ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម វង សូ​ត ចុះ​ពិនិត្យ​ការបើក​ប្រាក់ឧបត្ថម្ភ ដល់​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក្រោម​អាយុ​២​ឆ្នាំ និង​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ ក្នុងអំឡុង​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក្រោម​អាយុ​២​ឆ្នាំ និង​គ្រួសារ​ក្រីក្រ ងាយ​រងគ្រោះ ក្នុងអំឡុង​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ពិធី​សំណេះសំណាល បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម​ក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​អភិបាលរង​ខេត្ត រួម​ទាំង​ថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាល​ស្រុក​ក្រុង​ទាំង​៧ ឃុំ សង្កាត់ ជុំវិញ​ខេត្ត និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា ដើម្បី​ធានា​និរន្ដរភាព​ក្នុង​ការទទួល​អត្ថប្រយោជន៍​របស់​អ្នកទទួលផល នៅក្នុង​ស្ថានភាព​លំបាក ឬ​គ្រោះអាសន្ន ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្នើឲ្យ​អភិបាល​រាជធានី​-​ខេត្ត ជួយ​ជំរុញ​ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់ ចូលរួម​អនុវត្ត​វិធានការ​ឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ រួមមាន​៖ ការបង្កើន​កិច្ចសហការ​ជាមួយ​មន្ទីរ​/​អង្គភាព​ពាក់ព័ន្ធ ក្នុង​ការផ្សព្វផ្សាយ​អំពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការអនុវត្ត​កិច្ចការ​នេះ ឲ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ភូមិ​/​ឃុំ ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែម​ទៀត ចំពោះ​សុខទុក្ខ និង​តម្រូវការ​របស់​គ្រួសារ​ក្រីក្រ ពិសេស​ត្រូវ​ចុះ​ដល់​ខ្នង​ផ្ទះ និង​សិក្សា​ថា តើ​គ្រួសារ​ណាខ្លះ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ក្រុមការងារ​ជួយ​ពួក​គាត់​បាន​ទាន់​វេលា និង​ចំ​គោលដៅ​។​

​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ខេត្ត​ត្បូងឃ្មុំ មាន​៖ ០១​ក្រុង ០៦​ស្រុក ២​សង្កាត់ ៦២​ឃុំ ៨៧៣​ភូមិ និង​មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៨៥៧.៩០០​នាក់​។​

​ឯកឧត្តម​បាន​បន្តថា លទ្ធផល​ការងារ​សម្រេច​បាន​នានា ជា​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ ១៩ និង​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​ក្នុង​ខេត្ត​ត្បូងឃ្មុំ គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ មានដូចជា ការឧបត្ថម្ភ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូវី​ដ​១៩ ចំនួន​៣០.៦៣៥​គ្រួសារ (​ក្រ​១ ចំនួន​១០.៦២២​គ្រួសារ និង​ក្រ​២ ចំនួន​២០.០១៣​គ្រួសារ​) សរុប​ថវិកា​ចំណាយ​ប្រមាណ ៥.៣០៤​លាន​រៀល ស្មើនឹង​៩០.៩១%​។​

​ដោយឡែក ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​អនុវត្ត​បាន​ចំនួន ១.៩៤៦​នាក់ ក្នុងនោះ​ប័ណ្ណ​សមធម៌​ចំនួន​១.៨១៤​ប័ណ្ណ និង​ប័ណ្ណ​អទិភាព​ចំនួន​១៣២​ប័ណ្ណ ក្នុង​អនុវត្ត​លក្ខខណ្ឌ​ពិនិត្យ​សុខភាព​ស្ត្រី កុមារ​តាម​មណ្ឌល​សុខភាព​ចំនួន​១១.០៥៨​ករណី ចំណាយ​សរុប​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ចំនួន​ប្រមាណ ៦២០​លាន​រៀល​។ នេះ​បើ​តាម ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម វង សូ​ត បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ មានប័ណ្ឌ​ក្រីក្រ​នៅតា​មមូលដ្ឋាន ដែល​នៅ​សេសសល់​មិនទាន់ បាន​បើក​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល សូម​អញ្ជើញ​រួសរាន់​មក​បើក​ឲ្យបាន​មុន​ថ្ងៃ​កំណត់ដែល​បានអនុវត្ដ​។​

​នៅក្នុង​កម្មវិធី​ដដែល​នោះ រដ្ឋមន្ត្រី វង សូ​ត បានប្រគល់ Tablets ចំនួន​៦៤ ជូន​ដល់​ជន​បង្គោល និង​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ១០.៣០០.០០០៛ ជូន​ដល់​អ្នកចូលរួម​មកពី​ស្រុក ក្រុង ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ស្មៀន ក្នុង​ខេត្ត​ត្បូងឃ្មុំ សរុប​ចំនួន ២០៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល និង​អ្នកចូលរួម​មកពី​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង ចំនួន​២៦​នាក់ ស្រុក​អស់​ទឹកប្រាក់​ចំនួន ១​លាន ៣​សែន​រៀល​៕

Filed in: ព័ត៌មានជាតិ