ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

អនុប្រធាន​ក្រុមការងារ​CPP​ចុះជួយ​ស្រុក​រំដួល អំពាវនាវ​ពលរដ្ឋ ចេះ​ថែរក្សា​ការពារ​សន្តិភាព ឲ្យបាន​គង់វង្ស និង​រួម​គ្នា​ប្រយុទ្ធ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង ៖ លោក សៅ សុ​វណ្ណី អនុប្រធាន​ការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាន​ថ្លែង​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា​ការពារ​សន្តិភាព ឲ្យបាន​គង់វង្ស ព្រមទាំង​ត្រូវ​រួម​គ្នា​បង្ការ​ទប់ស្កាត់​និង​ប្រុងប្រយត្ន័​នៅ​ការរីក​រាលដា​លរលក​ទី​២​នៃ​ជំងឺ​កូវី​ដ​១៩​ផងដែរ​។

​ការអំពាវនាវ​បែបនេះ ខណៈ​លោក​សៅ សុ​វណ្ណី ដង្ហែរ​ទៀន​ព្រះវស្សា និង​ទេយ្យទាន និង​បច្ច័យ​មួយចំនួន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះ​ចំនួន​១០​វត្ត​នៅ​ឃុំ​បុស​មន​និង​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​១២ ខែ​កក្ត​ដា ឆ្នាំ​២០២០​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​វត្ត​បុ​សផ្លាំង ឃុំ​បុស​មន​។

​លោក​សៅ សុ​វណ្ណីក៏​បាន​ពាំនាំ​ការសួរសុខទុក្ខ​និង​ក្តី​នឹករលឹក ពី​សំណាក់​សម្តេច​តេជោ​ហ៑ុន សែន​នាយក​រដ្ឋ​នៃ​ក​ម្ពជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា​និង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ស្វាយរៀង ដែល​ជានិច្ចកាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងអស់​ទីណា​មាន​ទុក្ខ​លំបាក​ទីនោះ​ពិតជា​មាន​វត្តមាន​សម្ដេច​ទាំង​ទ្វេរ​និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឲ្យបាន​ទាន់​ពេលវេលា​។​

​លោក​បញ្ជាក់​ថា​ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់តែ​មាន​ភាពរុងរឿង​ថ្កុំថ្កើន ឈាន​ទៅ​គម្រប់ ៥​ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញាត្តិ​។

​លោក​សៅ សុ​វណ្ណី ក៏​បាន​អំពាវនាវ ដល់​គ្រប់​ព្រះអង្គ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ប្រជាព​រដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​ឲ្យបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល​ផងដែរ​។ ពីព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ក៏ដូចជា​ពិភពលោក មិន​ទាន់​រក​ថ្នាំ​ព្យាបាល​បាន​នៅឡើយ​ទេ ហើយ​បើ​តាម​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩​សរុប ១៥៦​នាក់​។ ក្នុងនោះ ១៣៣​នាក់ បាន​ព្យាបាល​ជាសះស្បើយ ហើយ ២៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មជ្ឈមណ្ឌល​ចាក់អង្រែ​។​

​លោក​បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការ​ចិញ្ចឹមសត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យមាន​ប្រសិទ្ធិភា​ពនូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​ទៀន​ព្រះវស្សា​និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​១០​វត្ត​ក្នុង​មួយ​វត្ត​ទទួលបាន​ទៀន​ព្រះវស្សា ១ គូរ​និង​ទ័យ​ទាន​ជា​គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​បច្ច័យ​ចំនួន​២០ ម៉ឺន​រៀល​ក្នុងនោះ​លោក​សៅ សុ​វណ្ណីក៏​បានប្រគល់​ថវិកា​ចំនួ​ន ២០០ ដុល្លារ​ដើម្បី​ចាក់​ដី​នៅ​សាលាឃុំ​បុស​មន​ដែល​សរុប​ថវិការ​ទាំង​អស់​ប្រមាណ​៣​ពាន់​ដុល្លារ​នៅក្នុង​ពិធី​នេះ បន្ទាប់​លោក​ក៏​បាន​ចុះ​ពិនិត្យ​មើល​អគារសិក្សា​នៅ​សាលា​អនុវិទ្យាល័យ​សៅ យ៉ា​តដែល​ជា​ការ​កសាងឡើ​ង​ដោយ​លោក​ឪពុក​របស់​លោក​ផងដែរ​៕

Filed in: ព័ត៌មានជាតិ