ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​លើ​សំណង់​មិន​រៀបរយ​លើ​ផ្លូវ​សាធារណៈ តំបន់​តំបន់​អតីត​បន្ទាយ​ស្លឹក ស្ម័គ្រចិត្ត​រុះរើ​ចេញ និង​ទទួល​យក​ដី​កម្មសិទ្ធិ​ស្របច្បាប់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅ​លើ​សំណង់​មិន​រៀបរយ​លើ​ផ្លូវ​សាធារណៈ តំបន់​តំបន់​អតីត​បន្ទាយ​ស្លឹក ចំនួន ៨៧​ខ្នង​ផ្ទះ ស្ម័គ្រចិត្ត​រុះរើ​ចេញ និង​ទទួល​យក​ដី​កម្មសិទ្ធិ​ស្របច្បាប់ នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​នៅ​វិហារ​សួគ៌ ។​

​លោក​បាន​បញ្ជាក់ថា បន្ទាប់​ពី​ទទួលបាន​ការយល់ព្រម​ផ្តល់ជូន​ដី​ឡូតិ៍​ទំហំ ៤​ម៉ែត្រ គុណ ១៥​ម៉ែត្រ ក្នុង​មួយ​ខ្នង​ផ្ទះ ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តាមរយៈ​សំណើ​របស់​ប្រជាពលរដ្ឋ​សហគមន៍​បន្ទាយ​ស្លឹក​ចំនួន ៨៧​ខ្នង​ផ្ទះ រស់​នៅលើ​ផ្លូវ​សាធារណៈ​លេខ​៤៣៤ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​រួចមក នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ម្ចាស់ផ្ទះ​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ចូលរួម​រុះរើ​សំណង់​របស់ខ្លួន ជាមួយ​អាជ្ញាធរ​ដោយ​ស្មារតី​សហការ និង​សប្បាយរីករាយ ដើម្បី​រៀបចំ​សម្ភារ និង​ដឹកជញ្ជូន​ទៅ​ទីតាំង​ដី​ឡូ​តិ៍ថ្មី ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ផ្តល់​ជូន ស្ថិតនៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដោយ​ស្នាក់នៅ​បណ្តោះអាសន្ន​មួយ​រយៈ​ក្នុង​ផ្ទះ​ដែល​បាន​រៀបចំ​ទុក​ជូន​។​

​លោក ម៉េត មាស​ភក្តី បានបញ្ជាក់​បន្តថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ និង​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ក្នុង​ការផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​រៀបចំ​ចាត់ចែង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាំងពី​ដំណាក់កាល​ចាប់ផ្តើម​រៀបចំ​នីតិវិធី រហូត​ឈានដល់​ការរុះរើ​ដោយ​ស្ម័គ្រចិត្ត ដែល​ប្រជាពលរដ្ឋ​ពេញចិត្ត​ទទួលយក​។​

​សូមបញ្ជាក់​ថា អនុវត្ត​តាម​ការណែនាំ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​, លោក ម៉េត មាស ភក្តី ក៏ បាន​ដឹកនាំ​សម្របសម្រួល​ដោះស្រាយ​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្លូវ​សាធារណៈ​តំបន់​បឹង​កេងកង​នេះ រហូត​ឈានដល់​ការសម្រេចចិត្ត​ចាកចេញ​៕

Filed in: ព័ត៌មានជាតិ