នៅ​រដ្ឋបាល​ក្រុង​កែប នៅ​ពេល​រសៀល​ថ្ងៃ​ដដែល យើង​នឹង​បន្ត​រៀបចំ​នៅ​សាលាស្រុក​ដំណាក់​ចង្អើរ ដោយ​ប្រកាស​ផ្ទេរ​ភារកិច្ច លោក ឆាង ឆៃ និង​លោក វិន សុ​វង្ស ពី​អភិបាលរង នៃ​គណៈ​អភិបាលក្រុង​កែប ទៅកាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ​ជំនួស​វិញ​។​

​ចុងបញ្ចប់ លោក​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បន្ត​បន្ត​រឹតបន្តឹង​បញ្ហា​សន្តិសុខ សុ​វត្តិភាព សណ្ដាប់ធ្នាប់​សាធារណៈ កែលម្អ​សោភ័ណភាព សង្ក្រាប​ល្បែងស៊ីសង ក្រុម​ក្មេង​ទំនើ​ង ខិតខំ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ បទល្មើស​គ្រប់​រូបភាព និង​យកចិត្តទុកដាក់​លើ​ការផ្ដល់សេវា​សាធារណៈ តាមរយៈ​ច្រកចេញចូល​តែមួយ​(​ធ្វើឲ្យបាន ធ្វើឲ្យ​លឿន ធ្វើឲ្យ​មាន​តម្លាភាព​) និង​ធ្វើ​ការលាង​សម្អាត​អនាម័យ​សម្លាប់​មេរោគ​ជូន​បងប្អូន​ដែល​មក​ទទួល​សេវា ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី ដើម្បី​ត្រៀម​ទទួល​ការផ្ទេរ​មុខងារ​ពី​ថ្នាក់លើ ដោយ​ត្រូវ​ជំរុញ​ការអនុវត្ត​មុខងារ​ទៅ​តាម​រចនាសម្ព័ន្ធ​ថ្មី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ