ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម​និង​គ្រឿងញៀន​ចំនួន ១១kg​នៅ​ក្រុង​បាវិត​៖

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ៖ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ជន​សង្សយ័​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែនម្នាក់ ជា​ជនជាតិ​វៀតណាម​រួម​ជាមួយ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន និង​កេតា​មីនទ​ម្ងន់​១១​គីឡូក្រាម ត្រូវបាន​កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទ​ទូល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួង​មហាផ្ទៃ និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ស្តិតក្រោម​ការដឹកនាំស​ម្រ​បស​ម្រូ​ល​នីតិវិធី​ពី​លោក​ខាំ សុ​ផា​រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ស៊ន មុន្នី ព្រះរាជអាជ្ញារង ។​

​សមត្ថិកិច្ច​បាន​បន្ត​ថា​កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២២.៣០​នាទី​នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៦៩-១៧០ ស្តិតក្នុង​ភូមិ​បាវិតក​ណ្តា​ល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាលយ័​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​០១​លើក ដោយ​បាន​ចាប់​ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់​ឈ្មោះ​ង្វៀង ហុង​ផុក ភេទ​ប្រុស ជនជាតិ​វៀតណាម និង​រឹបអូស​វត្ថុតាង​ថ្នាំញៀន​ចំនួន​១១​ដុំ​ធំ​ទម្ងន់​១១​គីឡូក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​ជា​ប្រភេទ​មេតំ​ហ្វេ​តា​មីន​និង​កេ​តា​មីន ម៉ូតូ​០១​គ្រឿង ក្នុង​ខណះពេលដែល​ជនសង្ស​យ័​កំពុង​ធ្វើ​សកម្មភាព​នាំ​គ្រឿងញៀន​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម ៕

Filed in: ព័ត៌មានជាតិ