ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​អាណាព្យាបាល​សិស្ស​អាហារូបករណ៍​ក្នុង​ខេត្ត​សៀមរាប​ចំនួន ៤៤​នាក់​បាន​ទទួល​អំណោយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥ រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់ ក្នុងនោះ​ចុងភៅ ០៥ នាក់ ក្នុង​១ នាក់​ទទួលបាន​អង្គរ ១០​គីឡូុក្រាម នៅ​សាលាបឋមសិក្សា​ចំបក់​ហែ ស្រុក​ពួក ខេត្ត​សៀមរាប​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ដោយ​ស្ថិតនៅ​ក្នុង​កាល​:​ទេស​:​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​ការដាក់ឱ្យ​សាលារៀន​វិស្សមកាល​តូច​មុន​កាលកំណត់ និង​ដោយ​ពិនិត្យឃើញ​ពី​កង្វះខាត​របស់​គ្រួសារ​សិស្ស​ដែល​មាន​ស្ថានភាព​ជីវភាព​លំបាក រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា សហកា​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​បង្វែរ​ស្បៀង និង​ថវិកា​ទិញ​ស្បៀង​សិស្ស យក​ទៅ​ទិញ​ស្បៀង​ជា​អង្គរ​ចែកជូន​សិស្ស​អាហារូបករណ៍ និង​សិស្ស​មកពី​គ្រួសារ​ក្រីក្រ​មាន​បណ្ណ​សមធម៌ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងទៀត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយ​ចំនួន ។

​កម្មវិធី​ចែក​ស្បៀង​នេះ ចែកចេញ​ជា​២ -​ដំណាល់​កាល​លើក​ទី​១ (​ចាប់ពី​ខែ​មីនា និង​ខែមេសា​) មាន​ចំនួន ១០ ខេត្ត ប្រើប្រាស់​អង្គរ​អស់​ចំនួន ៩៨០៣២២ គីឡូក្រាម និង​បណ្ណ ៩២២៧៣​បណ្ណ ។ -​ដំណាក់កាល​លើក​ទី​២ (​ចាប់ពី​ខែ​មិថុនា និង​ខែកក្កដា​) មាន​ចំនួន ១១ ខេត្ត ប្រើប្រាស់​អង្គរ​អស់​ចំនួន ១៤២៣៤៤០ គីឡូក្រាម បណ្ណ​សមធម៌ ៩៤៨៩៦ បណ្ណ និង​ប្រេងឆា​ចំនួន ៩២២៧៣​គីឡូក្រាម ។​

Filed in: ព័ត៌មានជាតិ