ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ពិនិត្យ​ពិចារណា​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ចាត់ទុក​ថា​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ទាំងអស់​ត្រូវតែ​ពិនិត្យ ពិចារណា​ឲ្យបាន​ច្បាស់​មុននឹង​ផ្ដល់​អំណោយជូន​ទៅ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ដោយសារ​ថា ការផ្ដល់​អំណោយ មិន​ចំ​គោលដៅ មិន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ វា​នឹង​ខាតបង់​បង្កើតឲ្យមាន​ការឈ្នានី​ស​។​

​លោក​បញ្ជាក់ថា អ្នក​ដែល​វិនិច្ឆ័យ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​មិន​ក្រីក្រ វា​ជា​ការសម្រេច​ច​ចិត្ត​របស់​អស់លោក​ជា​ប្រធានភូមិ លោក​ចៅសង្កាត់ និង​ក្រុមការងារ​នៅ​ថ្នាក់​មូលដ្ឋាន​នេះហើយ​។ ដូច្នេះ​ត្រូវ​ពិនិត្យមើល​បញ្ហា​នេះ ឲ្យបាន​ច្បាស់លាស់ ចៀសវាង​ការដាក់​សាច់ឈាម សាច់ញាតិ​ខ្លួនឯង​ជា​ប្រជា​ជា​ពលរដ្ឋ​ក្រីក្រ ខណៈ​ដែល​ពួកគាត់ មាន​ជីវភាព​សមរម្យ​ហើយ​នោះ​។​

​លោក ឃួ​ង ស្រេង ថា វា​មិន​ចំណេញ​ប៉ុន្មាន​ទេ បាន​លុយ​៥០០ ទៅ ៦០០​ដុល្លារ នា​រដូវ​កូវី​ដ​-១៩​នេះ តែ​វា​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួនឯង និង​ថ្នាក់លើ​ថែម​ទៀត ហើយ​ពិសេស​ថែម​ទៀត​នោះ គឺ​បាត់​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។​

​ការបញ្ជាក់ និង​ណែនាំ​របស់​លោក ឃួ​ង ស្រេង ខាងលើនេះ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុងឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ការផ្សព្វផ្សាយ​ជុំវិញ​វិធានការ​ទប់ស្កាត់​កូវី​ដ​-១៩ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​លើកឡើង​ថា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ព្រៃ​ព្នៅ បានធ្វើ​សកម្មភាព​យ៉ាងច្រើន​នៅក្នុង​ខែ​មីនា ឆ្នាំ​២០២០​កន្លងមកនេះ ដោយ​បាន​ការពារ​សន្តិ​សុខ​សណ្ដាប់ធ្នាប់ ជា​ពិសេស​សកម្មភាព​ក្នុង​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការចុះ​ជួយ​ដល់​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រងគ្រោះ​ដែល​រង​ផល ប៉ះពាល់​ដោយ​វិបត្តិកូ​វីដ​-១៩​។​

​លោក​បន្តថា លោក ឃួ​ង ស្រេង បាន​ជួយ​ស្ថាបនា​ផ្លូវ​ចំនួន​១២​ខ្សែ នៅ​សង្កាត់​ព​ន្សាំ​ង​ចំនួន​០៩​ខ្សែ មាន​ប្រវែង ៩៩៣៤ ម៉ែត្រ អស់​ថវិកា​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក នៅ​សង្កាត់​ពញ្ញា​ពន់​មាន​ចំនួន ៣​ខ្សែ​ប្រវែង​២២២៧ ម៉ែត្រ​អស់​ថវិកា​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ និង​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន ដល់​ខណ្ឌ​ព្រែក​ព្នៅ​សម្រាប់​ទុក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការលំបាក​នៅក្នុង​ខណ្ឌ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​សាងសង់​ទីស្នាក់ការ​គណបក្ស​សង្កាត់​គោក​រកា បាន​ឧបត្ថម្ភ​អាច​ដី​ចំនួន​១០០០​ឡាន​ដល់ សង្កាត់​សំរោង សំរាប់​ចាក់​បំពេញ​ទីធ្លា​សាលាសង្កាត់ និង​ផ្លូវ​ជាប់​សាលា​សង្កាត់ បាន​នាំ​យក​ទាន​ព្រះវស្សា និង​ទេយ្យវត្ថុ​ព្រមទាំង​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ទាំង​១៨​វត្ត ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​ជេដ្ឋា​ឧត្តម ហៅ​វត្ត​គ្រួស និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​៕

Filed in: ព័ត៌មានជាតិ